ធីភីស៊ី ភីហ្សា- The Pizza Cambodia ៖ បង្កើតបណ្តាញផ្គត់ផ្គង់ក្នុងស្រុក តាមរយៈការចាប់ដៃគូអាជីវកម្មមួយជំហានម្តងៗ
Daneth MechAUGUST 8 2026

រាជធានីភ្នំពេញ— ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៖ ថ្ងៃនេះ ការប្តេជ្ញាចិត្តរបស់ ធីភីស៊ី ភីហ្សា- The Pizza Cambodia ក្នុងការគាំទ្រអាជីវកម្មនៅក្នុងស្រុក បានឈានទៅមុខមួយជំហានទៀតហើយ​ ដោយបានប្រកាសជាផ្លូវការពីដៃគូជាមួយផលិតផល អស្ចារ្យហ្វូត (Osja Foods) ដែលជាអ្នកផលិតចំណីអាហាររបស់ខ្មែរ ដើម្បីនាំយកសាច់ក្រក (Hotdog) និងសាច់ជ្រូកបីជាន់ (Bacon) ដ៏មានឱជារសឈ្ងុយឆ្ងាញ់ មកបន្ថែមនៅលើមុខម្ហូបថ្មីរបស់ខ្លួន។ បន្ថែមពីនេះក៏មានការចូលរួមពីក្រុមហ៊ុន HMC ដែលជាដៃគូផ្គត់ផ្គង់សាច់មាន់ដែលមានគុណភាពខ្ពស់សម្រាប់បំពេញតំរូវការអតិថិជន និងក្រុមហ៊ុន K Safe Fresh ដែលជាដៃគូផ្គត់ផ្គង់បន្លែស្រស់ប្រកបដោយស្តង់ដារត្រឹមត្រូវ។ វត្តមានរបស់ដៃគូផ្គត់ផ្គង់ក្នុងស្រុកទាំងអស់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសវត្ថុធាតុដើម ដើម្បីបង្កើតឡើងនូវរសជាតិភីហ្សាដ៏ឈ្ងុយឆ្ងាញ់ដែលប្រជាជនកម្ពុជាកំពុងនិយមគាំទ្រនាពេលបច្ចុប្បន្ន ហើយវាក៏ជាការរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ធីភីស៊ី ភីហ្សា- The Pizza Cambodia ក្នុងការបន្តការងារជាមួយអ្នកផ្គត់ផ្គង់ និងអាជីវកម្មនៅក្នុងស្រុក។

 

Photo 2026 08 07 15 23 29

 

លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅនៃ ធីភីស៊ី ភីហ្សា- The Pizza Cambodia បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន អស្ចារ្យហ្វូត (Osja Foods) គឺជាដៃគូដ៏លេចធ្លោមួយ ដោយសារពួកគេមានស្តង់ដារការងារខ្ពស់ដូចគ្នានឹងយើងដែរ។ ការចាប់ដៃគូជាមួយពួកគេ មិនមែនត្រឹមតែដើម្បីបង្កើតភីហ្សានេះមួយមុខនោះទេ ប៉ុន្តែវាជាការបង្ហាញឱ្យឃើញថា អាជីវកម្មខ្មែរពិតជាអាចដើរទន្ទឹមគ្នាស្របតាមស្តង់ដារ »

សម្រាប់ក្រុមហ៊ុន Osja Foods វិញ ភាពជាដៃគូនេះគឺជាឱកាសដ៏ល្អមួយក្នុងការនាំយកផលិតផលក្នុងស្រុកទៅបង្ហាញជូនអតិថិជនកាន់តែទូលំទូលាយ។

លោក សយ​ ចាន់ប៊ុណ្ណា  ប្រធានរោងចក្រកែច្នៃសាច់នៃក្រុមហ៊ុន Osja Foods បានលើកឡើងថា៖ «ធីភីស៊ី ភីហ្សា- The Pizza Cambodia គឺជាម៉ាកសញ្ញាដ៏គួរឱ្យទុកចិត្តមួយ ហើយយើងពិតជាមានក្តីរំភើបណាស់ដែលបានសហការជាមួយគ្នា។ នេះក៏បានបង្ហាញថាអ្នកផលិតក្នុងស្រុកដូចជាយើង ក៏ទទួលបានឱកាសបង្ហាញសមត្ថភាពនៅលើឆាកកាន់តែធំ និងអាចរីកចម្រើនទៅមុខទៀត ដោយសារតែមានម៉ាកសញ្ញាធំកម្រិតនេះជឿជាក់លើអ្វីដែលយើងផលិត»

ធីភីស៊ី ភីហ្សា- The Pizza Cambodia មើលឃើញថា នេះគ្រាន់តែជាផ្នែកមួយនៃគោលដៅដ៏ធំធេងជាងនេះ ពោលគឺការជម្រុញប្រព័ន្ធអេកូឡូស៊ីនៃអ្នកផ្គត់ផ្គង់ក្នុងស្រុកដ៏រឹងមាំមួយនៅកម្ពុជា ដែលអាជីវកម្មបង្កើតឡើងដោយជនជាតិខ្មែរដូចជា អស្ចារ្យហ្វូត (Osja Foods) មានឱកាសរីកចម្រើនទៅមុខទន្ទឹមគ្នានឹងម៉ាកសញ្ញាធំៗដែលពួកគេកំពុងផ្គត់ផ្គង់ឱ្យ។ ជាផ្លែផ្កាដំបូងបង្អស់នៃភាពជាដៃគូនេះ បានបង្ហាញខ្លួននៅលើមុខម្ហូបថ្មី នោះគឺភីហ្សា ហតដក បេកខិន រ៉ូល (Hotdog Bacon Roll Pizza) ដែលសំបកធ្វើឡើងពីសាច់ក្រក(Hotdog) និងសាច់ជ្រូកបីជាន់ (Bacon) របស់ក្រុមហ៊ុន អស្ចារ្យហ្វូត (Osja Foods) ផ្តល់ជូននូវរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ក្នុងគ្រប់ម៉ាត់។ ភីហ្សាថ្មីនេះ នឹងមានលក់ចាប់ពីថ្ងៃទី៨ ខែសីហា នេះតទៅ នៅគ្រប់សាខា ធីភីស៊ី ភីហ្សា- The Pizza Cambodia ទូទាំងប្រទេស។

សូមអញ្ជើញទៅកាន់សាខា TPC Pizza ដែលនៅជិតលោកអ្នកបំផុតដើម្បីភ្លក្សរសជាតិថ្មីនេះ ឬតាមដានព័ត៌មានថ្មីៗបន្ថែមទៀតតាមរយៈ https://www.facebook.com/TPCPizzaCambodia ​។

 

Photo 2026 08 07 15 23 27

Photo 2026 08 07 15 23 27 (2)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia