បញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាអាចបង្កើតជាបញ្ហាធំដល់មនុស្សទូទាំងពិភពលោកព្រោះតំបន់នេះគឺជាតំបន់សម្រាប់នាំចេញប្រេងទៅកាន់ទីផ្សារទូទាំងពិភពលោក ហើយបើសង្រ្គាមនៅតែបន្តជាច្រើនសប្ដាហ៍ទៅមុខទៀតមិនមានផលប៉ះពាល់ខ្លាំង។
ជុំវិញបញ្ហានៃផលប៉ះពាល់ពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានេះដែរគឺប៉ះពាល់ដល់តម្លៃទំនិញពោលគឺតម្លៃទំនិញមួយចំនួននឹងកាន់តែឡើងថ្លៃ។ ខាងក្រោមនេះគឺជាទំនិញដែលជារបស់ប្រើប្រាស់ប្រចាំថ្ងៃ៣ប្រភេទដែលអាចនឹងឡើងថ្លៃខ្លាំងបើសង្រ្គាមនៅតែបន្ត។
១. ប្រេងសាំង
តាំងពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ារវាងប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ងដែលមានអាមេរិកចូលរួមនេះធ្វើឲ្យតម្លៃប្រេងសាំងចាប់ផ្ដើមឡើងថ្លៃ។ ហើយតម្លៃប្រេងនឹងបន្តឡើងថ្លៃថែមទៀតបើសង្រ្គាមបន្តកាន់យូរ។ បញ្ហាសង្រ្គាមបានបង្កជាការរំខាដល់ការផ្គត់ផ្គង់ប្រេងខណៈតំបន់មជ្ឈិបូព៌ាជាកន្លែងស្ដុកប្រេងរបស់ពិភពលោក។
២. អគ្គិសនី
យើងដឹងហើយថាអគ្គិសនីគឺកើតចេញពីប្រើប្រាស់ប្រេងសាំងដើម្បីដំណើរការផ្គត់ផ្គង់អគ្គិសនីនៅតាមគេហដ្ឋាននិងអគារនានាទាំងទីក្រុងនិងជនបទ។ ដូច្នេះបើតម្លៃប្រេងសាំងកាន់តែឡើងថ្លៃនោះតម្លៃអគ្គិសនី( ភ្លើង)ក៏អាចឡើងថ្លៃដូចគ្នា។
៣. ម្ហូបនិងគ្រឿងទេស
ជាទូទៅនៅពេលតម្លៃប្រេងសាំងឡើងថ្លៃតែងតេបង្កើនការចំណាយសម្រាប់ឧបករណ៍ក្នុងវិស័យកសិកម្ម និងការដឹកជញ្ជូន ការចំណាយក្នុងការដឹកជញ្ជូនកាន់តែកើនឡើងងាយនឹងធ្វើឲ្យតម្លៃម្ហួបអាហារក៏ដូចជាគ្រឿងទេសកាន់តែឡើងថ្លៃដូចគ្នា៕


