អបអរសាទរទៅដល់ប្រជាជនដែលបានរស់នៅក្នុងខេត្តមណ្ឌលគិរី ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកែប ខណៈខេត្ដទាំង ៤ នេះទទួលបានគម្រោងវិនិយោគថ្មីៗ ដែលមានទុនវិនិយោគសរុប ២៥៥លានដុល្លារ និងអាចបង្កើតឱកាសការងារសរុបរាប់ពាន់កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ដោយក្នុងនោះរួមមាន៖
១. ខេត្តមណ្ឌលគិរី
គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលុតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព ១៥០មេហ្គាវ៉ាត់ មានទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ៤២កន្លែង។
២.ខេត្តកណ្តាល
គម្រោងវិនិយោគបង្កើតរោងចក្រផលិតក្រណាត់គ្រប់ប្រភេទ មានទំហំទុនវិនិយោគប្រមាណ២៥លានដុល្លារអាបង្កើតឱកាសការងារចំនួន ១,៨២០ កន្លែង។
៣.ខេត្តកំពង់ស្ពឺ
គម្រោងវិនិយោគបង្កើតរោងចក្រផលិតមីនិងគ្រឿងផ្សំសម្រាប់មី មានទុនវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិកអាចបង្កើតឱកាសការងារចំនួន ៨០៤កន្លែង។
៤.ខេត្តកែប
គម្រោងវិនិយោគបង្កើតរោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រីមានទុនវិនិយោគចំនួន ៧លានដុល្លារអាចបង្កើតការងារចំនួន ១៧១កន្លែង។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជាការកត់សម្គាល់ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាមេរិក៕





