ត្រៀមខ្លួនហើយឬនៅ? នេះជាចន្លោះអាយុ ដែលបុរសកម្ពុជាត្រូវចូលបំពេញកាតព្វកិច្ចយោធា ខណៈរដ្ឋសភាបានអនុម័តហើយ
Kan DaraMAY 12 20262.5 K views

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត ច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដោយសំឡេងគាំទ្រ ១១៤ លើ ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម។

 

១

 

ច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ឯស្ត្រីមិនតម្រូវជាកាតព្វកិច្ចឡើយ តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។​

 

ចំពោះបុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៥ ឆ្នាំ លើកលែងតែចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិប៉ុណ្ណោះ។

  

២

 

គួរជម្រាបផងដែរថា សេចក្ដីព្រាងច្បាប់នេះ មាន៨ជំពូក និង២០មាត្រា ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថា រៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ៕

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia