ចេញហើយ! តោះមកដឹងតម្លៃសំបុត្រទស្សនាការប្រកួតមិត្តភាព អាហ្សង់ទីន និងឥណ្ឌូនេស៊ី នៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ
THATSORNA NOVMAY 30 20231.7 K views

ប្រិយមិត្តប្រហែលជាបានដឹងរួចមកហើយអំពីការប្រគួតមិត្តភាពរវាងម្ចាស់ជើងឯក World Cup 2022 អាហ្សង់ទីន​ប៉ះជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹតទៅនៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះរួចមកហើយ ខណៈពេលនេះប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបានប្រកាសនូវតម្លៃចូលរួមទស្សនាការប្រគួតជាផ្លូវការហើយ។

Erick Thohir

De

លោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ ឥណ្ឌូណេស៊ី (PSSI) បានប្រកាសថា តម្លៃសំបុត្រត្រូវបែងចែកជា៣ប្រភេទ​ ដោយប្រភេទទី៣ មានតម្លៃ Rp៦00,000 (៤០.០៦ដុល្លារ) និងទី២ មានតម្លៃ Rp១.២ លាន (៨០ដុល្លារ) ទី១មានតម្លៃ Rp២.៥ លាន (១៦៧ដុល្លារ) និងប្រភេទ VIP class មានតម្លៃ Rp៤.២៥លាន ​ (២៨៤ដុល្លារ)។

៣

គួរជម្រាបផងដែរថា សំបុត្រចូលរួមការប្រគួតនេះនឹងបើកលក់នៅថ្ងៃទី៥ ខែមិថុនា​​ សម្រាប់អ្នកអ្នកកាន់មានប័ណ្ណ ហើយសម្រាប់ទូទៅនឹងចាប់ផ្តើមនៅថ្ងៃទី ៦ និងថ្ងៃទី ៧ ខែមិថុនា ខណៈចំនួនសំបុត្រដែលនឹងត្រូវដាក់លក់មានចំនួន ៦ម៉ឺនសំបុត្រ។ ប្រសិនបើគ្រប់គ្នាចង់ទិញសំបុត្រមើលផ្ទាល់អាចធ្វើការជាវតាមរយៈគេហទំព័រ PSSI និង tiket.com៕

 

៣១