អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាកិច្ចសន្យា ដើម្បីចូលបម្រើការងារពេញម៉ោងលើមុខតំណែង និងលក្ខខណ្ឌដូចខាងក្រោម៖
មុខតំណែងដែលត្រូវជ្រើសរើស (សរុប ៤រូប)
· ផ្នែករដ្ឋបាល៖ ២រូប
· អ្នកសម្របសម្រួលគម្រោង៖ ១រូប
· ផ្នែកវិភាគភារកិច្ច៖ ១រូប
លក្ខខណ្ឌនៃការជ្រើសរើស
· មានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី ២០ឆ្នាំ ដល់ ៣៥ឆ្នាំ។
· មានកម្រិតបរិញ្ញាបត្រលើជំនាញដែលពាក់ព័ន្ធ ឬជំនាញប្រហាក់ប្រហែល។
· បេក្ខជន-បេក្ខនារីដែលមានបទពិសោធន៍ការងារពាក់ព័ន្ធ ត្រូវបានលើកទឹកចិត្ត។
· មានជំនាញមូលដ្ឋានក្នុងការប្រើប្រាស់កុំព្យូទ័រ និងកម្មវិធីការិយាល័យ ដូចជា Microsoft Word, Excel, PowerPoint, អ៊ីនធឺណិត និងអ៊ីមែល។
· មានចំណេះដឹងភាសាខ្មែរ និងភាសាអង់គ្លេសអាចប្រើប្រាស់ជាផ្លូវការបានល្អ។
· មានចំណេះដឹងពាក់ព័ន្ធនឹងវិស័យសាធារណៈ ជាពិសេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
· មិនបានប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ ព្រមទាំងពុំធ្លាប់មានទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម និងមិនពាក់ព័ន្ធនឹងគ្រឿងញៀន។
· មានគំនិតច្នៃប្រឌិត ស្មោះត្រង់ ព្យាយាមធ្វើការងារក្រុម និងមានទំនាក់ទំនងល្អ។
· បេក្ខនារីត្រូវបានលើកទឹកចិត្ត។
កាលបរិច្ឆេទ និងវិធីសាស្ត្រដាក់ពាក្យ
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើជីវប្រវត្តិសង្ខេប (CV) និង លិខិតបង្ហាញពីចំណាប់អារម្មណ៍ (Cover Letter) ជាភាសាខ្មែរ និងអង់គ្លេស ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗតាមរយៈសារអេឡិចត្រូនិច (Email)៖ hradmin@fmis.gov.kh ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទីល្ងាច ជាកំណត់។
ព័ត៌មានបន្ថែម
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ កញ្ញា កុង ច័ន្ទរចនា តាមរយៈលេខទូរស័ព្ទ 070 353 270 ឬអញ្ជើញទៅកាន់អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


