ចំណេញតិចប្រសើរជាងបាត់លុយ! មានលុយមិនដឹងធ្វើអី មកដឹងការប្រាក់សន្សំ ធនាគារធំនិងមានទំនុកចិត្តទាំង១០នៅកម្ពុជា
Toeuy HongSEPTEMBER 8 2026248 views

 នៅប៉ុន្មានខែចុងក្រោយនេះ ធនាគារតូចខ្លះត្រូវបានដាក់ឲ្យជម្រះបញ្ជីជាផ្លូវការមុននឹងបិទប្រតិបត្តិការទាំងស្រុង ហើយស្ថានភាពនេះ បានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញើបស់ពួកគាត់។

 

ទាក់ទងនឹងការដាក់ប្រាក់បញ្ញើ ខាងក្រោមនេះគឺជាធនាគារដែលបងប្អូនអាចដាក់ប្រាក់បញ្ញើដោយមានទំនុកចិត្តខណៈធនាគារទាំងនេះសុទ្ធតែជាធនាគារធំៗដែលឈរជើងយូរឆ្នាំនិងមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនធំៗក្នុងនិងក្រៅស្រុក ហើយបងប្អូនអាចមើលពីអត្រាការប្រាក់សន្សំមានកាលកំណត់របស់ធនាគារទាំងនេះផងដែរដោយគិតអត្រាការប្រាក់សន្សំក្នុង១ឆ្នាំ។

 

. ធនាគារ  អេស៊ីលីដា៖ ការប្រាក់៤.២០%សម្រាប់ប្រាក់រៀលនិង៣.៤៥%សម្រាប់ប្រាក់ដុល្លារ

 

. ធនាគារ ABA ការប្រាក់២.៧៥%ក្នុងមួយឆ្នាំ(គណនីសន្សំមានកាលកំណត់)

 

. ធនាការ កាណាឌីយ៉ា៖  ការប្រាក់៣.៧០%សម្រាប់ប្រាក់ដុល្លារនិង៤.១០%សម្រាប់ប្រាក់រៀល

 

. ធនាគារ វីង៖ ការប្រាក់៤.៥០%ទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរ

 

. ធនាគារ ជីប ម៉ុង៖ ការប្រាក់៣.៨៥%ទាំងប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក

 

. ធនាគារ KB Prasac  ការប្រាក់៥.៥០%សម្រាប់ប្រាក់រៀលនិង៤.៥០%សម្រាប់ប្រាក់ដុល្លារ

 

. ធនាគារ ស្ថាបនា៖ ការប្រាក់៥%សម្រាប់ប្រាក់រៀលនិង៤%សម្រាប់ប្រាក់ដុល្លារ

 

. ធនាគារ SBI Bank( Cambodia) ការប្រាក់៥%សម្រាប់ប្រាក់រៀលនិង៤.៥០%សម្រាប់ប្រាក់ដុល្លារ

 

. ធនាគារប្រៃសណីយ៍កម្ពុជា៖ ការប្រាក់៤.៧៥%សម្រាប់ប្រាក់រៀលនិង៤.៥០%សម្រាប់ប្រាក់ដុល្លារ

 

១០. ធនាគារវឌ្ឍនៈ៖ ការប្រាក់៣.៣៥%សម្រាប់ប្រាក់រៀលនិង២.៨%សម្រាប់ប្រាក់ដុល្លារ

 

គួរបញ្ជាក់ផងដែរថាធនាគារដែលបានរៀបរាប់ខាងលើគឺជាធនាគារដែលមានទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញើរ ហើយការដាក់ប្រាក់បញ្ញើទោះអ្នកមិនចំណេញច្រើនពិតមែនតែសុវត្ថិភាព ហើយអ្នកអាចសន្សំដើម្បីសម្រេចក្ដីស្រមៃដូចជាសន្សំទុកទិញផ្ទះ សន្សំទុកជាដើមទុនរកស៊ីនិងសន្សំទុកជាលុយបម្រុងពេលមានអាសន្នជាដើម៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia