លុយមិនមែនសម្រាប់តែចាយ! មកដឹងមុខងារ៤នៃលុយ បើចេះប្រើលែងជួបបញ្ហាលុយកាក់ហើយរស់នៅមានស្ដីសុខ
Toeuy HongMAY 29 2024893 views

តាមពិតទៅលុយ​ តួនាទីនៃលុយមានចំនួន៤សំខាន់ៗ ហើយបើអ្នកចេះប្រើប្រាស់តួចនាទីរបស់ទាំង៤នេះត្រូវផ្លូវអ្នកនឹងអាចបង្កើតភាពមានបានព្រមទាំងរស់នៅជាមួយវាដោយមានសេចក្ដីសុខជាទីបំផុត។

ខាងក្រោមនេះ គឺជាតួនាទីទាំង៤របស់លុយ ដែលអ្នកទាំងអស់គ្នាត្រូវដឹង ហើយព្យាយាមប្រើប្រាស់វាទៅតាមតួនាទីនីមួយៗ៖

១. ចំណាយ​ 

មនុស្ស​ម្នាក់ៗប្រឹងរកលុយរាល់ថ្ងៃគឺដើម្បីចំណាយលើតម្រូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ យ៉ាងណាមិញ អ្នកត្រូវចាំថាការចាយលុយគឺពិតជាមានឥទ្ធិពលដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកដែរ។ លុយគឺសម្រាប់ចាយពិតមែន តែបើអ្នកចាយខុសផ្លូវច្រើនពេក ទោះជាអ្នករកលុយបានច្រើនយ៉ាងណាក៏មិនអាចធ្វើឲ្យជីវិតអ្នកផ្លាស់ប្ដូរកាន់តែប្រសើរឡើងដែរ។

មនុស្សមួយចំនួនពេលខ្លួនរកលុយបានច្រើនក៏ចាប់ផ្ដើមបង្កើនការចំណាយរបស់ខ្លួន ជាពិសេសគឺពួកគាត់ចូលចិត្តផ្ដល់រង្វាន់សម្រាប់ខ្លួនឯង តាមរយៈការទិញសម្ភារនិយមផ្សេងៗដូចជា ទូរស័ព្ទទំនើបៗ ឡានទំនើបថ្លៃៗ ជាដើម។ ការចំណាយបែបនេះគឺមិនមែនជាការចាយឆ្លាតវៃនោះទេ ព្រោះរបស់ទាំងនោះមិនផ្ដល់ជាប្រភពចំណូលមកពួកគាត់វិញឡើយ។ ផ្ទុយទៅរបស់ទាំងនោះគឺជាបំណុលអាក្រក់ដែលអ្នកត្រូវចំណាយលុយលើវាជារៀងរាល់ខែ។

បើអ្នកដែលចំណេះដឹងគេចេះក្បួនក្នុងការចាយលុយ ពោលគឺចាយលុយត្រូវផ្លូវដែលធ្វើឲ្យលុយរបស់ពួកគេកាន់កើនឡើងជាបន្តបន្ទាប់ តាមរយៈចាយលុយដើម្បីបង្កើនសមត្ថភាពរកលុយ ប្រើប្រាស់លុយដើម្បីចាប់ផ្ដើមអាជីវកម្ម និងប្រើប្រាស់លុយក្នុងការវិនិយោគដើម្បីបង្កើនទ្រព្យជាដើម។

២. សន្សំ

សន្សំគឺជារឿងសំខាន់ដែលអ្នកត្រូវតែគិតគូ។ អ្នកត្រូវចាំថា បើអ្នកគ្មានទម្លាប់ក្នុងការសន្សំទេទោះរកលុយបានរាប់ពាន់ដុល្លារក៏មិនងាយសល់ដែរ។ ជាការពិត ការសន្សំមិនអាចឲ្យអ្នកក្លាយជាអ្នកមានបានទេ តែបុគ្គលជោគជ័យលើផ្នែកហិរញ្ញវត្ថុមួយចំនួនធំលើពិភពលោកអាចបង្កើតភាពមានបានរបស់ពួកគេចេញពីប្រាក់សន្សំរបស់ពួកគេនេះឯង។ ការសន្សំមិនអាចឲ្យអ្នកក្លាយជាអ្នកមាន តែប្រាក់សន្សំគឺជាគ្រាប់ពូជសម្រាប់ឲ្យអ្នកធ្វើជាដើមទុនដើម្បីបង្កើនទ្រព្យធនរបស់អ្នក។

៣. វិនិយោគ

​ ការវិនិយោគគឺជាផ្លូវដែលអាចនាំអ្នកឆ្ពោះទៅរកភាពមានបានក្នុងជីវិត។ បុគ្គលភាគច្រើន ដែលកែប្រែជីវិតពីអ្នកក្រីក្រ ទៅជាអ្នកមានដោយសារពួកគាត់ប្រើប្រាស់លុយ​វិនិយោគដើម្បីបង្កើតទ្រព្យ។ ដូច្នេះការវិនិយោគគឺជារឿងមួយសំខាន់ដែលអ្នកត្រូវតែគិតគូ បើអ្នកចង់ផ្លាស់ប្ដូរជីវិតផ្នែកហិរញ្ញវត្ថុរបស់អ្នក ជាពិសេសរៀនប្រើប្រាស់លុយដើម្បីវិនិយោគចាប់ពីពេលនេះតទៅ។

. បរិច្ឆាគ

ត្រូវចាំអ្នកអាចមានឱកាសរកលុយ អាចកសាងភាពមានបានគឺដោយសង្គមតាមរយៈកត្តារួមផ្សំជាច្រើនដូចជាទីតាំង ច្បាប់និងអតិថិជនរបស់អ្នក ដូច្នេះសង្គមកន្លែងមួយផ្ដល់ឱកាសឲ្យអ្នកអាចរកចំណូល កសាងភាពមានបាន អ្នកក៏ត្រូវចេះបរិច្ឆាគលុយទៅកាន់សង្គមវិញតាមរយៈ ជួយជាចំណេះដឹងនិងសកម្មភាពផ្សេងៗទាំងនលុយមិនមែនជាលុយ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia