ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ អភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីទំហំ ១០០ ហិកតា
Bunthoeun KoemAUGUST 10 2026518 views

ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោនៅក្នុងប្រទេសកម្ពុជា បានបន្ដធ្វើការអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីលើផ្ទៃដីទំហំ ១០០ ហិកតាបន្ថែមទៀត នៅក្នុងគម្រោងទីក្រុងរណប TIA City ដែលស្ថិតនៅក្បែរនឹងព្រលានយន្ដហោះអន្ដរជាតិតេជោ។

 

1 a A0 4

 

ការបន្ដអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីនេះធ្វើឡើងបន្ដបន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើគម្រោងលំនៅឋាន TERRA និង TERRA STYLE ដែលមានអតិថិជនយ៉ាងច្រើនបានទិញសម្រាប់ការរស់នៅ និងសម្រាប់ការវិនិយោគ។ តាមការបញ្ជាក់ពីក្រុមហ៊ុនគម្រោងថ្មីទំហំ ១០០ ហិកតានេះ បានអភិវឌ្ឍន៍នូវប្រភេទផ្ទះ និងអគារពាណិជ្ជកម្មចំនួន ៣ រួមមាន៖

 

១. ផ្ទះវីឡាភ្លោះអាជីវកម្ម (𝐓𝐰𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐕𝐢𝐥𝐥𝐚)៖ មានទំហំ ៦x១៤ ម៉ែត្រ កម្ពស់ ២ ជាន់ មានបន្ទប់គេង ៣ បន្ទប់ទឹក ៤ ទីធ្លារអាជីវកម្ម ១ និងផ្ទះបាយ ១។

 

២. ផ្ទះអាជីវកម្ម (𝐒𝐡𝐨𝐩𝐡𝐨𝐮𝐬𝐞)៖ មានទំហំ ៦x១៤ ម៉ែត្រ កម្ពស់ ២ ជាន់ មានបន្ទប់គេង ៣ បន្ទប់ទឹក ៤

 

៣. អគារពាណិជ្ជកម្ម (𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)៖ មានកម្ពស់ ៥ ជាន់ សាងសង់ត្រឹមតែ ១៨ អគារប៉ុណ្ណោះ ដែលជាគម្រោងអគារពាណិជ្ជកម្មដ៏ល្អប្រណិត និងទាន់សម័យ ដែលមានចរាចរណ៍ និងចរន្តសេដ្ឋកិច្ចយ៉ាងមមាញឹកទៅមក ដែលផ្តល់នូវភាពងាយស្រួលបំផុតដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ។

 

759777613 122328353630176108 735061089384761661 N

 

សូមជម្រាបថា ទីក្រុងរណប TIA City គឺជាសហគមន៍រស់នៅដ៏ធំនិងទំនើបថ្មីមួយស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន OCIC មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្បែរនឹងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលទើបនឹងបើកដំណើរការកាលពីដើមខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។ ទីក្រុមរណបថ្មីនេះ ត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីដ៏សំខាន់របស់ប្រទេសកម្ពុជា។ ហើយទីតាំងនេះនឹងទាក់ទាញអ្នកវិនិយោគ និងម្ចាស់អាជីវកម្មជាច្រើន ដែលជាកត្តាជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើងជាបន្តបន្ទាប់។

 

Photo 2025 09 30 10 45 04

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សហការីផ្នែកលក់៖

011 888 501– https://t.me/Kim_Piseth_TIA_CITY

011 888 502– https://t.me/Chichhorn_TIACITY

087 888 512– https://t.me/Suma_sales_TIACITY

087 888 501– https://t.me/Buta_TIA_CITY ឬសូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖

 

-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ Google Mapshttps://maps.app.goo.gl/LJcL94d48zjgEwNH6

 

-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។ Google Mapshttps://maps.app.goo.gl/iWhBttfGmvR22Ma4A

ស្ងាត់ៗ​ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីលើដី ៣០ ហិកតា
Bunthoeun KoemJUNE 1 202515 K views

ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ នាពេលថ្មីៗនេះ បានប្រកាសពីការចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីមួយទៀតដែលមានឈ្មោះថា TIA CITY  មានទីតាំងស្ថិតលើបណ្ដោយផ្លូវ ៦០ ម៉ែត្រ ជិតនឹងព្រលានយន្ដហោះអន្តរជាតិតេជោ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ ខណៈគម្រោងថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាស្ថាប័នអប់រំ សេវាសាធារណៈ និងកន្លែងកម្សាន្តដ៏ធំផងដែរ។

 

D2113513 E2a1 4845 8958 56277c603bd5

 

តាមការបញ្ជាក់ពី TIA CITY មកកាន់ Business Cambodia នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា សម្រាប់ជំហានទី១ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោង Terra (ថេរ៉ា) ដែលគ្រប់ដណ្ដប់លើផ្ទៃដី ៣០ ហិចតា និងមានសាងសង់ផ្ទះចំនួន ២ ប្រភេទគឺ៖ វីឡាកូនកាត់(Linkhouse) និងផ្ទះអាជីវកម្ម(Shophouse)។

 

ចំពោះគម្រោងថ្មីនេះដែរ ក្រុមហ៊ុនបានរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតខ្លាំងលើគុណភាពសំណង់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ សុវត្ថិភាព សុខុមាលភាព និងសក្តានុពលអភិវឌ្ឍន៍រយៈពេលវែង។ ជាក់ស្ដែងគម្រោងនេះគឺនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗដូចជា AEON Mall Mean Chey, សាលាអន្តរជាតិ ISPP និងទីតាំងសក្តានុពលជាច្រើនទៀត ។

 

ក្នុងនោះសម្រាប់សំណង់ផ្ទះវិញ ក៏ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរស់នៅបែបទំនើបទាន់សម័យ និងជម្រើសល្អសម្រាប់អ្នកវិនិយោគ រកទីកន្លែងសម្រាប់អាជីវកម្ម មានការរីកចម្រើនរហ័ស។ ដោយក្នុងនោះសម្រាប់ផ្ទះត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែចាប់ពី ៦ ម៉ឺនដុល្លារជាងឡើងទៅប៉ុណ្ណោះ។

 

Ee316455 101d 485e A373 85b5809f6c5d

 

ចំពោះលោកអ្នកដែលចង់បានលំនៅឋានដែលស្ថិតនៅតំបន់សក្ដានុពល និងជិតព្រលានយន្ដអន្ដរជាតិថ្មីនេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ TIA CITY បានតាមរយៈលេខទួរស័ព្ទ៖ 087 888 501, 011 888 501 ឬទៅការិយាល័យផ្នែកលក់ TIA CITY ផ្ទាល់ដែលស្ថិតនៅចំណុចប្រសពន្ធរវាងមហាវិថី ស៊ី ជីនពីង និងផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល Google Map: Housing Sale-TIA CITY:https://maps.app.goo.gl/thXas1JXpJpxv6GT6

 

502318273 122255389586176108 1185042260975040111 N

Photo 2025 06 01 11 49 54

Photo 2025 06 01 11 50 31

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia