ចង់ឆាប់សល់ទ្រព្យលឿន! អាយុ២០ទៅ៣០ឆ្នាំ នេះជារបស់៤ ដែលអ្នកគួរចាយលុយទៅលើ បើចង់សល់ទ្រព្យលឿន
Toeuy HongJUNE 26 202610 views

វ័យខ្ទង់២០និង៣០ខ្ទង់គឺអ្នកមានពេលវេលាច្រើននៅក្នុងការធ្វើការ រកស៊ីដើម្បីកសាងទ្រព្យសម្បត្តិ ដូច្នេះនៅក្នុងវ័យនេះអ្នកគួរតែប្រឹងរកលុយនិងកសាងទ្រព្យឲ្យបានច្រើនតាមដែលអាចធ្វើទៅបានទើបនាគត អ្នកដល់លុយនិងសល់ទ្រព្យច្រើន ជីវភាពធូរធារ។

 

ជុំវិញការកសាងទ្រព្យ ខាងក្រោមនេះគឺជារឿងសំខាន់ៗមួយចំនួនដែលអ្នកមានវ័យខ្ទង់២០ទៅ៣០ឆ្នាំគួរចាយលុយទៅលើបង់ចង់ឆាប់សល់ទ្រព្យលឿន។

 

. ដកសន្សំ

វិ័យ២០ទៅ៣០ឆ្នាំគឺជាវ័យពេញកម្លាំងក្នុងការធ្វើការ រកស៊ីដើម្បីបានប្រាក់ចំណេញ។ ប៉ុន្ដែរកលុយបានអ្នកត្រូវតែដកសន្សំខ្លះព្រោះការសន្សំលុយនឹងបើកជើងមេឃឲ្យអ្នកមានឱកាសអាចកសាងទ្រព្យសម្បត្តិនិងបង្កើតលុយជាលំដាប់។ កាលណាអ្នកមានលុយសន្សំ អ្នកអាចយកលុយសន្សំធ្វើជាដើមទុនរកស៊ី វិនិយោគបង្កើនលុយជាលំដាប់

 

វិធីសន្សំដ៏សាមញ្ញតែមានប្រសិទ្ធិភាពគឺដកសន្សំមុនចំណាយ។ ត្រង់នេះពេលរកចំ​ណូលបានឬប្រាក់ខែចូលអ្នកអាចដកសន្សំមុននឹងចាត់ចែងចំណាយផ្សេងៗ។ ឧទាហរណ៍ប្រាក់ខែ៥០០$  អាចដក១០%នៃប្រាក់ដែស្មើនឹង៥០ដុល្លារមកសន្សំទុកក្នុងកុងសន្សំដាច់ដោយឡែកបន្ទាប់មកសល់៤៥០$  អាចចាត់ចែងលើការចំណាយក្នុងការរស់នៅ។ អនុវត្តដកសន្សំមុនចំណាយហើយជារៀងរាល់ខែហើយហាមប៉ះលុយសន្សំនោះអ្នកនឹងសល់លុយសម្រាប់គោលដៅវិនិយោគនិងរកស៊ីជាមិនខាន។

 

. វិនិយោគលើចំណេះដឹង

នៅវ័យក្មេងគួរចាយលុយវិនិយោគលើចំណេះដឹងព្រោះការវិនិយោគលើចំណេះដឹងគឺជាការវិនិយោគដែលធ្វើឲ្យអ្នកចំណេញច្រើនបំផុត។ វិនិយោគលើចំណេះដឹងត្រង់នេះគឺអភិវឌ្ឍនចំណេះជំនាញដែលមានស្រាប់និងរៀនជំនាញថ្មីៗដើម្បីបង្កើនឥទ្ធិពលឲ្យអ្នករកចំណូលបានកាន់តែច្រើន។ ឧទាហរណ៍ បើភាសាអង់គ្លេសអ្នកនៅស្ទើរ អ្នកអាចអភិវឌ្ឍនភាសាអង់គ្លេសនោះអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសដើម្បីរកចំណូលបាន។

 

លើសពីនេះ អ្នកអាចចំណាយលុយរៀនជំនាញថ្មីៗដែលជាចំណូលត្រូវបានអាចរកលុយបាន។ ជាក់ស្ដែងនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ជំនាញឌីជីថលមួយចំនួនសុទ្ធតែត្រូវប៉ានដូចជា ជំនាញ video editing, creator, digital marketing និងជំនាញផ្សេងៗទៀត។

 

. វិនិយោគលើទំនាក់ទំនង

គេថាទំនាក់ទំនងគឺជាលុយ ពោលគឺកាលអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដែលពូកែ មានសមត្ថភាព ជាពិសេសមានទំនាក់ទំនងជាមួយអ្នករកស៊ី អ្នកធ្វើការ និងអ្នកវិនិយោគ អ្នកនឹងមានឱកាសការងារ ឱកាសរកស៊ីនិង ឱកាសវិនិយោគពោលគឺជារួមគឺសុទ្ធតែជាឱកាសរកចំណូលដើម្បីកសាងទ្រព្យសម្បត្តិ។

 

. វិនិយោគលើទ្រព្យបង្កើតចំណូលនិងទ្រព្យកើនតម្លៃ

នៅចំណុចទី១ អ្នកបានសន្សំលុយ ដូច្នេះអ្នកអាចយកលុយសន្សំមកវិនិយោគលើទ្រព្យបង្កើតចំណូលនិងទ្រព្យកើនតម្លៃ។

 

ទ្រព្យកើនតម្លៃមានដូចជា អចលនទ្រព្យ មាស  ភាគហ៊ុនជាដើម។ ចំណែកទ្រព្យបង្កើតចំណូលមានដូចជា ផ្ទះជួល អគារជួល  ដីជួល បុណ្ណបំណុល និងភាគលាភជាដើម។  សម្រាប់ភាគហ៊ុននៅស្រុកយើង មនុស្សទូទៅសុទ្ធតែអាចវិនិយោគបានដោយពួកគាត់វិនិយោគលើផ្សារហ៊ុនខ្មែរ ទិញភាគហ៊ុនក្រុមហ៊ុនធំៗមានដូចជា ធនាការ អេស៊ីលីដា សែលកាត រដ្ឋករទឹកក្រុងភ្នំពេញ កំពង់ផែក្រុងភ្នំពេញនិងក្រុមហ៊ុនធំៗជាច្រើនទៀត។

 

ពេលអ្នកវិនិយោគលើផ្សារហ៊ុន អ្នកនឹងបានចំណូលពីផ្លូវ។ ទីមួយគឺចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍ ទិញហ៊ុន អេស៊ីលីដាតម្លៃ៧ពាន់រៀលក្នុង១ហ៊ុន បើវាឡើងដល់៨ពានរៀល អ្នកចំណេញ១ពាន់រៀលក្នុង១ហ៊ុន ឃើញចំណេញអ្នកអាចលក់យកប្រាក់ចំណេញបាន។ ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលភាគលាភ។ ឧទាហរណ៍អ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុន ហើយបើអេស៊ីលីដាចែកភាគលាភ៦៥០ក្នុងមួយហ៊ុន នោះអ្នកបានភាគលាភសរុប១.៣លានរៀល( ស្មើនឹង៣២៥ដុល្លារ)ដែលជាចំណូលអកម្ម។

 

ចង់ចេះវិនិយោគភាគហ៊ុនដើម្បីបង្កើតចំណូលបន្ថែមបងប្អូនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia