គម្រោងទីក្រុងរណប TIA City ជាតំបន់ពាណិជ្ជកម្មថ្មីមួយដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយ ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ក្រុងរណបថ្មីនេះ បានអភិវឌ្ឍន៍នូវគម្រោងជាច្រើន ដូចជា៖ លំនៅឋាន អគារពាណិជ្ជកម្ម Showroom តាំងលក់រថយន្ដ ខណៈបច្ចុប្បន្ន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពី អ្នកវិនិយោគ និងប្រជាជន។

តាមការបញ្ជាក់ពីប្រធានផ្នែកទីផ្សារនៅក្នុងគម្រោង មូលហេតុដែលធ្វើឲ្យអតិថិជនទទួលបានការចាប់អារម្មណ៍ និងលក់ដាច់ខ្លាំង ដោយសារកត្ដាសំខាន់ដូចខាងក្រោម៖
១. ទីតាំងសក្តានុពលខ្ពស់ និងការតភ្ជាប់ផ្លូវសេដ្ឋកិច្ច
TIA City ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ថ្មី ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាទ្វារពាណិជ្ជកម្មតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក អំណោយផលយ៉ាងខ្លាំងសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។ គម្រោងនេះតភ្ជាប់ដោយផ្ទាល់ទៅនឹងសរសៃឈាមសេដ្ឋកិច្ចសំខាន់ៗ ដូចជា មហាវិថី ៦០ ម៉ែត្រ, ផ្លូវជាតិលេខ ២, និងផ្លូវក្រវ៉ាត់ក្រុងទី ៣ ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ បន្ថែមពីនេះ ក្រុមហ៊ុន OCIC ក៏មានផែនការសាងសង់ផ្លូវទឹកថ្មី តម្លៃ ១០០ លានដុល្លារ តភ្ជាប់ពីព្រលានយន្តហោះថ្មី ទៅកាន់គម្រោងព្រែកជីកហ្វូណនតេជោ នាពេលអនាគតផងដែរ។

២. គុណភាពសំណង់រឹងមាំ និងការប្រគល់ផ្ទះទាន់ពេលវេលា
គ្រប់លំនៅឋាន អគារពាណិជ្ជកម្ម និង Showroom រថយន្ត សុទ្ធតែត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ និងសាងសង់ឡើងប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាបាននូវផាសុកភាព និងសុវត្ថិភាពដល់អ្នករស់នៅ។ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុនតែងតែប្រគល់សោរជូនអតិថិជនបានទាន់ពេលវេលា ដោយមិនឱ្យអតិថិជនខាតបង់ពេលវេលា ឬថវិកានោះឡើយ។
៣. ទំនុកចិត្តខ្ពស់ពីអតិថិជន
ដោយសារ TIA City ត្រូវបានវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាក្រុមហ៊ុនមានបទពិសោធន៍យូរឆ្នាំ និងជោគជ័យលើការអភិវឌ្ឍអចលនទ្រព្យ និងទីក្រុងរណបធំៗជាច្រើន ទើបធ្វើឱ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់យ៉ាងមុតមាំ។

សូមជម្រាបថា ក្រុងរណប TIA City មានទំហំសរុបប្រមាណ ៥ ០០០ ហិកតា។ កន្លងមកនេះក្រុមហ៊ុនទទួលបានជោគជ័យលើការអភិវឌ្ឍន៍គម្រោង TERRA និង TERRA Style ដែលជាគម្រោងមានការអភិឌ្ឍចម្រុះទំនើបទាន់សម័យដែលដូចជា អាគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម លំនៅឋានវីឡាទំនើប សួនកម្សាន្ត ព្រមទាំងមានគម្រោងអភិវឌ្ឍន៍ China Town ជាដើម។ ក្រៅពីនោះ ក៏មានសាងសង់ អគារពាណិជ្ជកម្មកម្ពស់ ៥ ជាន់ ដែលបានដាក់លក់ដល់ ២ ដំណាក់កាលរួចមកហើយ។ ហើយក្រៅពីនោះក៏មានគម្រោងដីឡូត៍ សម្រាប់សាងសង់អគារពាណិជ្ជកម្ម ឬកន្លែងតាំងបង្ហាញរថយន្ដផងដែរ។
គួររំលឹកផងដែរថា ក្រៅពីគម្រោងទីក្រុងរណប TIA City ក្រុមហ៊ុន OCIC បានអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ និងទីក្រុងរណបធំៗជាច្រើន រួមមាន៖
១.ទីក្រុងរណបកោះពេជ្រ
ទីក្រុងកោះពេជ្រ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋាន និងកំសាន្ត ស្ថិតនៅនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទីក្រុងនេះ បានចាប់ផ្ដើមអភិវឌ្ឍន៍នៅក្នុងឆ្នាំ ២០០៦ ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុកអនិកជនកម្ពុជា ( OCIC ) ។ ទីក្រុងកោះពេជ្រ មានផ្ទៃដីសរុបជាង ១០០ ហិកតា ដោយក្នុងនោះក្រុមហ៊ុនបានបង្កើត និងរៀបចំ ទីតាំងការិយាល័យសម្រាប់ជួល អគារពាណិជ្ជកម្មទំនើបៗ សណ្ឋាគារលំដាប់ខ្ពស់ លំនៅឋានប្រណិតៗ សាលារៀនអន្តរជាតិ អគារ The Elysée បុរីវរជន La Seine មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងគម្រោងជាច្រើនទៀត ដែលនឹងត្រូវបង្កើតឡើងនាពេលខាងមុខ រួមមានផ្សារទំនើប អគារពាណិជ្ជកម្ម ខុនដូទំនើបស៊ីវីល័យ និងមជ្ឈមណ្ឌលកំសាន្ត ជាដើម។

២. ទីក្រុងរណបជ្រោងចង្វារ
ទីក្រុងជ្រោយចង្វារ ជាមណ្ឌលពាណិជ្ជកម្ម និងជាច្រកទ្វារតែមួយគត់ ដែលតភ្ជាប់រាជធានីភ្នំពេញឆ្ពោះទៅកាន់ ភាគខាងជើង និងភាគឦសាន នៃប្រទេសកម្ពុជា។ ទីក្រុងរណបមួយនេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣៨០ ហិកតា ដែលក្រុមហ៊ុន OCIC ទទួលបានសិទ្ធិអភិវឌ្ឍពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ ទីក្រុងមួយនេះ ត្រូវបានរៀបចំ និងបង្កើតឡើងឱ្យក្លាយជាទីក្រុងដ៏ទំនើបមួយ ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ សណ្ឋាគារប្រណិតៗ សាលារៀន មន្ទីរពេទ្យ លំនៅឋានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន អគាររដ្ឋបាលសាធារណៈ គ្រឹះស្ថានជាតិ អន្តរជាតិ និងសំណង់អគារតូចធំ ជាច្រើនផ្សេងទៀត។

៣. ទីក្រុងរណបកោះនរា
ទីក្រុងរណបកោះនរា ដែលជាការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ បន្ទាប់ពីទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបជ្រោយចង្វារ មានទំហំផ្ទៃដី ១២៥ ហិកតា គ្រោងនឹងចំណាយថវិកាអភិវឌ្ឍន៍សាងសង់សរុប ២ ៥០០ លានដុល្លារអាមេរិក ហើយទីក្រុងរណបកោះនរានេះ អាចអនុញ្ញាតឲ្យពលរដ្ឋរស់នៅបានដល់ ៥ ម៉ឺននាក់។
ទីក្រុងរណបកោះនរា មានទីតាំងស្ថិតនៅខាងកើត ទីក្រុងកោះពេជ្រ បានចាក់ដីបំពេញ និងបន្តសាងសង់ឥតឈប់ឈរ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់ រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយ អគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ជាដើម។

៤. អូឡាំព្យាស៊ីធី
អូឡាំព្យាស៊ីធី មានទីតាំងស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ លាតសន្ទឹងលើផ្ទៃដីសរុប ៦.៨ហិកតា ប្រមូលផ្ដុំដោយអគារធំៗដូចជា ផ្សារទំនើបអូឡាំព្យា សាលារៀនអន្តរជាតិកាណាដា អគារពាណិជ្ជកម្ម ខុនដូ មជ្ឈមណ្ឌលសុខភាព និងសំណង់អគារ ជាច្រើនទៀត។ ជាមួយគម្រោងដ៏អស្ចារ្យនេះ អតិថិជននឹងទទួលបានបទពិសោធន៍ក្នុងការរស់នៅបែបស៊ីវិល័យ និងទាន់សម័យ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីផ្នែកគ្រប់គ្រងអចលនទ្រព្យ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ធ្វើឱ្យការរស់នៅមានភាពងាយស្រួល សុវត្ថិភាព អនាម័យ ថែមទាំងមានចំណតធំទូលាយ។ សម្រាប់អ្នករស់នៅក្នុងទីក្រុង យុវវ័យសម័យថ្មី និងភ្ញៀវបរទេស នឹងទទួលបានបទពិសោធន៍ នៃការរស់នៅស្ងប់ស្ងាត់ មានផាសុកភាព និងមានភាពងាយស្រួល។

ក្រៅពីទីក្រុងរណប OCIC ក៏មានការអភិវឌ្ឍន៍នូវគម្រោងបុរីធំៗ ជាច្រើនផ្សេងទៀតផងដែរ មានដូចជា៖
១. បុរី ចំការមន៖ មានទីតាំងស្ថិតនៅបណ្ដោយមហាវិថីព្រះនរោត្ដម សង្កាត់ទន្លេសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈបុរីចំការមននេះ គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋាន ដំបូង របស់ក្រុមហ៊ុន OCIC ដែលបានបង្កើត និងចាប់ផ្ដើមសាងសង់ នៅក្នុងឆ្នាំ ២០០០ ហើយក៏ជាបុរីចាស់វស្សាមួយក្នុងចំណោមបុរីធំៗនៅកម្ពុជាផងដែរ។
២. បុរី បាសាក់ហ្គាដិន ( Bassac Garden City )៖ មានទីតាំងនៅបណ្ដោយមហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បុរីទី ២ នេះត្រូវបានបង្កើតឡើង និងចាប់ផ្ដើមសាងសង់នៅក្នុងអំឡុងឆ្នាំ ២០០០ ដូចគ្នា ហើយក៏មានគម្រោងខុនដូ Rose Garden នៅក្នុងបុរីផងដែរ ដែលត្រូវបានសាងសង់ នៅក្នុងឆ្នាំ ២០០៧។
៣. បុរី សាន់វ៉េ៖ បុរី សាន់វ៉េ (Borey Sunway) គឺជាគម្រោងលំនៅឋានបែបសហគមន៍បិទជិត (Gated Community) ដ៏ល្បីល្បាញមួយ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទួលគោក ដែលត្រូវបានស្គាល់ថាជាតំបន់រស់នៅកម្រិតខ្ពស់ សម្បូរទៅដោយសន្តិសុខ និងផាសុកភាព។ បុរីនេះ ក៏ត្រូវបានបង្កើតឡើង និងសាងសង់នៅដើមឆ្នាំ ២០០០ ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគម្រោង TIA City សូមទំនាក់ទំនងទៅលេខទូរស័ព្ទ: 087 888 501 (ខ្មែរ | អង់គ្លេស) 011 888 501 (ចិន | អង់គ្លេស) និង011 888 502 (ចិន | អង់គ្លេស) ឬអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន ២ ទីតាំង៖
១-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ Google Maps៖ https://maps.app.goo.gl/thXas1JXpJpxv6GT6
២-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។ Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A


