នៅពេលសេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់ អ្នកត្រូវតែចេះប្រើប្រាស់លុយដោយប្រុងប្រយ័ត្នបំផុត ដើម្បីជួយចៀសវាងជួបបញ្ហាលុយកាក់ ជាពិសេសការពារលុយអ្នកកុំឲ្យបាត់បង់តម្លៃ ហើយធ្វើឲ្យអ្នកកាន់តែកើនទ្រព្យពេលសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។
អំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ ខាងក្រោមនេះគឺជារឿងទាំង៥ដែលអ្នកគួរធ្វើជាមួយលុយ ដើម្បីអាចមានសាច់លុយអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ហើយនៅអាចរក្សាទ្រព្យរបស់អ្នកកុំឲ្យខាតបង់អំឡុងពេលមានវិបត្តិ។
១. មាស
ពេលសេដ្ឋកិច្ចមិនច្បាស់លាស តម្លៃរូបិបណ្ណអាចធ្លាក់ចុះដែលធ្វើឲ្យអ្នកអាចខាតបង់លុយឬហៅម្យ៉ាងទៀតថាបាត់បង់អំណាចនៃការទិញទំនិញ។ ដូច្នេះពេលសេដ្ឋកិច្ចមិនច្បាស់លាស់ មនុស្សតែងតែយកលុយទៅទិញមាសព្រោះមាសតែងតែកើនតម្លៃពេលសេដ្ឋកិច្ចមិនច្បាស់លាស់ ជាពិសេសវាជាទ្រព្យការពារលុយអ្នកកុំឲ្យបាត់បង់តម្លៃ។
២. សន្សំលុយ
ពេលសេដ្ឋកិច្ចមិនច្បាស់លាស់ ការសន្សំលុយបម្រុងទុកការពារពេលមានអាសន្នគឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយព្រោះលុយសន្សំអាចជួយអ្នកដោះស្រាយបញ្ហាបានគ្រប់ពេល។
ឧទាហរណ៍បើចំណូលអ្នកធ្លាក់ចុះខ្លាំងឬបាត់បង់ការងា រនោះអ្នកអាចយកលុយសន្សំមកផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅ។ អ្នកគួរមានលុយសន្សំបម្រុងទុកសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍បើក្នុងការរស់នៅប្រចាំខែអ្នកចំណាយ៥០០ដុល្លារ នោះអ្នកគួរមានលុយសន្សំបម្រុងទុកការពារពេលមានអាសន្នឲ្យបានចាប់ពី១៥០០ដុល្លារទៅ៣០០០ដុល្លារ។
៣. វិនិយោគអចលនទ្រព្យ
អចលនទ្រព្យដូចជាដីគឺចាត់ទុកជាទ្រព្យកើនតម្លៃអំឡុងសេដ្ឋកិ្ចមិនច្បាស់លាស់ ដូច្នេះហើយអចលទ្រព្យតែងតែឈ្នះអតិផរណា។ មិនតែប៉ុណ្ណោះពេលអ្នកមានអចលនទ្រព្យ អ្នកក៏អាចវិនិយោគកែច្នៃបានចំណូលតាមរយៈការដាក់ជួលអចលនទ្រព្យនោះផងដែរ។ ឧទាហរណ៍បើមានដីអ្នកអាចកែច្នៃដាក់ជួលដីដើម្បីបង្កើតចំណូលប្រចាំខែនោះអ្នកនឹងមានសាច់ប្រាក់សម្រាប់ផ្គត់ផ្គង់ការរស់នៅបានផងដែរ។
៤. រៀនជំនាញថ្មីៗ
នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ការយកលុយទៅរៀនជំនាញថ្មីគឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយព្រោះការអភិវឌ្ឍនសមត្ថភាព រៀនជំនាញថ្មីៗធ្វើឲ្យអ្នកបង្កើនឥទ្ធិពលឲ្យខ្លួនឯងបន្តរកចំណូលអំឡុងសេដ្ឋកិច្ចពិបាករលុយ។ ជាពិសេសជួយខ្លួនឯងអាចរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ក្នុងការរស់នៅ។
៥. ភាគហ៊ុនដែលផ្ដល់ភាគលាភ
អំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ ការវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនដែលរឹងមាំនិងផ្ដល់ចំណូលភាគលាភគឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយព្រោះការវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនដែលចែកភាគលាភគឺអ្នកបានចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលាឡើយ ពោលគឺដេកលក់ ដើរលេងក៏នៅតែមានលុយចូលកុងធនាគារ។
នៅផ្សារហ៊ុនខ្មែរយើងមានក្រុមហ៊ុនធំៗជាច្រើនដែលចែកភាគលាភទៀតទាត់រាល់ឆ្នាំដូចជា ធនាគារ អេស៊ីលីដា រដ្ឋករទឹកស្វ័យក្រុងភ្នំពេញ ក្រុមហ៊ុនសែលកាត កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុនិងក្រុមហ៊ុនជាច្រើនទៀត។ ចង់ចេះទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះយកភាគលាភ អ្នកត្រូវទិញនៅលើផ្សារហ៊ុនខ្មែរ។
ចង់ចេះវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនខាងលើយកភាគលាភ អាចតាមដានផេក Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


