កុំជិះហួសល្បឿន! នេះជាចំនួនទឹកប្រាក់ដែលត្រូវពិន័យ សម្រាប់អ្នកជិះលើសល្បឿនកំណត់
ធី ស្រីល័ក្ខMARCH 4 2026388 views

កាលពីថ្មីៗកន្លងទៅនេះ បងប្អូនប្រាកដជាបានដឹងហើយថាមានករណីរថយន្តមួយចំនួនបានជិះហួសល្បឿនកំណត់រហូតមានការពិន័យជាទឹកប្រាក់ពីសំណាក់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដែលបានចុះអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (គោលដៅត្រួតពិនិត្យល្បឿន) នៅលើផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

 

ជាមួយគ្នានោះដែរ បើយោងតាមមាត្រា៧ ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចែងដូចខាងក្រោមនេះថា៖

១.លើសល្បឿនចាប់ពី ១ ដល់ ១៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១២០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ២២៥.០០០៛

 

២.លើសល្បឿនចាប់ពី ២០ ដល់ ២៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១៥០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣០០.០០០៛

 

៣.លើសល្បឿនចាប់ពី ៣០ ដល់ ៣៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១៨០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣៧៥.០០០៛

 

៤.លើសល្បឿនចាប់ពី  ៤០ Km/h ឡើងទៅ ពិន័យចំពោះយានយន្តធុនស្រាល ៣០០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៦២៥.០០០៛

 

គូសបញ្ជាក់ថា ចំពោះយានយន្តបើកបរក្នុងល្បឿន ១២៩ Km/h មានន័យថា យានយន្តល្មើសនោះ លើសល្បឿន ៣៩ Km/h ត្រូវពិន័យចំពោះយានយន្តធុនស្រាល ១៨០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣៧៥.០០០៛។ ដូច្នេះសូមបងប្អូនអ្នកប្រើប្រាស់ផ្លូវដែលបានចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា (គិតពីខ្លួនអ្នក គ្រួសារ និងអ្នកដទៃ សូមកុំបើកបរហួសល្បឿនកំណត់) ៕

២

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia