ប្រយ័ត្នផង! នេះជាក្បួនបោ.កថ្មីតាមទូរស័ព្ទ ដែលជនខិលខូចបានឆបោកយកប្រាក់របស់អ្នកបាន
ធី ស្រីល័ក្ខJUNE 22 2026418 views

មួយរយៈចុងក្រោយនេះ បងប្អូនមួយចំនួនប្រាកដជាធ្លាប់ទទួលការហៅទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណ ដែលអះអាងថាជាបុគ្គលិកធនាគារ ហើយប្រាប់ថាគណនីរបស់អ្នកមានបញ្ហាដែរឬទេ? ដែលនេះត្រូវបានគេហៅថាការឆបោកតាមទូរសព្ទឬភាសាអង់គ្លេសហៅថា Vishing (Voice Phishing) ដែលជនល្មើសក្លែងខ្លួនជាបុគ្គលិកធនាគារ សមត្ថកិច្ច ឬសាច់ញាតិ ក្នុងគោលបំណងឆបោកយកប្រាក់ ឬព័ត៌មានសម្ងាត់។

 

ជាមួយគ្នានោះដែរ ពេលនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានចែករំលែកអំពីល្បិចបោកប្រាស់ទូទៅដែលជនល្មើសប្រើមានដូចជា៖

.ក្លែងជាបុគ្គលិកធនាគារ អះអាងថាគណនីរបស់អ្នកមានបញ្ហា ឬថាអ្នកឈ្នះរង្វាន់ ឬទទួលបានអត្ថប្រយោជន៍ពិសេស។

. ក្លែងជាសមាជិកគ្រួសារ ឬមិត្តភក្តិ អះអាងថាជួបគ្រោះថ្នាក់ចរាចរណ៍សុំខ្ចីលុយជាបន្ទាន់។

. ក្លែងជាក្រុមហ៊ុនដឹកជញ្ជូន ទាមទារឱ្យបង់ប្រាក់ពន្ធ ឬថ្លៃសេវាបន្ថែមដើម្បីទទួលទំនិញ

. ប្រើបច្ចេកវិទ្យា AI Voice Cloning បន្លំសំឡេងមនុស្សដែលអ្នកស្គាល់ឱ្យស្រដៀងនឹងសំឡេងពិត។

10

គួរជម្រាបថា ចំពោះវិធីសាស្ត្រការពារខ្លួននោះគឺបងប្អូនសូមកុំជឿលេខទូរសព្ទដែលបង្ហាញលើអេក្រង់ ព្រោះជនល្មើសអាចក្លែងបន្លំលេខទូរសព្ទ (Caller ID Spoofing) ទីពីរនោះហាមផ្តល់ព័ត៌មានសម្ងាត់ជាពិសេសលេខកូដ OTP លេខសម្ងាត់ ឬលេខកាតធនាគារតាមទូរសព្ទ។ គប្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជាមុន បើមានការសង្ស័យជាការក្លែងបន្លំ ត្រូវចុចបិទ រួចទាក់ទងទៅលេខទូរសព្ទផ្លូវការរបស់ស្ថាប័ន ឬសាមីខ្លួនដោយផ្ទាល់៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia