ខុនដូ ដឹ អូឡាំព្យា ស៊ីធី ផ្ដល់ជូនប្រូម៉ូសិនយ៉ាងពិសេស សម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងបន្តការសិក្សា
Sreymom Cha•SEPTEMBER 29 2026•

ក្រៅពីការសិក្សា ទីកន្លែងរស់នៅដែលមានផាសុកភាព និងការរៀបចំផែនការហិរញ្ញវត្ថុបានល្អ ក៏ជាកត្តាសំខាន់ដែលជួយឱ្យនិស្សិតអាចផ្តោតលើការសិក្សា និងការអភិវឌ្ឍខ្លួនបានកាន់តែល្អផងដែរ។ ដើម្បីចូលរួមជាចំណែកក្នុងការលើកទឹកចិត្ត ដល់ប្អូនៗនិស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកទីតាំងល្អសម្រាប់រស់នៅ ក៏ដូចជាមាតាបិតា ឬអាណាព្យាបាល ដែលមានបំណងស្វែងរកលំនៅឋានផ្ទាល់ខ្លួនសម្រាប់កូនៗ ខុនដូ ដឹ អូឡាំព្យា ស៊ីធី បានរៀបចំកម្មវិធី Student Promotion ដោយផ្ដល់នូវលក្ខខណ្ឌយ៉ាងពិសេសជាមួយតម្លៃខុនដូចាប់ពី 6X,XXX$ ដោយចំណាយត្រឹមតែ 9.99$/ថ្ងៃ។

Photo 2026 09 29 17 04 07

ជាមួយទីតាំងដ៏មានសក្ដានុពលនៅចំកណ្ដាលរាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា ខុនដូ ដឹ អូឡាំព្យា ស៊ីធី ជាគម្រោង ខុនដូដែលមានកេរ្តិ៍ឈ្មោះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC ដែលឈានមុខគេក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា និងហិរញ្ញប្រទានដោយធនាគារ Canadia ជាមួយបទពិសោធន៍ចាស់វស្សាក្នុងវិស័យហរិញ្ញវត្ថុ និងជាដៃគូដ៏ទុកចិត្តបំផុតសម្រាប់អតិថិជន។ ខុនដូ ដឹ អូឡាំព្យា ស៊ីធី ជាសហគមន៍រស់នៅចម្រុះដែលប្រមូលផ្ដុំទៅដោយ ក្លឹបហាត់ប្រាណ Jouvence Fitness អាងហែលទឹក និង សួរច្បារនៅលើអាកាស ផ្សារទំនើប អូឡាំព្យា រោងកុន Legend ហាងកាហ្វេ Starbuck Brown  ធនាគារ Canadia សណ្ឋាគារ 
Tui Suneo Olympia Phnom Penh អគារការិយាល័យ The Fortune Tower មន្ទីរពេទ្យ Intercare សាលារៀន Aspen Learing Academy និងទីតាំងសំខាន់ៗជាច្រើនទៀតដែលផ្ដល់នូវភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់និស្សិត។

Photo 2026 09 29 17 03 59

ក្រៅពីលក្ខខណ្ឌពិសេសលើតម្លៃ និងការបង់ប្រាក់ និស្សិតក៏ទទួលបានអត្ថប្រយោជន៍បន្ថែម រួមមាន៖
•    មិនគិតថ្លៃសេវាគ្រប់គ្រងរយៈពេល 2 ឆ្នាំ
•    មិនគិតថ្លៃសេវាចំណតរថយន្តរយៈពេល 2 ឆ្នាំ
•    មិនគិតថ្លៃតភ្ជាប់ទឹក និងអគ្គិសនី
សម្រាប់ព័ត៌មានលម្អិតអំពីប្រភេទបន្ទប់ លក្ខខណ្ឌបង់ប្រាក់ សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមានទីតាំងទល់មុខរង្វង់មូលសំពៅមាស ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬទាក់ទងមកកាន់ក្រុមការងារផ្នែកលក់ផ្ទាល់៖
086 720 727/ 093 720 727/ 011 720 727
086 985 988/ 089 985 988/ 099 985 988

Photo 2026 09 29 17 03 49

Photo 2026 09 29 17 03 41

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia