ផ្ទះឆ្ងាយពីកន្លែងធ្វើការ ចង់បានឡាន តែស្ទើរលុយ! នេះជាឡានមួយទឹក ៦ម៉ូដែល នៅខ្មែរ តម្លៃក្រោម៥ពាន់ដុល្លារ
Toeuy HongJUNE 22 2026978 views

ជាធម្មតាសម្រាប់អ្នកដែលមានផ្ទះឆ្ងាយពីកន្លែងការងារ តែងតែចង់បានឡានជិះមកធ្វើការព្រោះធ្វើដំណើរមានភាពងាយស្រួលនិងការពារសុវត្ថិធ្វើដំណើរតាមផ្លូវជាជាងជិះម៉ូតូ ផ្លូវឆ្ងាយអាចនឹងមានហានិភ័យគ្រោះថ្នាក់ផ្សេងៗនៅលើដងផ្លូវ។

 

 សម្រាប់អ្នកមានផ្ទះនៅឆ្ងាយពីកន្លែងការងារ ចង់បានឡានជិះមកធ្វើការតែនៅស្ទើរលុយ ខាងក្រោមនេះគឺជារថយន្តមួយទឹកចំនួន៦ម៉ូដែល មានតម្លៃចាប់ពី៥ពាន់ដុល្លារចុះក្រោមដែលអ្នកអាចគិតគូរទិញសម្រាប់ជិះធ្វើការបាន៖

 

. Toyota Corolla( 1998 – 2005) តម្លៃចាប់ពី២៥០០ដល់៥០០០ដុល្លារ

. Toyota Camry (1999 – 2004) តម្លៃចាប់ពី៣០០០ដល់៥០០០ដុល្លារ

. Honda Civic ( 2001 – 20006) តម្លៃចាប់ពី ៣៥០០ទៅ៥០០០ដុល្លារ

. Kia Morning(Picanto) តម្លៃចាប់ពី៣០០០ទៅ៥០០០ដុល្លារ

. Hyundai Elantra( 2005 – 2010) តម្លៃចាប់ពី៣០០០ទៅ៥០០០ដុល្លារ

៦. Toyota Vios តម្លៃខ្ទង់៥០០០ដុល្លារ។

 

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនមានតម្រូវការចង់ទិញរថយន្ត ប៉ុន្តែស្ទើរលុយ ធនាគារ ស្ថាបនា មានផ្តល់សេវាកម្មកម្ចីទិញរថយន្ត ដែលមានទំហំរហូតដល់ ៧០% នៃតម្លៃរថយន្ត, អត្រាការប្រាក់ ១៨% ក្នុងមួយឆ្នាំ, រយៈពេលកំណត់រហូតដល់ ៥ឆ្នាំ (សម្រាប់យានយន្តថ្មី) និង ៤ឆ្នាំ (សម្រាប់យានយន្តមួយទឹក ឬម៉ូតូកង់បី) និងត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ឌ (NID), ឯកសារបញ្ជាក់ប្រាក់ចំណូល និងឯកសារពាន់ព័ន្ធផ្សេងទៀតតាមការស្នើសុំ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ហ្វេសបុកផេក Sathapana Bank ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣/០៨១ ៩៩៩ ០១០៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia