បច្ចេកវិទ្យាកាន់តែរីកចម្រើន ការអប់រំកាន់តែសំខាន់ សាលា AiA (បញ្ញវន្តអង្គរ) ផ្តល់កម្មវិធីសិក្សាពិសេសសម្រាប់កុមារចាប់ពីអាយុ ២ឆ្នាំ រហូតដល់ថ្នាក់ទី១២ ធ្វើឱ្យសិស្សចេះ ៣ភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន ព្រមទាំងកម្មវិធីសិក្សាបន្ថែមលើមុខវិទ្យាសាស្រ្ត STEM ដែលជួយឱ្យសិស្សចេះគិតស៊ីជម្រៅ ចេះសិក្សាស្រាវជ្រាវ បង្កើតអ្វីដែលថ្មីៗ ជួយដោះស្រាយបញ្ហាសង្គមជាតិ។
ថ្មីៗនេះ ដោយមើលឃើញពីការវិវត្តន៍យ៉ាងលឿនរបស់បញ្ញាសិប្បនិម្មិត (AI) សាលា AiA ក៏បានបញ្ចូលកម្មវិធីសិក្សាអំពីបញ្ញាសិប្បនិម្មិតនេះ នៅក្នុងកម្មវិធីសិក្សារបស់ខ្លួនផងដែរ។ បន្ថែមពីនេះ ដោយមើលឃើញថា សិស្សដែលរៀនផ្នែកវិទ្យាសាស្រ្ត និង AI តែងតែជួបនូវបញ្ហាអត្តចរិតដែលនាំឱ្យពួកគេពិបាកជោគជ័យនៅក្នុងជីវិត និងអាជីវកម្ម សាលា AiA ក៏បង្កើតឱ្យមានកម្មវិធីអប់រំអត្តចរិត សុខភាព សណ្តាប់ធ្នាប់ ការគ្រប់គ្រងអារម្មណ៍តាមរយៈការធ្វើសមាធិ ដល់សិស្សបន្ថែមទៀត។


បើតាមលោកបណ្ឌិត ថោង វាសនា ដែលជាសហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃសាលា AiA (បញ្ញវន្តអង្គរ) ខាងលើនេះ បានឱ្យដឹងថា ក្រៅពីកម្មវិធីអប់រំដែលពេញលក្ខណៈ និងគ្រប់ជ្រុងជ្រោយដល់សិស្សានុសិស្សហើយនោះ សាលា AiA ក៏បានបញ្ចូលកម្មវិធីសិក្សា CEO Kid និង Kid Entrepreneur ផងដែរ ដើម្បីបណ្តុះបណ្តាលកុមារ អំពីភាពជាអ្នកដឹកនាំ សហគ្រិនភាព និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ដែលអាចជួយឱ្យពួកគេជោគជ័យនៅក្នុងមុខជំនួញ នាពេលអនាគត។

លោកបណ្ឌិត ថោង វាសនា បានបង្ហាញជំនឿយ៉ាងមុតមាំថា សិស្សដែលមានចំណេះដឹង មានភាពជាអ្នកដឹកនាំ មានអត្តចរិតល្អ ទើបអាចដឹកនាំអាជីវកម្មឱ្យរីកចម្រើនទៅមុខបាន។ លោកបានបន្តថា នៅសាលា AiA យើងបានបញ្ចូលនៅកម្មវិធីអប់រំដែលពិសេសៗ ជុំវិញពិភពលោក ដូចជាកម្មវិធីអប់រំ របស់ជប៉ុន អាមេរិក សិង្ហបុរី និងអឺរ៉ុប។ ប៉ុន្តែយើងក៏រក្សានូវការអប់រំដែលល្អៗ របស់ខ្មែរយើងផងដែរ ដូចជាភាពរួសរាយរាក់ទាក់ ការចេះដាក់ខ្លួន សុជីវធម៌ សីលធម៌ និងគុណធម៌ ជាដើម។

ដូច្នេះ សម្រាប់ឪពុកម្តាយ ឬអាណាព្យាបាល ដែលចង់ឱ្យកូនៗរបស់លោកអ្នក ទទួលបានការអប់រំដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ ដោយមានទាំងសមត្ថភាព និងអត្តចរិតល្អ លោកអ្នកអាចបញ្ចូនកូនៗរបស់លោកអ្នក ទៅសិស្សនៅសាលា AiA បាន ខណៈបច្ចុប្បន្នសាលាកំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៤០% ដល់សិស្សានុសិស្សរហូតដល់ចប់ថ្នាក់ទី១២ សម្រាប់ឆមាសទី២ ឆ្នាំសិក្សា 2025-26 ចូលរៀនថ្ងៃទី2 ខែមីនា ឆ្នាំ2026។ សូមរួសរាន់ឡើង ការផ្តល់ជូននេះ សម្រាប់តែ 50នាក់ដំបូងប៉ុណ្ណោះ និងផុតកំណត់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2026 ៕






