គួរដឹង! អ្នករកស៊ីរបរក្នុងវិស័យ៦នេះ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនៅពេលទៅចុះបញ្ជីពន្ធ
ធី ស្រីល័ក្ខNOVEMBER 17 202522 views

យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អ្នករកស៊ីរបរក្នុងវិស័យ៦នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនៅពេលទៅចុះបញ្ជីពន្ឋមានដូចជា៖ ១).ផលិតផលកសិកម្ម ឬឧស្សាហកម្ម ២).ផលិត និងកែច្នៃម្ហូប អាហារ ៣).កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុកកែច្នៃកាកសំណល់និងផលិតទំនិញសម្រាប់វិស័យ ទេសចរណ៍ ៤).កម្មន្តសាលដែលផលិតនូវផលិតផលសម្រេចឬផ្នែកឬគ្រឿងបង្គុំដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត ៥).ស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានរួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៍មានដែលមាន

លក្ខណៈនវានុវត្តន៍ ៦).សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យមនិងសហគ្រាសដែល អភិវឌ្ឍតំបន់នេះ។

ជាមួយគ្នានោះដែរ ចំពោះសហគ្រាសដែលទទួលបានការទឹកចិត្តផ្នែកពន្ធដារមានដូចជា៖

១.លើកលែងពន្ធលើប្រាក់ចំណូលចំនួន ៣ (បី) ឆ្នាំ ដោយគិតចាប់ពី ថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មីឬ

២. លើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មីឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នភាពសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចក្នុងករណីបានបំពេញលក្ខខណ្ឌ ណាមួយដូចខាងក្រោម៖

ក.ប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី ៦០% ឡើងទៅ ឬ

ខ.បង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬ

គ.មានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)

៣.លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ឋអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល។

៤.លើកទឹកចិត្តអនុញ្ញាតចំណាយដែលអាចកាត់កងដូចខាងក្រោម៖

ក-អនុញ្ញាតឱ្យកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ឋបច្ចេកវិទ្យាព័ត៌មាន

ខ-អនុញ្ញាតឱ្យកាត់កងចំណាយ ២០០% ចំពោះចំណាយលើការ បណ្តុះបណ្តាលការកាន់បញ្ជីគណនេយ្យ ឬការបណ្តុះបណ្តាល ជំនាញបច្ចេកទេសដល់និយោជិត

គ-អនុញ្ញាតឱ្យកាត់កងចំណាយ ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីនឬឧបករណ៍បច្ចេកវិទ្យាដែលមានលក្ខណៈនវានុ វត្តន៍ សម្រាប់បម្រើនិងលើកកម្ពស់ផលិតភាពផលិតកម្ម។

គួរជម្រាបផងដែរថា ចំពោះលក្ខខណ្ឌដើម្បីទទួលបានការលើកទឹកចិត្ត សហគ្រាសត្រូវចុះបញ្ជីពន្ធដារឬធ្វើបច្ចុប្បន្នភាព ព័ត៌មានសហគ្រាស នៅរដ្ឋបាលសារពើពន្ធស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ សហគ្រាស មានសកម្មភាពអាជីវកម្មក្នុងវិស័យអាទិភាព។ ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ១២៧៧៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia