ល្បិចបោកលុយមានច្រើនទម្រង់ ធនាគារ អេស៊ីលីដា ប្រាប់ឲ្យធ្វើរឿងធំៗ៣នេះ បើមិនចង់ឲ្យគេបោកយកលុយពីកុង
Toeuy HongJULY 7 2026224 views

បច្ចុប្បន្ន មានការឆបោកច្រើនបែបច្រើនទម្រង់ ដោយជនខិលខូចបានប្រើប្រាស់ដើម្បីឆបោកលុយក្នុងរូបភាពផ្សេងៗ ជាពិសេស អ្នកប្រើប្រាស់កុងធនាគារត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនព្រោះជនខិលខូចទាំងនោះអាចប្រើល្បិចបោកលុយពីកុងរបស់អ្នកបាន។

 

ទាក់ទងនឹងការឆបោកនេះដែរ ធនាគារ អេស៊ីលីដាបានបង្ហាញពីសកម្មភាពធំៗ៣ដែលអ្នកត្រូវធ្វើ ដើម្បីចៀសវាងជនខិលខូចប្រើល្បិចបោកលុយពីកុងធនាការរបស់អ្នក។ ខាងក្រោមនេះគឺជាសកម្មភាព៣ដែលអ្នកត្រូវធ្វើដើម្បីការពារទឹកប្រាក់របស់អ្នកពីការឆបោក៖

 

. កុំចែករំលែកOTP ឬលេខសម្ងាត់របស់អ្នក

. សូមប្រុងប្រយ័ត្នចំពោះការហៅទូរស័ព្ទឬសារដែលមិនស្គាល់

. ប្រសិនបើទូរស័ព្ទរបស់អ្នកស្រាប់តែដាច់សេវាដោយគ្មានមូលហេតុ ត្រូវទាក់ទងទៅក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទនិងធនាគាររបស់អ្នកភ្លាមៗ។

 

សូមបញ្ជាក់ផងដែរ ដោយសារជនខិលខូចភាគច្រើនអាចឆបោកតាមរយៈការយកលេខOTP ការហៅទូរស័ព្ទនិងការhack ស៊ីមកាតដូច្នេះ អ្នកត្រូវតែធ្វើតាមសកម្មភាពទាំង៣ដែលបានរៀបរាប់ខាងលើដើម្បីការពារលុយក្នុងកុងធនាគាររបស់អ្នកឲ្យមានសុវត្ថិភាព៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia