ថ្វីត្បិតតែកីឡាករបាល់ទាត់នៃប្រទេសនីមួយៗដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2026 ចូលរួមប្រកួតដោយចង់បានកិត្តិយសជូនជាតិមិនគិតរឿងលុយកាក់ពិតមែន ប៉ុន្ដែសហព័ន្ធបាល់ទាត់ពិភពលោកបានរៀបចំប្រាក់រង្វាន់សម្រាប់ក្រុមនីមួយៗដែលបានចូលរួមប្រកួត ជាពិសេសសម្រាប់ក្រុមដែលបានមកដល់៤ក្រុមចុងក្រោយទទួលបានប្រាក់រង្វាន់រាប់លានដុល្លារ។
ខាងក្រោមនេះគឺជាទឹកប្រាក់រង្វាន់ដែលក្រុមបាល់ទាត់នៃប្រទេសដែលបានឡើងមកដល់៤ក្រុមចុងក្រោយទទួលពីសហព័ន្ធបាល់ទាត់ពិភពលោក(FIFA)៖
១. ចំណាត់ថ្នាក់លេខ១ ក្រុមបាល់ទាត់អេស្បាញ ទទួលបានប្រាក់រង្វាន់៥១លានដុល្លារ
២. ចំណាត់ថ្នាក់លេខ២ ក្រុមអាហ្សង់ទីន ទទួលបានប្រាក់រង្វាន់ ៣៤លានដុល្លារ
៣. ចំណាត់ថ្នាក់លេខ៣ ក្រុមបាល់ទាត់អង់គ្លេសទទួលបានប្រាក់រង្វាន់ ៣០លានដុល្លារ
៤. ចំណាត់ថ្នាក់លេខ៤ ក្រុមបាល់ទាត់បារាំងទទួលបានប្រាក់រង្វាន់ចំនួន២៨លានដុល្លារ។
គួរបញ្ជាក់ផងដែរថាមានក្រុមបាល់ទាត់ចំនួន៤៨មកពី៤៨ប្រទេសបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2026 ដោយក្រុមបាល់ទាត់ទាំងអស់សុទ្ធតែទទួលបានប្រាក់រង្វាន់តិចឬច្រើនអាស្រ័យលើចំណាត់ថ្នាក់របស់ពួកគាត់ ដោយFIFA បានត្រៀមកញ្ចប់ថវិកាប្រមាណ៨៧១លានដុល្លារសម្រាប់ប្រាក់រង្វាន់ជូនក្រុមបាល់ទាត់ទាំងអស់៕


