សេដ្ឋកិច្ចធ្លាក់មិនច្បាស់លាស់មិនជាឧបសគ្គ ឱ្យតែរក្សា៦ជំហាននេះបាន ជីវិតអ្នកនឹងធូរធារ ឆាប់សល់លុយកើនទ្រ.ព្យ
Toeuy HongJULY 23 202610 views

សេដ្ឋកិច្ចធ្លាក់ចុះគឺជាក្ដីបារម្ភសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសទៅលើរឿងលុយកាក់ ខណៈដែលចំណូលចូលមកមិនសូវទៀង តែចំណាយវិញច្រើនលើសលប់។ ប៉ុន្តែទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏ការដែលរក្សារបៀបរស់នៅឱ្យត្រូវគឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់ធ្វើឱ្យបានល្អ។ ថ្ងៃនេះដែរ Business Cambodia សូមណែនាំនូវវិធីសាស្រ្តងាយៗ៦ជំហាន ដែលអាចជួយអ្នកកសាងទ្រព្យ ក្លាយជាអ្នកមានពិតប្រាកដ ដោយប្រើរយៈពេលខ្លី៖

 

. បន្ថែមតម្លៃ៖ ការបន្ថែមគុណតម្លៃដល់ខ្លួនឯងគឺជាគន្លឹះដ៏ល្អមួយដើម្បីចាប់ផ្តើមដំណើររបស់អ្នកក្នុងការក្លាយជាអ្នកមាន។ អភិវឌ្ឍចំណេះដឹង ឬជំនាញមួយចំនួនដែលបង្ហាញថា អ្នកដទៃឬនរណាម្នាក់ត្រូវការវា ហើយពួកគេនឹងបង់ប្រាក់ឱ្យអ្នក។ បង្ហាញមនុស្សថាអ្នកមានតម្លៃសមនឹងប្រាក់ខែច្រើន ពីព្រោះអ្នកនឹងបន្ថែមតម្លៃដល់ជីវិត ឬក្រុមហ៊ុនរបស់ពួកគេត្រឡប់ទៅវិញ។

 

ឧទាហរណ៍ អ្នកជំនាញខាងផ្នែកសរសៃប្រសាទអាចមានទេពកោសល្យនិងជំនាញពិសេស។ គាត់បានបន្ថែមតម្លៃដល់ពិភពលោកតាមរយៈភាពប៉ិនប្រសព្វរបស់គាត់ដោយពង្រឹង និងដុះខាតជំនាញឱ្យកាន់តែមានភាពល្អប្រសើរ ហើយនៅពេលនោះតម្លៃខ្លួនរបស់គាត់ក៏មានកាន់តែខ្ពស់ដូចគ្នា។

 

. បង្កើតផែនការ ហើយអនុវត្តន៍តាម៖ លទ្ធភាពក្នុងការទទួលបានទ្រព្យសម្បត្តិគឺមានកម្រិតទាបបំផុត ប្រសិនបើអ្នកពឹងផ្អែកទាំងស្រុងទៅលើសំណាង។ វាហាក់ដូចជាក្តីសុបិនមួយដែលពិបាកនឹងក្លាយជាការពិតណាស់។ ប្រហែលជាមានឱកាស ឬសំណាងចូលរួមក្នុងការក្លាយជាអ្នកមាន ប៉ុន្តែបុគ្គលដែលមានទ្រព្យសម្បត្តិភាគច្រើនបានក្លាយទៅជាអ្នកមានតាមរយៈការធ្វើផែនការ និងវិន័យយ៉ាងល្អិតល្អន់។

 

នេះរួមបញ្ចូលនូវររឿងជាច្រើនដូចជា ថវិកា​និងពេលវេលាកំណត់ក៏ដូចជាផែនការនៃអ្វីដែលត្រូវធ្វើនៅគ្រប់ជំហាននៃផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីបន្តដំណើរទៅមុខនិងមានផែនការជួយជំរុញអ្នកដោយមិនចាំបាច់ខ្ជះខ្ជាយពេលវេលាទៅលើរឿងដែលមិនចាំបាច់។ ដូច្នេះហើយរាល់ការធ្វើអ្វីក៏ដោយ ត្រូវប្រាកដថាអ្នកមានគោលដៅ និងរៀបផែនការបានច្បាស់លាស់ជានិច្ច។

 

. ចេះដឹងគុណ៖ ការក្លាយជាអ្នកមានមិនត្រឹមតែតម្រូវឱ្យមានកត្តាខាងក្រៅដែលអ្នកបានធ្វើនោះទេ ប៉ុន្តែកត្តាបុគ្គលិកលក្ខណជាច្រើនផ្សេងទៀតដែលស្ថិតនៅក្នុងខ្លួនរបស់អ្នកដោយវាបានបម្លែងនៅជាឥរិយាបទដែលអ្នកបញ្ចេញមកខាងក្រៅតាមរយៈសកម្មភាពក៏ជាមូលហេតុមួយដែលអនុញ្ញាតឲ្យអ្នកទទួលជោគជ័យក្នុងអ្វីដែលអ្នកបានចាប់ផ្តើម។ ដូច្នេះការចេះបន្ទាបខ្លួន និងការដឹងគុណចំពោះការរីកចម្រើនដែលអ្នកបានធ្វើនូវគ្រប់ជំហាននៃផ្លូវដែលអ្នកបានដើរគឺជារឿងចាំបាច់បំផុត។

 

. អភិវឌ្ឍលើខ្លួនឯង៖ វាជាការសំខាន់ក្នុងការព្យាយាមនិងអភិវឌ្ឍខ្លួនអ្នកមិនត្រឹមតែនៅក្នុងវិស័យដែលអ្នកបានជ្រើសរើសប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅក្នុងបរិបទនៃពិភពលោកផងដែរ។ ឧទាហរណ៍ដូចជា ការបន្តទទួលបានព័ត៌មានមានថ្មីៗគឺមានសារៈសំខាន់ខ្លាំងណាស់ប្រសិនបើអ្នកចង់ធ្វើការសម្រេចចិត្តអំពីការវិនិយោគឬស្វែងយល់អំពីនិន្នាការសង្គមនាពេលខាងមុខ។ ត្រូវចាំថាភាពល្ងង់ខ្លៅគឺជាឃាតករសំខាន់បំផុតដែលបង្អាក់អ្នកមិនឱ្យទទួលបានភាពមានបាន។ នេះមានន័យថាអ្នកត្រូវអប់រំខ្លួនឯងជានិច្ច។ អ្នកមិនអាចអនុញ្ញាតឱ្យព្រឹត្តិការណ៍ឬនិន្នាការសំខាន់ៗរំលងទៅដោយអ្នកមិនបានដឹងនោះទេ ពីព្រោះនៅក្នុងព្រឹត្តិការណ៍នីមួយៗវាតែងតែមានមេរៀន និងឱកាសសម្រាប់អ្នក។

 

. វិនិយោគ៖ គោលការណ៍សំខាន់នៃការវិនិយោគគឺថា អ្នកអាចបង្កើត ឬរកលុយបានច្រើនជាងការចំណាយ។ ទោះជាយ៉ាងណាក៏ដោយវាចាំបាច់ក្នុងការជ្រើសរើសការវិនិយោគរបស់អ្នកដោយភាពឆ្លាតវៃ។ មានកន្លែងជាច្រើនសម្រាប់អ្នកដើម្បីដាក់ប្រាក់ ប៉ុន្តែការរកមើលថាមួយណាក្នុងចំណោមកន្លែងទាំងនោះនឹងធ្វើឲ្យអ្នកទទួលបានលទ្ធផលល្អគឺជារឿងលំបាក។

 

ពេលខ្លះអចលនទ្រព្យគឺជាការវិនិយោគដ៏ល្អប៉ុន្តែវាត្រូវការដើមទុនច្រើន។ ការវិនិយោគនៅក្នុងផ្សារភាគហ៊ុនមិនចាំបាច់មានតម្លៃថ្លៃទេប៉ុន្តែវាអាចមានហានិភ័យនិងមិនស្ថិតស្ថេរ។ មែនការការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យ ហើយហានិភ័យនឹងមានកាន់តែធំនៅពេលដែលចំណេះដឹងរបស់អ្នកកាន់តែតូច ដូច្នេះដើម្បីឱ្យវិនិយោគទទួលបានជោគជ័យ ជំហានដំបូងអ្នកត្រូវវិនិយោគលើចំណេះដឹងនិងជំនាញជាមុនសិន។

 

. ឱ្យត្រឡប់ទៅវិញ៖ ការផ្តល់ត្រឡប់ទៅវិញដល់សង្គម និងពិភពលោកតាមរយៈការចែករំលែកនូវធនធាន​ដូចជាប្រាក់កាក់ ឬចំណេះដឹងជាដើមគឺជារឿងមួយដែលអ្នកគួរធ្វើ។ វាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍រីករាយប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយបន្ថែមនូវគុណតម្លៃដល់អ្នកថែមទៀតផង។ ការធ្វើសប្បុរសចេញពីចិត្ត អាចផ្ដល់ជាគម្រូដល់ជនដទៃ ធ្វើឱ្យមនុស្សជាច្រើនមានក្ដីសង្ឍឹម ហើយអ្នកក៏ទទួលបាននូវក្ដីសុខផ្លូវចិត្តផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia