ត្រូវតែដឹង! សិទ្ធិទាំង៦របស់កូនបំណុល ដែលម្ចាស់បំណុលត្រូវដឹង ចៀសវាងម្ចាស់បំណុលអាចមានទោស
Toeuy HongAPRIL 8 2025765 views

បច្ចុប្បន្នមនុស្សជួបបញ្ហាជំពាក់លុយគ្នាច្រើនដោយសារតែស្ថានភាពសេដ្ឋកិច្ចពិបាករកលុយ ដូច្នេះហើយមនុស្សតែងតែពឹកពាក់ខ្ចីលុយគ្នា។ យ៉ាងណាមិញការខ្ចីលុយពេលខ្លះអាចឈានដល់បញ្ហាប្ដឹងផ្ដល់ដូច្នេះហើយទាំងម្ចាស់បំណុលនិងកូនបំណុលត្រូវតែស្វែងយល់ពីសិទ្ធិរបស់កូនបំណុលនិងម្ចាស់បំណុលដើម្បីចៀសវាងធ្វើរឿងលើសលួសអាចមានទោសបើភាគីណាមួយប្ដឹង។

 

ខាងក្រោមនេះគឺជាសិទ្ធិរបស់កូនបំណុលដែលម្ចាស់បំណុលគួរដឹងដើម្បីចៀសវាងការទារលុយលើសព្រំដែនហើយកូនបំណុលអាចប្ដឹងបកវិញដែលធ្វើឲ្យម្ចាស់បំណុលមានបញ្ហា។

 

. ម្ចាស់បំណុលមិនអាចចូលផ្ទះគេដោយគ្មានការអនុញ្ញាត

 ការចូលផ្ទះកូនបំណុលដោយគ្មានការអនុញ្ញាតគឺជាការរំលោភសិទ្ធិលំនៅឋានឯកជនដែលការពារដោយច្បាប់។ ដូច្នេះបើអ្នកម្ចាស់បំណុលចូលផ្ទះកូនបំណុលដោយលក្ខណៈបង្ខំគ្មានការអនុញ្ញាត់ពីកូនបំណុលមិនមែនជារឿងល្អនោះទេហើយកូនបំណុលអាចប្ដឹងបាន។

 

. ម្ចាស់បំណុលមិនអាចបង្ខំកូនបំណុលឲ្យលក់ទ្រព្យសងលុយដាច់ខាន

ត្រង់នេះម្ចាស់បំណុលមិនអាចបង្ខិតបង្ខំកូនបំណុលឲ្យលក់ដី លក់ទ្រព្យសម្បត្តិមកសងខ្លួនឯងនោះព្រោះការឈានដល់រឹបអូសទ្រព្យសម្បត្តិទាល់តែមានដីកាពីតុលាកាទើបអាចធ្វើទៅបាន។

 

. ម្ចាស់បំ​ណុលមិនអាចជេប្រមាថកូនបំណុលទេ

ការជេប្រមាថកូនបំណុលក៏ចាត់ទុកជាការខុសច្បាប់ដែរ ដូច្នេះម្ចាស់បំណុលមិនអាចទៅជេប្រមាថមិនថានៅផ្ទះកូនបំណុលឬជាការជេប្រមាថតាមបណ្ដាញសង្គមផ្សេងៗឡើយ។

 

. ការដាក់ទ្រព្យបញ្ចាំ

ត្រង់នេះម្ចាស់បំណុលមិនអាចបង្ខំឲ្យកូនបំណុលយកទ្រព្យធានាដែលមានតម្លៃលើសពីកម្ចីរបស់ខ្លួនដើម្បីបានលុយទៅសងបំណុលរបស់ខ្លួនឡើយ។ ឧទាហរណ៍កូនបំណុលជំពាក់៥លានរៀល តែម្ចាស់បំណុលបង្ខំឲ្យកូនបំណុលលក់ទ្រព្យដែលមានតម្លៃ២០លានរៀលទៅសងឡើយ។

 

. ម្ចាស់បំណុលមិនអាចបិទសិទ្ធិសេរីភាពដើរហើយរបស់កូនបំណុលបានទេ

 អ្នកមិនអាចហាមឃាត់សេរីភាពដើរហើររបស់កូនបំណុលបានឡើយព្រោះពលរដ្ឋខ្មែរសុទ្ធតែមានសិទ្ធិក្នុងដើរហើរ លុះត្រាតែមានដីកាចេញពីតុលាការពីការបិទសិទ្ធិសេរីភាពក្នុងការដើរហើរទើបពួកគាត់មិនអាចដើរបាន។  

 

. ការបង្ហោះរូបកូនបំណុលជាធារណៈ

នៅក្នុងសង្គមខ្មែរយើង ការបង្ហោះរូបកូនបំណុលជាធារណៈក្នុងបណ្ដាញសង្គមគឺមានការពេញនិយមខ្លាំង ប៉ុន្ដែការធ្វើបែបនេះគឺជាទង្វើខុសច្បាប់ហើយកូនបំណុលអាចប្ដឹងបកវិញបានដោយស្ថិតក្នុងទោសព្រហ្មទណ្ឌ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ គួរបញ្ជាក់ផងដែរថាអ្នកអាចបង្ហោះរូបកូនបំណុលជាធារណៈបានលុះត្រាតែមានការព្រមព្រៀងពីកូនបំណុលប៉ុណ្ណោះ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia