ប្រាក់ខែប្រចាំឆ្នាំរបស់លោក Lawrence Wong ដែលជានាយករដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរីឡើងរហូតដល់២.៨៥លានដុល្លារដែលធ្វើឲ្យលោកក្លាយជាថ្នាក់ដឹកនាំប្រទេសម្នាក់ដែលមានប្រាក់ខែច្រើនបំផុតក្នុងលោកនៅឆ្នាំ២០២៦នេះ។
បើយោងតាមការចុះផ្សាយរបស់CNBC លោក Lawrence Wong បានប្រកាសកាលពីថ្ងៃអង្គារ៍សប្ដាហ៍នេះថាប្រាក់នាយករដ្ឋមន្រ្តីនឹងត្រូវធ្វើការកែប្រែពោលគឺបង្កើនចំនួនប្រាក់ខែកាន់តែខ្ពស់បន្ទាប់ពីប្រាក់ខែនាយករដ្ឋមន្រ្តីមិនបានផ្លាស់ប្ដូរអស់រយៈពេល១៥ឆ្នាំមកហើយ។
សម្រាប់ការផ្លាស់ប្ដូរប្រាក់ខែនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរីនេះ កញ្ចប់ប្រាក់ខែប្រចាំឆ្នាំរបស់លោក Lawrence Wongនឹងកើនឡើងដល់២.៨៥លានដុល្លារពោលគឺបើគិតជាខែនោះមួយគឺគាត់បានប្រាក់ចំណូលជាង២៣ម៉ឺនដុល្លារឯនោះ។
បើប្រៀបធៀបទៅនឹងប្រាក់ខែប្រចាំឆ្នាំនៃថ្នាក់ដឹកនាំប្រទេសធំៗដែលមានប្រាក់ខែច្រើនឃើញថាប្រាក់ខែរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីច្រើនជាងប្រទេសស្វីសដល់ទៅ៤ដងដោយប្រាក់ខែប្រចាំឆ្នាំ ប្រធានាធិបតីប្រទេសស្វីសជាង៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ហើយក៏ច្រើនជាងប្រាក់ខែរបស់ប្រធានាធិបតីអាមេរិកដល់ទៅ៧ដង ដោយប្រាក់ខែប្រធានាធិបតីអាមេរិកតែ៤០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
តាមពិតទៅមានកត្តាមួយចំនួនដែលប្រទេសសិង្ហបុរីផ្ដល់ប្រាក់ខែដល់នាយករដ្ឋមន្ត្រីច្រើនបំផុតបើធៀបនឹងប្រទេសផ្សេងៗនៅលើពិភពលោក។ ដោយក្នុងនោះដែរសុង្ហបុរីចង់ឲ្យអ្នកមានសមត្ថភាព មានទេព្យកោលសល្យចូលរួមក្នុងនយោបាយដើម្បីប្រើប្រាស់សមត្ថភាពអភិវឌ្ឍនប្រទេសជាតិ។ លើសពីនេះការផ្ដល់ប្រាក់ខែច្រើនគឺជាផ្នែកមួយនៃការកត់បន្ថយអំពើទុករលួយពោលគឺបើនាយករដ្ឋមន្រ្តីពេញចិត្តនឹងប្រាក់ខែដ៏ច្រើនបែបនេះហើយនោះពួកគាត់នឹងកាត់បន្ថយការប្រព្រឹត្តិអំពើពុកលួយ៕


