រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ — នៅថ្ងៃនេះ ធីភីស៊ី ភីហ្សា — The Pizza Cambodia បានបើកទ្វារស្វាគមន៍អតិថិជនជាផ្លូវការនៅតាមបណ្តា ១១ សាខាទូទាំងរាជធានីភ្នំពេញ ព្រមទាំងមានគម្រោងពង្រីកសាខាបន្ថែមទៀតនៅត្រឹមចុងខែឧសភានេះ។ នេះគឺជាប្រេនភីហ្សាដែលបង្កើតឡើងនៅក្នុងស្រុក ដោយមិនមែនជាការយកលំនាំតាម ឬនាំចូលពីបរទេសនោះឡើយ ប៉ុន្តែជាប្រេនដែលបានសម្រេចចិត្តយ៉ាងម៉ត់ចត់ក្នុងការកសាង និងអភិវឌ្ឍគ្រប់ជំហានពីក្នុងប្រទេស។

ការប្តេជ្ញាចិត្តនេះស្តែងឡើងយ៉ាងច្បាស់នៅក្នុងគ្រប់អត្តសញ្ញាណរបស់ ធីភីស៊ី ភីហ្សា។ អត្តសញ្ញាណរបស់ប្រេនត្រូវបានរំលេចឡើងដោយ «ក្រមា» ដែលជាការច្នៃប្រឌិតឡើងវិញប្រកបដោយការយកចិត្តទុកដាក់ និងមិនមែនគ្រាន់តែជាការយកមកដាក់ដើម្បីលំអនោះទេ ពោលគឺវាបង្កប់នូវស្មារតីដែលបានរួមដំណើរជាមួយប្រជាជនខ្មែរគ្រប់ជំនាន់ ទាំងក្នុងការងារ ពិធីបុណ្យទាន និងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ «ផ្ការំដួល» ក៏ត្រូវបានបញ្ចូលទៅក្នុងរចនាបថរូបភាព ដើម្បីបង្ហាញពីភាពទន់ភ្លន់ និងភាពថ្លៃថ្នូរ ដែលស្តែងឡើងនៅក្នុងគ្រប់កិច្ចការដែលប្រេនបានធ្វើ។
ការរៀបចំនេះមិនមែនគ្រាន់តែផ្នែកមួយសម្រាប់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែចាប់តាំងពីគ្រឿងផ្សំ យើងបានផ្តល់អាទិភាពក្នុងការទិញពីកសិករ និងអ្នកផលិតក្នុងស្រុក ពីព្រោះយើងជឿជាក់ថា ការវិនិយោគលើខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសរបស់ខ្លួន គឺការផ្តល់តម្លៃលើសពីការបង្កើតមុខម្ហូបនៅលើម៉ឺនុយ។ វាគឺជាការចូលរួមចំណែកកសាងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលជំរុញសេដ្ឋកិច្ចនោះឱ្យដំណើរការជាក់ស្តែង។

ការប្តេជ្ញាចិត្តដ៏មានអត្ថន័យនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈដៃគូសហការ ដែល ធីភីស៊ី ភីហ្សា មានមោទនភាពក្នុងការរួមការងារជាមួយ រួមមាន៖ ធនាគារ អេស៊ីលីដា, ស្រាបៀរកម្ពុជា, កូកា-កូឡា, EAC, M’Pig, Cellcard, និង HMC Broiler។ ដៃគូនីមួយៗសុទ្ធតែបាននាំមកនូវជំនាញឯកទេសរៀងៗខ្លួន ព្រមទាំងជំនឿជាក់លើអ្វីដែលកម្ពុជាអាចកសាងបាន។ ពួកគេរួមគ្នាបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីមួយ ដែល ធីភីស៊ី ភីហ្សា មានមោទនភាពក្នុងការធ្វើជាផ្នែកមួយ ពោលគឺជាប្រព័ន្ធដែលមានឫសគល់នៅក្នុងប្រទេសនេះ និងវិនិយោគសម្រាប់អនាគតរបស់ប្រទេសជាតិ។
រឿងរ៉ាវទាំងនេះ គឺនិយាយអំពីក្រុមគ្រួសារដែលអង្គុយជុំគ្នា ហើយស្វែងរកឃើញនូវរសជាតិដ៏ស្និទ្ធស្នាលនៅលើតុអាហារ។ វាជានិមិត្តរូបនៃកសិករដែលបានឃើញតម្លៃនៃអ្វីដែលពួកគាត់ដាំដុះ ត្រូវបានឆ្លុះបញ្ចាំងនៅលើចានអាហារ ហើយវាក៏ជានិមិត្តរូបនៃប្រទេសជាតិមួយ ដែលកំពុងកសាងសមិទ្ធផលដែលខ្លួនអាចមានមោទនភាពឈរពីក្រោយបាន យ៉ាងស្ងៀមស្ងាត់ និងរឹងមាំ។
ធីភីស៊ី ភីហ្សា ត្រូវបានបង្កើតឡើងសម្រាប់ពួកគេទាំងអស់គ្នា ហើយនៅថ្ងៃនេះ គឺជាលើកដំបូងដែលពួកគេទាំងអស់គ្នាអាចដើរចូលតាមទ្វារមកកាន់ហាងរបស់យើង។ សម្រាប់ការរចនាឡើងបានរួមបញ្ជូលជាមួយនឹងក្រមា និងផ្ការំដួលដែលថ្នាក់ដឹកបានគិតគួរពីការតំណាងឲ្យអត្តសញ្ញាណជាតិ។

លោក ទេព វិរៈ (Tep Virak) នាយកគ្រប់គ្រងនៃធីភីស៊ី ភីហ្សា បានមានប្រសាសន៍ថា៖
«ខ្ញុំធំដឹងក្តីនៅទីនេះ ខ្ញុំដឹងថាប្រជាជនយើងចង់បានអ្វី នៅពេលពួកគាត់អង្គុយញ៉ាំអាហារ នោះគឺភាពកក់ក្តៅ គុណភាព និងអារម្មណ៍ដែលថាមាននរណាម្នាក់បានយកចិត្តទុកដាក់ពីពួកគាត់។ ការបង្កើត ធីភីស៊ី ភីហ្សា ឡើង គឺដើម្បីសម្រេចឱ្យបាននូវចំណុចដែលប្រជាជនយើងចង់បាន ហើយរាល់ការសម្រេចចិត្តរបស់យើង ចាប់តាំងពីអត្តសញ្ញាណ គ្រឿងផ្សំ រហូតដល់អារម្មណ៍ដែលយើងចង់ឱ្យអតិថិជនទទួលបាននៅពេលដើរចូលមកហាង គឺសុទ្ធតែចេញពីបេះដូងតែមួយ។ ថ្ងៃនេះមិនមែនគ្រាន់តែជាការបើកដំណើរការធម្មតានោះទេ ប៉ុន្តែវាជាការចាប់ផ្តើមនៃអ្វីមួយដែលកម្ពុជាអាចហៅបានថាជារបស់ខ្លួនផ្ទាល់»។
ធីភីស៊ី ភីហ្សា បើកដំណើរការហើយនៅទូទាំងរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថាធីភីស៊ីភីហ្សាមិនមែនស្ថិតនៅក្រោមអ្នកណានោះទេគឺនៅក្រោម EFG នៅក្រោមនេះជាប្រេនដែលបង្កើតឡើងដោយក្តីស្រលាញ់ និងការប្តេជ្ញាចិត្តខ្ពស់ រួចរាល់សម្រាប់លោកអ្នកក្នុងការភ្លក្សរសជាតិ និងទើបតែចាប់ផ្តើមបង្ហាញឱ្យឃើញនូវអ្វីដែលកម្ពុជាអាចធ្វើបាន។
ភីហ្សាដែលអ្នកចូលចិត្ត
Pizza You Love









