សេដ្ឋកិច្ចមិនច្បាស់លាស់ មេធំអេស៊ីលីដាប្រាប់ពីរបស់ដែលអ្នកមិនគួរទិញដាច់ខាតបើមិនចង់ធ្លាក់ក្នុងបំណុល
Toeuy HongFEBRUARY 14 202628.2 K views

ឈានដល់ឆ្នាំ២០២៦ ហើយសេដ្ឋកិច្ចសកលនៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដូច្នេះអ្នកត្រូវតែអភិវឌ្ឍនខ្លួននិងប្រឹងរកលុយឲ្យបានច្រើនហើយរកលុយបាន អ្នកត្រូវចាត់ចែងលុយឲ្យបានល្អខណៈសេដ្ឋកិច្ចមិនច្បាស់លាស់។

 

ទាក់ទងនឹងសេដ្ឋកិច្ចមិនច្បាស់លាស់នេះដែរ  លោក បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ធ្លាប់បានប្រាប់មកក្រុមការងារ Business Cambodia ថា"អំឡុងសេដ្ឋកិច្ចមិនច្បាស់លាស់ ពេលអតិផរណាកើនឡើង អ្នកដែលមានចំណូលទាបមិនគួរចំណាយលុយទៅលើរបស់សម្ភារនិយមឡើយព្រោះសម្ភារនិយមអាចនឹងមិនបង្កើតជាប្រភពចំណូលទេ តែផ្ទុយទៅវិញវាអាចនឹងបន្ថែមបំណុលដល់អ្នកវិញទៀត"។ សម្ភារនិយមនេះ លោកបណ្ឌិតចង់សំដៅដល់យានជំនិះ ទូរស័ព្ទ និងរបស់ប្រេនៗផ្សេងៗជាដើម។

 

កន្លងមកលោកបណ្ឌិតក៏ធ្លាប់លើកឡើងផងដែរថាការខ្ចីលុយធនាគារទៅទិញសម្ភារទំនើបគឺជាកំហុសធំណាស់ ព្រោះរបស់ទាំងនោះមិនបាននាំឲ្យអ្នក​កើនទ្រព្យនោះទេ ប៉ុន្តែវាបានធ្វើឲ្យយើងកាន់តែជាប់បំណុល។ ដូច្នេះអ្នកត្រូវសិក្សាឲ្យបានច្បាស់លាស់ ក្នុងការប្រើប្រាស់ឥណទាន ប្រសិនបើមិនមានការចាំបាច់ មិនគួរខ្ចីលុយទៅទិញឧបករណ៍ ឬសម្ភារណា ដែលនាំឲ្យមានបំណុលជាប់ខ្លួននោះឡើយ។

 

លោកបណ្ឌិត អ៊ិន​ ចាន់នីក៏បានណែនាំទៀតថាអំឡុងពេលអតិផរណកើនឡើង​ ប្រជាជនកម្ពុជាគួរយកលុយទៅវិនិយោគលើរបស់ណាដែលអាចបង្កើតជាប្រាក់ចំណូលព្រោះពេលអតិផរណាកើនឡើងការទុកលុយជាប់ខ្លួនច្រើនឬចាយលុយទិញរបស់ជាដែលបំណុល​អាក្រក់នោះនឹងធ្វើឲ្យលុយអ្នកកាន់តែបាត់បង់តម្លៃ។ អ៊ីចឹងគួរយកលុយទៅវិនិយោគទិញទ្រព្យដែលបង្កើតជាប្រាក់ចំណូលដូចជា អចលនទ្រព្យ និងភាគហ៊ុនជាដើម

 

 សម្រាប់បងប្អូនដែលចង់ចេះវិនិយោគលើភាគហ៊ុនទិញភាគហ៊ុនក្រុមធំៗក្នុងស្រុកជាពិសេសហ៊ុន ធនាគារ អេស៊ីលីដា បងប្អូនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia