រួសរាន់ទៅបង់! សល់តែ ១០ថ្ងៃទៀតការបង់ពន្ធ ៣ប្រភេទនេះនឹងត្រូវផុតកំណត់ បើបង់យឺតអាចនឹងត្រូវពិន័យ
Sambat SokhlangMARCH 21 20248.8 K views

នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខនេះការប្រកាសបង់ពន្ធប្រចាំឆ្នាំចំនួន ៣ ប្រភេទនឹងត្រូវផុតកំណត់ ហេតុនេះសម្រាប់អ្នកដែលជាប់កាតព្វកិច្ចបង់ពន្ធត្រូវប្រញាប់រួសរាន់ទៅបង់ ដើម្បីចៀសវាងពីការពិន័យ ឬទណ្ឌកម្មផ្សេងៗពីពន្ធដារ។ ដោយពន្ធទាំង ៣​ ប្រភេទនោះរួមមាន ៖

434115948 722397916724289 6272175685068244059 N

១.ពន្ធលើប្រាក់ចំណូល

ជាកាតព្វកិច្ចរបស់បុគ្គលនីវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជានិងប្រាក់ចំណូលប្រភពបរទេស និងជាបុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពពីកម្ពុជា។ ចំពោះមូលដ្ឋាននៃការគិតពន្ធលើប្រាក់ចំណូលនេះ គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមានចំពោះបុគ្គលដែលខាតពីសកម្មភាពអាជីវកម្មនិងមិនត្រូវបង់ពន្ធលើប្រាក់ចំណូលនេះនោះទេ ប៉ុន្តែមានកាតព្វកិច្ចដាក់ប្រកាសជាធម្មតា។

Cf28eb21 5408 469c A1b4 Bbc692936320

២.ពន្ធប៉ាតង់

គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរដោយអ្នកជាប់ពន្ធតូចត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០,០០០ រៀល អ្នកជាប់ពន្ធមធ្យមត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១,២០០,០០០ រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួន ៣,០០០,០០០ រៀល ឬ ៥,០០០,០០០ រៀល ចំពោះអ្នកជាប់ពន្ធធំដែលមានផលរបរលើសពី ១០,០០០លានរៀលឡើងទៅ។

E02825b8 4114 407f Bf4d 64cfa8fb7d2a

៣.ពន្ធលើផ្ទាំងផ្សព្វផ្សាយ

ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឱ្យអតិថិជនឬសាធារណៈជនបានស្គាល់ពីផលិតផលឬសេវាកម្មរួមមាន ៖ បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំងទីស្នាក់ការ ការិយាកាល័យ ឬទីកន្លែង ប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។

P 3 3

គួរបញ្ជាក់ផងដែរថា ចំពោះពន្ធប្រចាំឆ្នាំទាំង ៣ ប្រភេទខាងលើ សុទ្ធតែអាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធបានតាមប្រព័ន្ធអនឡាញ ដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាច ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tol e-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងកម្មវិធី ប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។ ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ ពន្ធតាមអនឡាញ (e-Payment) ព្រមទាំងអាចបោះពុម្ពប័ណ្ណប៉ាតង់បានដោយខ្លួនឯង ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធ អាចប្រកាសនិងបង់ប្រាក់ពន្ធបានតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕

306535453 1776983135997461 8734255844229710504 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia