ជំពាក់លុយគេកុំភ័យពេក! ម្ចាស់បំណុលគ្មានសិទ្ធិធ្វើរឿងទាំង៦ដាក់កូនបំណុលដាច់ខាតអំឡុង ពេលអ្នកជំពាក់លុយ
Toeuy HongFEBRUARY 10 202616 views

 ជាធម្មតាពេលពលរដ្ឋ ខ្ចីលុយពីបុគ្គលឬស្ថានប័នផ្ដល់កម្ចី ម្ចាស់បំណុលតែងតែរករឿងនេះរករឿងនោះនៅពេលដែលអ្នកសងប្រាក់យឺតយ៉ាវ។ យ៉ាងណាមិញ ពេលអ្នកកំពុងជំពាក់បំណុល ម្ចាស់បំណុលគ្មានសិទ្ធិធ្វើរឿងខាងក្រោមនេះដាក់អ្នកឡើយ ហើយករណីខ្លះអ្នកក៏អាចប្ដឹងម្ចាស់បំណុលវិញបាន។

 

១. មិនអាចចូលផ្ទះកូនបំណុលដោយគ្មានការអនុញ្ញាត៖ ម្ចាស់បំណុលគ្មានសិទ្ធិក្នុងការចូលទៅផ្ទះរបស់អ្នកដោយគ្មានការអនុញ្ញាតឡើយហើយអ្នកក៏មានសិទ្ធិប្ដឹងបានដែរបើម្ចាស់បំណុលចូលទៅរករឿងដោយគ្មានការអនុញ្ញាត។

 

២. មិនអាចរឹបអូសទ្រព្យរបស់កូនបំណុល៖ ពលរដ្ឋមួយចំនួនភ័យពេលម្ចាស់បំណុលគំរាមរឹបអូសទ្រព្យសម្បត្តិ តែជាក់ស្ដែងពួកគាត់គ្មានសិទ្ធិទេលើកលែងតែមានការចេញដីកាពីតុលាការឲ្យរឹបអូស។

 

៣. មិនអាចបង្ហោះរូបកូនបំណុល៖ ម្ចាស់បំណុលគ្មានសិទ្ធិបង្ហោះរូបភាពកូនបំណុលជាសាធារណៈនៅលើបណ្ដាញសង្គមឡើយបើគ្មានកិច្ចព្រមព្រៀងជាលាយល័ក្ខអក្សរពីកូនបំណុល។

 

៤. មិនអាចជេរប្រមាថកូនបំណុល៖ ការជេរប្រមាថដល់ផ្ទះនិងជេរប្រមាថតាមបណ្ដាញសង្គមគឺជាការខុសច្បាប់ដែលកូនបំណុលមានសិទ្ធិប្ដឹងបាន។

 

៥. ម្ចាស់បំណុលមិនអាចបង្ខំកូនបំណុលឲ្យលក់ដី៖  ម្ចាស់បំណុលគ្មានសិទ្ធិបង្ខិតបង្ខំអ្នកឲ្យលក់ដីរបស់អ្នកដើម្បីសងបំ​ណុលគេឡើយ។

 

៦. ម្ចាស់បំណុលមិនអាចបង្ខំកូនយកទ្រព្យទ្រព្យធានាដែលមានតម្លៃលើសពីកម្ចីរបស់ខ្លួនោះទេ។ ឧទាហរណ៍ បើកូនបំ​ណុលខ្ចី២លានរៀល ម្ចាស់មិនអាចបង្ខំឲ្យកូនបំណុលយកដីតម្លៃ១៥លានរៀលមកដាក់បញ្ចាំដើម្បីខ្ចីលុយឡើយហើយការធ្វើបែបនេះគឺខុសនឹងច្បាប់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia