ប្រយ័.ត្ន! នេះជាចំនួនទឹកប្រាក់ដែលត្រូវពិន័យសម្រាប់អ្នករកស៊ីដែលហ៊ានធ្វើអាជីវកម្មរំលោភលើចំណីផ្លូវ
ធី ស្រីល័ក្ខJULY 15 2026472 views

ជនណាដែលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ដោយគ្មានអាជ្ញាបណ្ណ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥ ០០០ ០០០(ប្រាំលាន) រៀល។ នេះបើយោងតាមព្រះរាជក្រម។

នៅក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀតក្នុងរយៈពេល ១២(ដប់ពីរ) ខែត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។

 

បន្ថែមពីនេះ ជនណាដែលធ្វើនូវការ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អគារ រោងចក្រសហគ្រាស ឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់បានត្រឹមត្រូវ ត្រូវពិន័យ អន្តរការណ៍ជាប្រាក់ចំនួន៥០ ០០០ (ប្រាំម៉ឺន) រៀល។ នៅក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល ១២ (ដប់ពីរ)ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។

 

គូសបញ្ជាក់ថា ជនណាដែលធ្វើឱ្យផ្លូវថ្នល់រអិល ស្អិត ចាក់គំនរសំណង់ពង្រាយលើផ្លូវថ្នល់ ដាក់សម្ភារៈវត្ថុរាយប៉ាយ លើផ្លូវថ្នល់ ដាក់តាំងសម្ភារៈឬផ្លាកសញ្ញាផ្សេងៗធ្វើឱ្យបាំងភ្នែកអ្នកបើកបរ ឬមួយបង្កឧបសគ្គដល់អ្នកថ្មើរជើង ក្នុងការធ្វើដំណើរ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០ ០០០ (ប្រាំម៉ឺន) រៀល។ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល ១២ (ដប់ពីរ)ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង៕

១៤១៥

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia