ក្បូនសន្សំកើនទ្រព្យ! ចង់សល់លុយច្រើន សាកសន្សំតាមក្បួនមួយនេះ អ្នកសល់លុយច្រើននឹកស្មានមិនដល់!
Toeuy HongJULY 7 202611 views

មានមនុស្សជាច្រើនដែលរកលុយបានច្រើនតែមិនសល់លុយសោះ  ហើយអ្នកខ្លះអនុវត្តសន្សំដែរប៉ុន្ដែមិនទៅមុខសោះពោលគឺសល់មិនសល់ សន្សំចេះតែដកលុយចាយពោលគឺបរាជ័យក្នុងការសន្សំហើយជាលទ្ធផល ធ្វើការយូរហើយតែមិនសល់លុយជាដុំកំភួនសោះ។

 

ទាក់ទងនឹងការសន្សំមិនសល់នេះ អ្នកអាចសាក្បួនសន្សំមួយដែលមានឈ្មោះថា” សន្សំការប្រាក់ផ្គួប” អ្នកនឹងសល់លុយកាន់តែច្រើនហើយអនាត អាចសល់លុយ សល់ទ្រព្យច្រើនចេញពីក្បួនសន្សំមួយនេះដែរ។

 

ក្បួនសន្សំការប្រាក់ផ្គួប គឺយើងយកប្រាក់ដើមបូកនឹងការប្រាក់ដាក់សន្សំជាបន្តបន្ទាប់ហើយអនុវត្តដដែលជារៀងរាល់ឆ្នាំនោះអ្នកនឹងសល់លុយច្រើននាពេលខាងមុខមិនខាន។

 

ខាងក្រោមនេះគឺជាការអនុវត្តការសន្សំការប្រាក់ផ្គួបដើម្បីឲ្យអ្នកងាយយល់ក្នុងការអនុវត្តការសន្សំការប្រាក់ផ្គួប៖

 

ឧបមាថា អ្នកមានប្រាក់ $100 យកទៅផ្ញើធនាគារ ដោយទទួលបានអត្រាការប្រាក់ 10% ក្នុងមួយឆ្នាំ៖

ឆ្នាំទី 1 អ្នកបានការប្រាក់ 10% នៃ $100 គឺស្មើនឹង $10។ សរុបទឹកប្រាក់របស់អ្នកកើនដល់ $110

ឆ្នាំទី 2 (បើគិតតាមការប្រាក់ធម្មតា)៖ គេគិតតែលើប្រាក់ដើម $100 ដដែល ដូច្នេះអ្នកបាន $10 ទៀត សរុបទៅជា $120

ឆ្នាំទី 2 (បើគិតតាមការប្រាក់ផ្គួប)៖ គេមិនគិតលើ $100 ទៀតទេ គឺគេគិត 10% លើទឹកប្រាក់សរុបចុងក្រោយរបស់អ្នកគឺ $110។ ដូច្នេះការប្រាក់ឆ្នាំទី 2 គឺ $11 ($110 x 10%)។ ទឹកប្រាក់សរុបរបស់អ្នកឡើងដល់ $121

💡 ចំណាំ៖ គម្លាត $1 ខុសគ្នានៅឆ្នាំទីពីរនេះ មើលទៅដូចជា  តិចតួច ប៉ុន្តែបើទុកវារយៈពេល 10 ឆ្នាំ 20 ឆ្នាំ ឬ 30 ឆ្នាំ វានឹងកើនឡើងដូចជារំកិលដុំព្រិលពីលើភ្នំ (Snowball Effect) ដែលរីកធំទៅៗយ៉ាងលឿនអស្ចារ្យ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia