ឈរជើងរាប់ទសវត្ស! មកស្គាល់ធនាគារធំៗ៦នៅកម្ពុជា មានអាយុកាលជាង៣០ឆ្នាំនិងបន្តឈរជើងរាំងមាំលើទីផ្សារ
Toeuy HongMAY 4 20269 views

វិស័យធនាគារនៅកម្ពុជាបើធៀបនឹងប្រទេសរីកម្រើនគឺយើងនៅក្មេងជាងគេបន្តិច ប៉ុន្ដែនៅប៉ុន្មានទសវត្សចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយមានធនាគារក្នុងស្រុកនិងក្រៅស្រុកបានបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនព្រោងព្រាត។

 

និយាយពីវិស័យធនាគារនៅកម្ពុជា ខាងក្រោមនេះគឺជាធនាគារធំៗដែលមានវ័យចំណាស់បំផុតពោលគឺធនាគារទាំងនេះបង្កើតឡើងចាប់ពី៣០ឡើង ហើយបន្តឈរជើងរឹងមាំជាមួយនឹងភាពរីកចម្រើនផ្ដល់ជាទំនុកចិត្តដល់អតិថិជនដល់សព្វថ្ងៃនេះ។

 

១. ធនាគារ ABA

ធនាគារ ABA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ហើយបច្ចុប្បន្នធនាគារនេះមានម្ចាស់ភាគហ៊ុនទាំងស្រុងគឺធនាគារជាតិកាណាដា។ គិតត្រឹមដំណាច់ឆ្នាំ២០២៥កន្លងទៅនេះ ធនាគារ ABA មានទ្រព្យសកម្មជាង១៦ពាន់លានដុល្លារ ក្លាយជាធនាគារធំបំផុតទី១នៅកម្ពុជាបច្ចុប្បន្ននេះ។

 

. ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដាត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ដែលដំបូងគឺគ្រាន់តែជាអង្គារក្រៅរដ្ឋភិបាលប៉ុណ្ណោះ បន្ទាប់មកបានកម្លាយខ្លួនជាធនាគារពាណិជ្ជនិងបន្តភាពរីកចម្រើនជាលំដាប់ដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន អេស៊ីលីដាមានទ្រព្យសកម្មប្រមាណជាជិត១២ពាន់លានដុល្លារ។

 

ធនាគារ អេស៊ីលីដាគឺជាធនាគារតែមួយគតនៅកម្ពុជាដែលឡើងលើផ្សារហ៊ុនកម្ពុជាលក់ហ៊ុនជាសាធារណៈ ដូច្នេះបច្ចុប្បន្នប្រជាជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដាតាមរយៈការទិញហ៊ុន អេស៊ីលីដាលើផ្សារហ៊ុន។ ចង់ចេះទិញហ៊ុន អេស៊ីលីដាលើផ្សារហ៊ុនអាចតាមដានផេក Toeuy Hong-ទឿយ ហុង។

 

. ធនាគារ កាណាឌីយ៉ា

 ធនាគារ កាណាឌីយ៉ាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ហើយជាធនាគារដំបូងនៅកម្ពុជាដែលនាំយកទូATM ចូលទីផ្សារលម្ពុជា។ បច្ចុប្បន្នធនាគារនេះមានទ្រព្យសកម្មប្រមាណជា៩ពាន់លានដុល្លារ។ ធនាគារ កាណាឌីយ៉ាជាបុត្រសម្ព័ន្ទរបស់ក្រុមហ៊ុន Candia Grpup របស់អ្នកឧកញ៉ា ពុង ឃាវសែ។

 

. ធនាគារ FTB

ធនាគារ FTB ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ហើយបច្ចុប្បន្នមានទ្រព្យសកម្មប្រមាណជាង២ពាន់លានដុល្លារ។ ថ្វីត្បិតតែទ្រព្យសកម្មតិចមែនប៉ុន្ដែធនាគារនេះគឺមានម្ចាស់ភាគហ៊ុនមួយផ្នែកធំដោយរដ្ឋតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ហើយធនាគារនេះបន្តភាពរីកចម្រើនជាលំដាប់ដោយសាងសង់អគារ FTB Tower ដ៏ខ្ពស់ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។

 

. ធនាគារ កម្ពុជាសាធារណៈ

ធនាគារកម្ពុជាសាធារណៈបានចូលទីផ្សារកម្ពុជានៅឆ្នាំ១៩៩២ ហើយបច្ចុប្បន្នមានទ្រព្យសកម្មប្រមាណជា២.៤១ពាន់លានដុល្លារ។ ធនាគារនេះជាបុត្រសម្ព័ន្ធ១០០% របស់Public Bank Group របស់ប្រទេសម៉ាឡេស៊ី។

 

. ធនាគារ Maybank

ធនាគារ Maybank បានចូលទីផ្សារកម្ពុជានៅក្នុងឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នធនាគារនេះមានទ្រព្យសកម្មប្រមាណជា១.៨ពាន់លានដុល្លារ។ ធនាគារ Maybank ជាបុត្រកម្ពុជារបស់ Maybank Group របស់ប្រទេសម៉ាឡេស៊ីផងដែរ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia