បើទោះជាធនាគារព្រីនសន៍( Prince Bank) ត្រូវបានដាក់ឲ្យជម្រះបញ្ជីមុននឹងបិទប្រតិបត្តិការពិតមែន តែសម្រាប់អ្នកដែលខ្ចីលុយធនាគារព្រីនស៍គឺត្រូវតែបន្តកាតព្វកិច្ចបង់សងកម្ចីដែលធ្លាប់ខ្ចីលុយពីធនាគារ ព្រីនស៍ជាធម្មតា។
បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Morisonkak MKA ដែលជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា រាល់សិទ្ធិនិងផលប្រយោជន៍ទាំងអស់ពាក់ព័ន្ធនឹងប្រាក់កម្ចីដែលជាឥណទានរបស់ធនាគារ ព្រីនស៍ ត្រូវបានផ្ទេរទាំងស្រុងទៅឲ្យធនាគារ ប្រៃសណីយ៍កម្ពុជាចាប់ពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦នេះតទៅ។
ដូច្នេះនៅក្នុងសេចក្ដីប្រកាសនេះគឺមានន័យថាចាប់ពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦នេះ រាល់អតិថិជនទាំងអស់ដែលនៅជំពាក់ធនាគារ ព្រីនស៍គឺនៅតែបន្តបង់សងកម្ចីប្រចាំខែជាធម្មតា គ្រាន់តែការបង់សងកម្ចីនេះត្រូវបានផ្ទេរមកធនាគារ ប្រៃសណីយ៍កម្ពុជា។ អញ្ជឹងចាប់ពីថ្ងៃទី៥ខែឧសភានេះ អ្នកខ្ចីលុយធនាគារ ព្រីនសន៍ត្រូវបង់សងកម្ចីរបស់ខ្លួននៅធនាគារ ប្រៃសណីយ៍កម្ពុជាវិញ។ សូមអានសេចក្ដីប្រកាសពេញខាងក្រោមនេះ៕



