ឈានដល់ឆ្នាំ២០២៦ ប្រជាជនខ្មែរបានចាប់ផ្ដើមយកចិត្តទុកដាក់លើការជ្រើសរើសធនាគារក្នុងដាក់ប្រាក់បញ្ញើខណៈមានធនាគារខ្លះត្រូវបានធនាគារជាតិនៃកម្ពុធជាផ្អាកមិនឲ្យផ្ដល់សេវាធនាគារថ្មីរួមទាំងផ្ដល់ប្រាក់បញ្ញើនិងឥណទាន។
ទាក់ទងនឹងការដាក់ប្រាក់បញ្ញើធនាគារនេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៥ដែលមានភាពខ្លាំងនិងរឹងមាំបំផុតពីគិតពីម្ចាស់កម្មសិទ្ធិខ្លាំងនិងមានឥទ្ធិពលក្នុងសង្គម។
១. ធនាគារ ABA
យើងដឹងហើយថាម្ចាស់ភាគហ៊ុនទាំងស្រុងរបស់ធនាគារ ABA គឺជាធនាគជាតិកាណាដាដែលមានទ្រព្យសកម្មប្រមាណជា៤៦៥ពាន់លានដុល្លារ។ ការមានធនាគារជាតិកាណាដាជាម្ចាស់កម្មសិទ្ធិទាំងស្រុងនេះគឺផ្ដល់ទំនុកចិត្តខ្លាំងដល់អតិថិជន។ ជាពិសេសធនាគារនេះអាចត្រូវបានគេទុកថាជាធនាគារធំដែលពិបាកក្នុងការក្ស័យធន។
២. ធនាគារ អេស៊ីលីដា
មនុស្សជាច្រើនបានដឹងហើយធនាគារ អេស៊ីលីដាគឺជាក្រុមហ៊ុនសាធារណៈព្រោះធនាគារនេះបានឡើងផ្សារហ៊ុនចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ។ ក្រុមហ៊ុនមួយដែលអាចឡើងផ្សារហ៊ុនគឺជាក្រុមហ៊ុនដែលគួរឲ្យទុកចិត្តបំផុតព្រោះមុននឹងអាចឡើងផ្សារហ៊ុនបានគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យនិងធ្វើសវនកម្មយ៉ាងយកចិត្តទុកដាក់បំផុតពោលគឺជាធនាគារដែលមានតម្លាភាពបំផុត។
លើសពីនេះធនាគារចាស់វស្សាមួយនេះគឺជាធនាគារដែលបង្កើតដោយកូនខ្មែរសុទ្ធសាធដោយម្ចាស់ភាគលាភធំគឺជាខ្មែរថែមទាំងមានម្ចាស់ភាគភាគហ៊ុនធំផ្សេងៗទៀតជាស្ថាប័នអន្តរជាតិដែលគួរឲ្យទុកចិត្ត។
៣. ធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ាជាបុត្រសម្ព័ន្ធរបស់ Canadia Group របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ធនាគារ កាណាឌីយ៉ាងជាធនាគារធំផុតទី៣បើគិតពីទ្រព្យសកម្ម។ តាមរយៈបុត្រសម្ព័ន្ធរបស់Canadia Group ធនាគារនេះគឺឈរជើងយ៉ាងរឹងមាំនិងជាធនាគារដ៏ធំបំផុតមួយនៅកម្ពុជា។
៤. ធនាគារ វីង
ធនាគារ វីងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េងដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅប្រទេសកម្ពុជា។ ធនាគារនេះបានបញ្ចូលដើមទុនបន្ថែមប្រមាណ៨៨លានដុល្លារហើយធនាគារនេះជាធនាគារដែលមានអ្នកប្រើប្រាស់សេវាធនាគាររាប់លាននាក់ផងដែរ។
ធនាគារ FTB
ធនាគារ FTB ជាធនាគារដែលបង្កើតឡើងដោយខ្មែរយើងនៅអំឡុងឆ្នាំ១៩៧៩។ បច្ចុប្បន្នធនាគារនេះម្ចាស់ភាគហ៊ុនមួយផ្នែកជារបស់រដ្ឋហើយភាគហ៊ុនមួយផ្នែកទៀតជារបស់ឯកជន។ ដោយសារធនាគារជាធនាគារដែលមានម្ចាស់ភាគលាភធំជារដ្ឋធ្វើឲ្យធនាគារក្លាយជាធនាគារមួយដែលរឹងមាំបំផុត៕


