ឆ្នាំ២០២៤ហើយនៅជួបបញ្ហាបំណុល នេះជារឿង៥ដែលអ្នកគួរធ្វើ បើចង់ដោះស្រាយបញ្ហាបំណុល
Toeuy HongJANUARY 18 20241.3 K views

ឆ្នាំ២០២៤ស្ថានភាពសេដ្ឋកិច្ចនៅតែមិនទាន់ល្អប្រសើរដែលធ្វើឲ្យមនុស្សជាច្រើនពិបាកក្នុងការរកចំណូលហើយក៏រកចំណូលលែងបានដូចមុន។ តាមពិតទៅចាប់ពីពេលសេដ្ឋកិច្ចមិនច្បាស់លាស់មនុស្សជាច្រើនជួបបញ្ហាបំណុលដោយសារតែចំណូលធ្លាក់ចុះ រកចំណូលមិនបានដូចមុនដូច្នេះពួកគាត់មិនមានលទ្ធភាពបង់សងទៅម្ចាស់បំណុល។

 

ជុំវិញបញ្ហាបំណុលនេះដែរ ខាងក្រោមនេះជារឿងសំខាន់ទាំង៥ដែលអ្នកគួរចាប់ផ្ដើមធ្វើដើម្បីរកផ្លូវដោះស្រាយបំណុលដែលកំពុងមាន។

  

. គ្រប់គ្រងលុយ

មនុស្សជាច្រើនពេលជាប់បំណុលតែងតែគិតថាទាល់តែរកចំណូលច្រើនទើបដោះបំណុលឆាប់អស់។ យ៉ាងណាមិញពេលអ្នកជាប់បំណុលរឿងដំបូងបង្អស់ត្រូវធ្វើគឺគ្រប់គ្រងលុយរបស់អ្នក។ បើអ្នកមិនចេះគ្រប់គ្រងលុយទេនោះអ្នកនឹងមិនដឹងទេថាមួយខែៗលុយរបស់អ្នកចំណាយទៅលើអ្វីខ្លះ ហើយចំណាយខ្លះគឺសុទ្ធតែជាចំណាយមិនចាច់ដែលធ្វើឲ្យអ្នកមិនងាយសល់លុយសម្រាប់យកទៅដោះបំណុលឡើយ។

                                                                          

ដូច្នេះអ្នកត្រូវគ្រប់គ្រងលុយតាមរយៈធ្វើផែនការចំណាយ ដោយំបូងដៃបងប្អូនត្រូវចាប់ផ្ដើមពីការតាមដានចំណូលនិងចំណាយប្រចាំខែសិនដើម្បីដឹងច្បាស់ថាតើមួយខែរកចំណូលបានប៉ុន្មានហើយចំណាយប៉ុន្មានពិតប្រាកដ។បន្ទាប់ពីតាមដានតាមរយៈការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃហើយនោះ ដល់ចុងខែអ្នកអាចបូកសរុបចំណូលចំណាយប្រចាំខែ។

 

បន្ទាប់មកចូលទៅពិនិត្យមើលពីការចំណាយរបស់អ្នកនោះអ្នកនឹងឃើញថាចំណាយខ្លះគឺមិនចាំបាច់ហើយពេលខ្លះអ្នកចាយលើចំណាយមិនចាំបាច់ច្រើនណាស់ ដូច្នេះអ្នកអាចកាត់បន្ថយចំណាយមិនចាំបាច់ឬកាត់ផ្ដាច់តែម្ដងបើអាចធ្វើបាន។ ចំណែកចំណាយចាំបាច់ក៏អ្នកត្រូវពិនិត្យមើលដែរព្រោះចំណាយចាំបាច់ខ្លះវាចាំបាច់មែនតែអ្នកចាយច្រើនជ្រុលក៏អ្នកគួរគិតគូកាត់បន្ថយដែរ។ ចង់ដឹងកាន់តែច្បាស់ពីការគ្រប់គ្រងលុយនិងធ្វើផែនការចំណាយអាចអានសៀវភៅលុយពិត។ ទាក់ទងទិញតាមតេឡេក្រាម https://t.me/hangchhengH24

Apit2

. ដោះបំណុលតូចៗមុន

នេះជាក្បួនដោះបំណុលដែលប្រជាជនខ្មែរនិងប្រជាជនទូទាំងពិភពលោកចូលចិត្តប្រើបំផុត។ អ្នកអាចរៀបចំណុលពីតូចទៅធំ។ ឧទាហរណ៍មានបំណុល៣កន្លែងអ្នកអាចបង់ប្រចាំខែទាំង៣កន្លែងធម្មតា ប៉ុន្ដែប្រឹងរកចំណូលឲ្យបានច្រើនបុកបង់ផ្ដាច់បំណុលតូចជាងគេ។ បន្ទាប់ពីបង់បំណុលតូចជាងគេដាច់ហើយ ផ្ដោតបុកបង់ផ្ដាច់បំណុលតូចទី២។

 

 ការសងបំណុលពីតូចទៅធំគឺជាយុទ្ធសាស្រ្តមួយជួយជំរុញទឹកចិត្តអ្នកក្នុងការដោះបំណុលព្រោះអ្នកនឹងឃើញបំណុលអ្នកបង់សងដាច់ជាបន្តបន្ទាប់ធ្វើឲ្យអ្នកមានកម្លាំងចិត្តនិងទឹកចិត្តក្នុងដោះបំណុល។ តែបើអ្នកផ្ដោតបង់បំណុលធំទៅមុននោះពិបាកដោះណាស់ព្រោះត្រូវសងលុយច្រើនហើយការប្រាក់ក៏ច្រើនដែរ។

 

. លក់ទ្រព្យមិនចាំបាច់

បើរកចំណូលអត់បាន អស់លទ្ធភាពបង់សង ទ្រព្យណាដែលអាចលក់បាន អ្នកគួរលក់ចេញដើម្បីយកលុយទៅសងបំណុលគេ។ ទ្រព្យទាំងអស់នោះអាចជាអចលនទ្រព្យ ភាគហ៊ុន គ្រឿងអលង្ការ មាសពេជ្រកែវកង និងរបស់ប្រើប្រាស់ផ្សេងៗទៀតដែលអ្នកមាន ហើយទុកតែរបស់ណាដែលចាំបាច់បំផុតឬលក់របស់ថ្លៃៗរួចទិញរបស់ធូថ្លៃ សល់លុយទាំងប៉ុន្មានយកទៅសងបំណុលគេ។

 

.  រកចំណូលបន្ថែម

ជំពាក់បំណុលធ្វើឲ្យអ្នកបាត់បង់សេរីភាពច្រើននិងបាត់បង់ឱកាសច្រើនដូច្នេះអ្នកគួរដោះឲ្យបានដោះហើយវិធិដោះបំណុលឲ្យបានឆាប់គឺរកចំណូលបន្ថែម។ អ្នកអាចរកចំណូលបន្ថែមទៅតាមសមត្ថភាព ចំណេះជំនាញដែលអ្នកមាន។ ត្រង់នេះបើសមាជិកគ្រួសារដល់វ័យអាចរកលុយបានគួរជំរុញពួកគាត់ឲ្យចេញរកលុយដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ។

 

. ថែសុខភាពផ្លូវចិត្ត

 អំឡុងពេលជួបបញ្ហាបំណុល សុខភាពផ្លូវចិត្តពិតជាសំខាន់ណាស់ព្រោះកាលណាអ្នកមានសុខភាពផ្លូវចិត្តរឹងមាំអ្នកនឹងមានកម្លាំងចិត្តដោះស្រាយបញ្ហាជាច្រើន។ យ៉ាងណាមិញបើអ្នកបាក់ទឹកចិត្ត ហើយសុខភាពផ្លូវចិត្តមិនរឹងមាំនោះជីវិតអ្នកកាន់តែដុនដាបមិនអាចដោះស្រាយអ្វីបានឡើយហើយអាចឈានដល់ការគិតខ្លីទៀតផង។

 

បើបងប្អូនកំពុងជួបសម្ពាធ ការងារមានបញ្ហា អាជីវកម្មមានបញ្ហា ចំណូលធ្លាក់ចុះ មានវិបត្តិហិរញ្ញវត្ថុ Business Cambodia សូមណែនាំកម្មវិធី «សិក្ខាសាលាសម្ពោធសៀវភៅលំហូរចិត្ត» ដែលមានសុទ្ធតែប្រធានបទល្អៗ អាចជួយលោកអ្នកក្នុងការសម្រាលផ្លូវចិត្ត ទម្លាក់សម្ពាធ និងមានយុទ្ធសាស្រ្តខ្លាំងៗ អាចប្រមូលកម្លាំងកាយចិត្ត យកទៅដោះស្រាយបញ្ហាផ្សេង។ កម្មវិធីនេះធ្វើនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៤។ សម្រាប់ព័ត៌មានលម្អិតនិងចុះឈ្មោះចូលរួមអាចទាក់ទងhttps://t.me/hangchhengH24

Aba45

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia