យុគសម័យសេដ្ឋកិច្ចឌីជីថល មកស្គាល់ជំនួញទេពទាំង៥ ដែលអាជីវកម្មត្រូវការបំផុត ខ្វះមិនបាន
Toeuy HongFEBRUARY 21 2023570 views

គេថាចំណេះដឹងរបស់អ្នកនៅឆ្នាំនេះមិនប្រាកដថាអាចប្រើប្រាស់បាននៅឆ្នាំក្រោយនោះទេខណៈសង្គមតែងតែវិវត្តន៍ឥតឈប់ឈរ ដូច្នេះទាមទារឲ្យអ្នករៀនសូត្រជាប្រចាំជាពិសេសរៀនជំនាញថ្មីៗ ដើម្បីដើរឲ្យទាន់ការវិវត្តន៍របស់សង្គមនិងចាប់ឱកាសបង្កើតចំណូល។  ដោយសារតែការវិវត្តន៍នៃសង្គមសព្វថ្ងៃដើរដល់យុគសម័យសេដ្ឋកិច្ចឌីជីថល ដូច្នេះជំនាញទាក់ទងនឹងឌីជីថលគឺជាជំនាញដ៏សំខាន់ដែលក្រុមហ៊ុននីមួយៗមិនអាចខ្វះបាន។

 ទាក់ទងនឹងជំនាញឌីជីថល ថ្ងៃនេះ Business Cambodia សូមបង្ហាញពីជំនាញឌីជីថលដែលក្រុមហ៊ុនត្រូវការខ្វះមិនបានខណៈពិភពលោកដើរដល់សេដ្ឋកិច្ចឌីជីថល។

. បណ្ដាញសង្គម( Social Media)

បើយោងតាមវេបសាយ Remote ដែលជាក្រុមហ៊ុនផ្ដល់ការងារអនឡាញបានធ្វើការស្ទង់មតិពីបុគ្គលិកនិងម្ចាស់ក្រុមហ៊ុនជាច្រើន បានបង្ហាញថាបណ្ដាញសង្គម( Social Media) គឺជាជំនាញឌីជីថលដែលក្រុមហ៊ុនត្រូវការបំផុត។ បណ្ដាញសង្គមគឺជាជំនាញដែលជួយនាំសារយីហោក្រុមហ៊ុនទៅដល់អតិថិជនបានច្រើន។  ជាពិសេសបុគ្គលិកដែលមានជំនាញខាងប្រើប្រាស់បណ្ដញសង្គមដូចជា YouTube, Facebaook, Tik Tok និងInstagram អាចជួយក្រុមហ៊ុនរកអតិថិជនថ្មី និងបង្កើនទំនិញចិត្តដល់អតិថិជន។

. ជំនាញទីផ្សារឌីជីថល( Digital Marketing)

ជំនាញទីផ្សារឌីជីថលគឺជាជំនាញដែលសំខាន់បំផុតបន្ទាប់​បណ្ដាញសង្គម។ ជំនាញនេះមានឥទ្ធិពលខ្លាំងជាងបណ្ដាញសង្គម( Social Media)។ ជំនាញទីផ្សារឌីជីថលទាមទារឲ្យអ្នកយល់ពីផលិតផលដូចជា SEO, email marketing, ការវិភាគទិន្នន័យនិងការប្រើប្រាស់នូវplatform ផ្សេងៗទៅតាមតម្រូវការរបស់ក្រុមហ៊ុន។

. ជំនាញអភិវឌ្ឍន៍ Software

 មកដល់សម័យឌីជីថល ​ជំនាញអភិវឌ្ឍន៍ Software គឺជាជំនាញមួយត្រូវប៉ាន់ហើយក្រុមហ៊ុនជាច្រើន ជាពិសេសក្រុមហ៊ុនធំៗសុទ្ធតែត្រូវការផ្នែកនេះ។ ការងាររបស់អ្នកអភិវឌ្ឍន៍ Software គឺទាក់ទងនឹងកម្មវិធីកុំព្យូទ័រ ជាពិសេសផ្ដោតលើកម្មវិធីនិង App ជាដើម។

.  ជំនាញអភិវឌ្ឍន៍វេបសាយនិងApp

 ជំនាញអភិវឌ្ឍន៍វេបសាយនិងApp គឺជាជំនាញត្រូវបានប៉ាន់ ហើយបើអ្នកចេះច្បាស់ ឱកាសរកលុយក៏បានច្រើនដែរ។ នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល គ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែត្រូវការមានវេបសាយនិងApp ដើម្បីឲ្យអតិថិជនងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មនិងទិញផលិតផលរបស់ពួកគាត់ ជាពិសេសគឺជួយឲ្យក្រុមហ៊ុនពួកគាត់អាចឡើងលើអនឡាញមានគេស្គាល់កាន់តែច្រើន។ សព្វថ្ងៃបើអ្នកមានជំនាញផ្នែកនេះ អ្នកអាចធ្វើការក្រៅម៉ោងក៏បាន ធ្វើជាអ្នកFreelance ក៏បានហើយធ្វើការពីទីកន្លែងណាក៏បានដោយមិនចាំបាច់ទៅការិយាល័យផ្ទាល់ឡើយ។

. វិស្វកម្មSoftware( Software Engineer)

វិស្វកម្ម Software គឺជាផ្នែកមួយនៃវិស្វកម្មដែលពាក់ព័ន្ធនឹងការបង្កើតផលិតផលsoftware។ ខណៈបច្ចេកវិទ្យាកាន់តែជឿនលឿនមានក្រុមហ៊ុនជាច្រើន ត្រូវការជំនាញវិស្វកម្មSoftware ដូច្នេះវាជាជំនាញដែលមានតម្រូវការខ្ពស់។ សេដ្ឋី Elon Musk ក៏ធ្លាប់លើកឡើងផងដែរថា ជំនាញវិស្វកម្មគឺជំនាញដែលត្រូវប៉ាន់ខ្លាំងនាពេលអនាគត៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia