លុយតិចមិនបញ្ហា! នេះជាជំហានរកលុ៣ដំណាក់កាលដែលអ្នកត្រូវឆ្លង បើចង់សល់ទ្រព្យលឿន
Toeuy HongFEBRUARY 26 2026136 views

  

 អ្នកណាៗក៏ចង់មានលុយច្រើន សល់ទ្រព្យច្រើនដែរប៉ុន្ដែផ្លូវក្នុងការកសាងទ្រព្យសម្បត្តិវាមិនងាយស្រួលនោះជាពិសេសសម្រាប់អ្នកដែលមិនដឹងពីវិធីសាស្រ្តក្នុងការកសាងទ្រព្យឲ្យ សល់លុយ សល់ទ្រព្យ បង្កើតភាពមានបាននៅក្នុងជីវិត។

 

ទាក់ទងនឹងការកសាងទ្រព្យឲ្យសល់លុយ សល់ទ្រព្យនេះដែរ ខាងក្រោមនេះគឺជាជំហានក្នុងការរកលុយដែលអ្នកត្រូវធ្វើឲ្យខានតែបាន បើចង់មានលុយច្រើន សល់ទ្រព្យលឿន រស់នៅមានសេរីភាព​ មិនជួបបញ្ហាលុយកាក់។

 

. ធ្វើការ

នេះគឺជាជំហានដំបូងដែលមនុស្សទូទៅតែងតែធ្វើ ពេលដល់វ័យមួយដែលអាចចាប់ផ្ដើមរកលុយគឺពួកគាត់រកការងារធ្វើហើយបានចំណូលពីប្រាក់ខែឬប្រាក់ឈ្នួលប្រចាំថ្ងៃឬប្រចាំម៉ោង។ ត្រង់នេះអ្នកធ្វើការជាបុគ្គលិកឬកូនឈ្នួលឲ្យគេឬធ្វើការសម្រាប់ខ្លួនឯង។

 

ចំណូលបានពីការធ្វើការគឺគេហៅថាចំណូលសកម្ម ពោលគឺទាល់តែអ្នកធ្វើការទើបបានចំណូល ពេលអ្នកឈប់ធ្វើការ អ្នកលែងបានចំណូលជារួមការធ្វើការគឺអ្នកជួញដូរពេលវេលាដើម្បីបានលុយមកផ្គត់ផ្គង់ការចំណាយនៅក្នុងការរស់នៅ។ 

 

ការធ្វើការនេះដែរ បើអ្នកចង់បានចំណូលកាន់តែច្រើនអ្នកត្រូវធ្វើការឲ្យកាន់តែច្រើនម៉ោង។ លើសពីនេះនៅកន្លែងធ្វើការ បើអ្នកប្រឹងប្រែងធ្វើការឲ្យខ្លាំងហើយអភវិឌ្ឍនខ្លួនអ្នកនឹងរកចំណូលបានកាន់តែច្រើនតាមរយៈឡើងតំណែង ប្រាក់ខែក៏ឡើង ជាពិសេសធ្វើការខ្លាំងនិងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម។ 

 

. លក់ដូរផលិតឬសេវាកម្ម

ការលក់គឺជាជំនាញចំណូលខ្ពស់មួយ ហើយបើអ្នកពូកែជំនាញលក់ នោះអ្នកនឹងរកចំណូលបានច្រើនពីការលក់ផលិត សេវាកម្មឬលក់របស់របរផ្សេងៗទៀត។ ត្រង់នេះដែរ បើអ្នកមានផលិតផលឬសេវាកម្មហើយអ្នកពូកែលក់នោះ អ្នកនឹងរកចំណូលបានច្រើនដែលបើកផ្លូវឲ្យអ្នកផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុ។ ឧទហរណ៍ បើអ្នកជាអ្នករកស៊ីពូកែលក់ អាជីវកម្មអ្នកនឹងរកប្រាក់ចំណេញបានច្រើន។ 

 

នៅក្នុងការលក់មានរបស់៣ដែលអ្នកគួរដឹង។ទីមួយគឺកម្រៃជើងសារពីការលក់។ ត្រង់នេះបើអ្នកធ្វើការផ្នែកលក់ ហើយលក់បានច្រើនអ្នកនឹងបានកម្រៃជើងសារឬប្រាក់Bonus លើកទឹកចិត្តបន្ថែម។ ដូច្នេះហើយអ្នកធ្វើការផ្នែកលក់ដែលពូកែលក់តែងតែបានចំណូលច្រើន។

 

 ទីពីរតម្លៃផលិតផលដែលអ្នកលក់ដាក់។ ត្រង់នេះបើអ្នកជាអ្នករកស៊ី ប្រើថ្លៃដើមនៃផលិតផលអ្នកទាប តែអាចលក់ចេញបានថ្លៃនោះអ្នកនឹងបានចំណេញច្រើន។ ចំណែកទី៣គឺជំនាញក្នុងការបិទការលក់។ ទោះជាអ្នកមានផលិតផលល្អប៉ុនណាក៏ដោយ បើអ្នកមិនពូកែបិទការលក់ទេ អ្នកមិនងាយរកលុយពីការលក់បានឡើយ។ 

 

. មានទ្រព្យជាកម្មសិទ្ធិ

 បន្ទាប់ឆ្លងកាត់ចំណុចទី១និងទី២ដែលបានរាប់រៀប់ខាងលើហើយអ្នកនឹងមានលុយ ហើយបើអ្នកចេះគ្រប់គ្រងលុយដែលរកបានឲ្យបានល្អដោយការដកសន្សំឲ្យសល់លុយនោះ អ្នកអាចយកលុយទៅវិនិយោគទិញទ្រព្យជាកម្មសិទ្ធិ ហើយទ្រព្យដែលអ្នកទិញគឺត្រូវតែទិញទ្រព្យដែលបង្កើតចំណូលជាប្រចាំនិងទ្រព្យកើនតម្លៃជាលំដាប់

 

ទ្រព្យកើនតម្លៃគឺជាទ្រព្យទាំងឡាយណាដែលតម្លៃរបស់វាកើនឡើងពីមួយឆ្នាំទៅមួយ ដូចជាដីធ្លី មាស និងទ្រព្យផ្សេងៗទៀត។ ទ្រព្យកើនតម្លៃគឺជាទ្រព្យដែលជួយឲ្យទ្រព្យកើនឡើងជាលំដាប់អាចឈ្នះអតិផរណា។

 

ចំណែកទ្រព្យបង្កើតចំណូលជាប្រចាំមានដូចជា ផ្ទះជួល អគារជួល  ដីជួល ដោយអ្នកបានចំណូលពីការដាក់ជួលទ្រព្យរបស់អ្នក។ ក្រៅពីនេះ ភាគហ៊ុនក៏ជាទ្រព្យបង្កើតចំណូលផងដែរ។ ឧទាហរណ៍បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដានៅលើផ្សារហ៊ុន អ្នកនឹងបានចំណូលភាគលាភប្រចាំឆ្នាំ ហើយចំណូលភាគលាភគឺជាចំណូលអកម្ម ដេកលក់ ដើរលេងក៏បានចំណូលដែរ។  ចង់ចេះទិញហ៊ុន ធនាគារ អេស៊ីលីដា អាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

 

 សូមបញ្ជាក់ថាពេលអ្នកមានទ្រព្យបង្កើតចំណូល អ្នកនឹងមានលំហូរសាច់ប្រាក់ឲ្យអ្នមានលុយសម្រាប់ចំណាយក្នុងការរស់នៅនិងមានសាច់លុយបង្វិលរកស៊ីនិងវិនិយោគបង្កើនទ្រព្យជាលំដាប់៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia