ដំណឹងល្អ! គម្រោងផ្លូវចំនួន ៣ ខ្សែនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែសីហា ស្អែកនេះ
Bunthoeun KoemAUGUST 24 2026423 views

សមិទ្ធផលផ្លូវចំនួន៣ខ្សែនៅខេត្តក្រចេះរួមមាន៖ សមិទ្ធផលផ្លូវទាំង៣ខែ្សនោះរួមមាន៖ ផ្លូវជាតិលេខ៧៣, ផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២៦។

 

តាមការបញ្ជាក់របស់ឯកឧត្ដមអ្នកនាំពាក្យសមិទ្ធផលផ្លូវទាំង ៣ ខ្សែខាងលើនេះរួមមាន៖

 

 

១- ផ្លូវជាតិលេខ៧៣ មានចំណុចចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដល់ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៤៩,៨១២ គ.ម ដោយលើកកម្ពស់ និងពង្រីកទទឹងផ្លូវដល់១១ម៉ែត្រ មាន២គន្លងផ្លូវ។

 

783557015 4570397799847258 3041248033543511217 N

 

២- លើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៧ មានប្រវែងសរុប ៣៥ គ.ម (គ.ម០+៥០០ ដល់គ.ម៣៥+៥០០) ដែលមានចំណុចចាប់ផ្តើមប្រវែង ៥០០ម៉ែត្រ ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប ១៣,៥៩៣ គ.ម (គ.ម0+០០០ ដល់គ.ម១៣+៥៩៣) គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ នៃខេត្តក្រចេះ ដោយស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC) កម្រាស់ ៥ ស.ម។

 

786242830 1083979394053459 8223674350499545251 N

 

ផ្លូវទាំង៣ខ្សែនេះសាងសង់រយៈពេល២១ខែ និងសុពលភាពជួសជុលថែទាំ៥០ខែ ដោយត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

 

-កាលបរិច្ឆេទចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ៧៣ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

 

-កាលបរិច្ឆេទចាប់ផ្តើមសាងសង់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

 

គួរបញ្ជាក់ថា សមិទ្ធផលទាំងនេះមានសារសំខាន់ណាស់សម្រាប់ការតភ្ជាប់ផ្ទៃក្នុង និងជំរុញសេដ្ឋកិច្ចតំបន់ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ៕

 

783757951 2062011401373983 6929864719091956391 N

785594204 1097817762925331 6998771248910651185 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia