នៅថ្ងៃទី៣ខែសីហានេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសដកហូតអាជ្ញាបណ្ណ និង ដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន ៣ ដោយផ្អែកលើអនុលោមភាពដែលកំណត់ដោយច្បាប់និងបទបញ្ញត្តិជាធរមាន។
បើយោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាធនាគារចំនួន៣ដែលត្រូវបានដកហូតអាជ្ញាបណ្ណនិងដាក់ឲ្យជម្រះបញ្ជីមានដូចខាងក្រោមនេះ៖
១. ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក
២. ធនាគារ ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក
៣. ធនាគារ អេចអេច (ខេមបូឌា) ម.ក
ក្នុងចំណោមធនាគារទាំង៣ខាងលើនេះ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន រីចឆ៍ & ផាតនើរ។ ចំណែក ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន បេឃើរ ធីលលី (ខេមបូឌា) ឯ.ក)។ សូមអានលម្អិតពីសេចក្ដីប្រកាសរបស់ធនាគារជាតិខាងក្រោមនេះ។




