បច្ចុប្បន្នទំនិញកាន់តែឡើងថ្លៃដែលធ្វើឲ្យការចំណាយក្នុងការរស់នៅរបស់អ្នកកាន់តែកើនឡើង ហើយសម្រាប់អ្នកចំណូលទាបអាចនឹងពិបាកដូច្នេះហើយធ្វើឲ្យពួកគាត់រងសម្ពាធនៃលុយកាក់ដោយសារតែចំណាយកើនតែចំណូលមិនកើន។
ជុំវិញប្រាក់ចំណូលទាបនេះដែរ ខាងក្រោមនេះគឺជាផ្លូវរកចំណូលធំៗចំនួន៥ដែលអ្នកអាចពិចារណាធ្វើបើចង់បានចំណូលបន្ថែមក្រៅពីចំណូលប្រាក់ខែ។
១. ដាក់សន្សំនៅធនាគារ
ការដាក់ប្រាក់សន្សំនៅធនាគារក៏ជាចំណូលមួយផ្នែកដែរព្រោះអ្នកបានចំណូលពីការប្រាក់សន្សំ សំខាន់ចំណូលការប្រាក់នេះអ្នកចាំបាច់ចំណាយពេលវេលាធ្វើក៏អ្នកបានចំណូលដែរ។ អ្នកអាចជ្រើសរើសធនាគារក្នុងស្រុកដែលជឿទុកចិត្តហើយផ្ដល់ការប្រាក់ខ្ពស់ហើយដាក់ប្រាក់សន្សំដើម្បីបានចំណូលការប្រាក់។
២. ធ្វើវីដេអូយូធូប
YouTube គឺជាប្រភពចំណូលបន្ថែមដែលមនុស្សជាច្រើនលើពិភពលោកបានកសាងដើម្បីបានចំណូលបន្ថែមក្រៅពីចំណូលគោលរបស់ពួកគាត់។ អ្នកក៏អាចចាប់ផ្ដើមធ្វីវីដេអូដាក់លើយូធូបដើម្បីរកចំណូលបន្ថែម ដោយធ្វើវីដេអូមាតិកាដែលអាចរកចំណូលបានច្រើនដូចជាមាតិកាពីហិរញ្ញវត្ថុ ធនាគារ ការអប់រំនិងអាជីវកម្មជាច្រើន។ ចង់ចេះរកចំណូលពីយូធូបអាចចុះឈ្មោះចូលរៀនតាមនេះ៖ https://bakseyacademy.com/courses/youtube-earn-money
៣. ផលិតផលឌីជីថល
នៅក្នុងសម័យឌីជីថល អ្នកអាចផលិតនូវផលិតផលឬសេវាកម្មដាក់លក់លើអនឡាញដើម្បីរកចំណូលបានបន្ថែមបាន។ ឧទាហរណ៍ដូចជាវគ្គសិក្សាតាមអនឡាញដោយអ្នកអាចជម្រើសរើសជំនាញដែលអ្នកមានហើយអាចបង្រៀនគេបាន។ លើសពីនេះ E-Book ក៏ជាចំណូលអនឡាញដែលអ្នកអាចពិចារណធ្វើបានផងដែរ។
៤. Affiliate Marketing
ការរកចំណូលពី Affiliate Market គឺជាប្រភពចំណូលមួយដែលអ្នកទទួលបានចំណូលជាកម្រៃជើងសារតាមរយៈការជួយផ្សព្វផ្សាយឬpromote ផលិតផលឲ្យអ្នកដទៃនិងក្រុមហ៊ុនផ្សេង។
ចំណូលពីតាមAffiliate Market គឺអ្នកអាចធ្វើវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook, Tik Tok, YouTube ផ្សព្វផ្សាយផលឲ្យក្រុមហ៊ុនផ្សេងៗតាមរយៈទម្លាក់link ឲ្យគេចូលទិញផលិតផលរបស់ក្រុមហ៊ុនទាំងនោះ។ ឧទាហរណ៍អ្នកធ្វើវីដេអូពីការហាត់ប្រាណ អ្នកអាចដាក់Link របស់ក្រុមហ៊ុនដែលលក់ផលិតផលទាក់ទងនឹងសុខភាពឬការហាត់ប្រាណហើយបើមានគេចុចLink ចូលទិញផលិតផលនោះ អ្នកនឹងបានចំណូលពីកម្រៃជើងសារ។ ចង់ចេះរកចំណូលពី Affiliate Market អ្នកអាចស្រាវជ្រាវបន្ថែមបាន។
វិនិយោគលើផ្សារហ៊ុន
ប្រទេសយើងក៏មានផ្សារហ៊ុនដែរដែលមានឈ្មោះថា”ផ្សារមូលបត្រកម្ពុជា” ហើយប្រជាជនទូទៅសុទ្ធតែអាចវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនក្នុងស្រុកធំៗដើម្បីរកចំណូលបានបន្ថែមដោយមិនចាំបាច់ចំណូលពេលវេលានិងកម្លាំងឡើយ។
សម្រាប់ផ្សារហ៊ុនខ្មែរ អ្នកមានចំណូលតិចក៏អាចវិនិយោគដើម្បីរកចំណូលបន្ថែមបានដែរ។ អ្នកអាចចាប់ផ្ដើមវិនិយោគលើផ្សារហ៊ុនពីដើមទុន២ម៉ឺនរៀល ៤ម៉ឺនរៀល ១០ម៉ឺរៀនឬ៥០ម៉ឺនរៀលក៏បាន។
ការវិនិយោគភាគហ៊ុន អ្នកទទួលបានចំណូល២ផ្លូវគឺទីមួយបានចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញតម្លៃ ៥ពាន់រៀលក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកចំណេញ២ពាន់រៀល ឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញបាន។
មួយវិញទៀតគឺចំណូលពីភាគលាភ។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាចំនួន ១ម៉ឹនហ៊ុន ហើយធនាគារ អេស៊ីលីដាចែកភាគលាភ ១,០០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានចំណូលភាគលាភចំនួន១០លានរៀល ហើយចំណូលពីភាគលាភគឺជាចំណូលអកម្មទោះដេកលក់ឬដើរលេងក៏នៅតែបានចំណុល។
ចង់ចេះរកចំណូលពីការវិនិយោគលើផ្សារហ៊ុនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong
ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ ចង់ចេះទិញហ៊ុនលឿន អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅក្រុមការងារតាមតេឡេក្រាម៖ https://t.me/baksey_academy


