ដឹងទេ?ទាំងនេះជារបៀបដឹកនាំរបស់កំពូលស្ថាបត្យករដែលនៅពីក្រោយ Museum of the Future ដ៏អស្ចារ្យនៅទីក្រុងឌូបៃ
Pen SodalenSEPTEMBER 7 202640 views

 

នៅពេលដែលស្ថាបត្យករ Shaun Killa ចាប់ផ្ដើមរចនាម៉ូដ សារមន្ទីរនាអនាគត Museum of the Future នៅទីក្រុងឌូបៃ លោកមិនត្រឹមតែបំពេញភារកិច្ចគូរអគារដ៏ស្រស់ស្អាតមួយប៉ុណ្ណោះទេ ប៉ុន្តែលោកត្រូវដឹកនាំគម្រោងមួយដែលវិស្វករភាគច្រើននៅពេលនោះគិតថា វាមិនអាចទៅរួចទៅវិញ។ ការប្រែក្លាយអគាររាងពងក្រពើ ហើយចោដកម្ពស់ ៧៧ ម៉ែត្រ ដែលគ្មានសសរទ្រទល់ខាងក្នុងឱ្យក្លាយជាការពិត គឺវាទាមទារលើសពីគំនិតច្នៃប្រឌិត  វាទាមទារនូវលក្ខណៈសម្បត្តិនៃការដឹកនាំដ៏រឹងមាំ និងមានចក្ខុវិស័យវែងឆ្ងាយនៃការបង្កើតគម្រោង។

 

ការកសាងកិច្ចសហប្រតិបត្តិការឆ្លងជំនាញ

 

រចនាបថដឹកនាំរបស់លោក Shaun Killa គឺជាការលុបបំបាត់រវាងផ្នែករចនា ផ្នែកវិស្វកម្ម និងក្រុមសាងសង់។ ជំនួសឱ្យការប្រគល់ប្លង់ស្រេចបាច់ឱ្យក្រុមម៉ៅការអនុវត្ត​​ ​ លោកបានបង្កើតបរិយាកាសការងារដែលបើកទូលាយ ដោយធ្វើការរួមគ្នាដោយផ្ទាល់ជាមួយក្រុមវិស្វកររចនាសម្ព័ន្ធមកពី Buro Happold អ្នកជំនាញបច្ចេកវិទ្យាឌីជីថល និងក្រុមសាងសង់មកពី BAM International។ ការបង្កើតបរិយាកាសផ្អែកលើទំនុកចិត្ត និងការដោះស្រាយបញ្ហារួមគ្នា បានធ្វើឱ្យការលំបាកផ្នែកបច្ចេកទេសប្រែទៅជាឱកាសនៃការបង្កើតថ្មី។

 

 

Building

 

 

ការជំរុញ និងដឹកនាំបដិវត្តន៍ឌីជីថល

 

ដើម្បីគ្រប់គ្រងការសាងសង់ផ្ទៃកោងដ៏ស្មុគស្មាញនេះ លោក Killa បានដឹកនាំក្រុមការងារទាំងមូលឱ្យស្វ័យប្រវត្តិកម្មការងារដោយប្រើប្រាស់បច្ចេកវិទ្យា 3D Parametric Algorithms និងប្រព័ន្ធ 4D BIM។ លោកបានជំរុញឱ្យឧស្សាហកម្មសំណង់បោះបង់ចោលការប្រើប្លង់ 2D បុរាណ ហើយបំផុសគំនិតឱ្យវិស្វករ និងអ្នកបច្ចេកទេសរាប់រយនាក់រៀនសូត្រពីការប្រើប្រាស់កម្មវិធីកុំព្យូទ័រជំនាន់ថ្មី និងបច្ចេកវិទ្យាកាត់រៀបផ្ទាំងដែកដោយរ៉ូបូត។ ការដឹកនាំប្រកបដោយការច្នៃប្រឌិតនេះ បានធ្វើឱ្យក្រុមការងារសាងសង់រចនាសម្ព័ន្ធដែក Diagrid ចំនួន ២,៤០០ ដុំ និងរៀបចំផ្ទាំងដែកអ៊ីណុក ១,០២៤ ផ្ទាំងបានជោគជ័យ។

 

Museum of the Future Dubai 3dmodel Geniusandgerry 2 1920x

 

 

ការដឹកនាំដោយផ្អែកលើគោលបំណង និងទស្សនវិជ្ជា

 

អ្នកដឹកនាំផ្នែកស្ថាបត្យកម្មដ៏ពិតប្រាកដ គឺជាអ្នកដែលអាចរួមបញ្ចូលកម្លាំងពលកម្មទាំងអស់ឱ្យដើរទៅរកគោលដៅរួម

មួយ។ ក្នុងអំឡុងពេលសាងសង់ដ៏សែនស្មុគស្មាញជាច្រើនឆ្នាំ លោក Killa តែងតែរំលឹក និងបំផុសស្មារតីក្រុមការងារអំពីអត្ថន័យនៃអគារនេះ  ថាវាគឺជា " និមិត្តរូបនៃសក្តានុពលរបស់មនុស្សជាតិ និងការថែរក្សាបរិស្ថាន"។ ការប្រកាន់ខ្ជាប់នូវ

ចក្ខុវិស័យនេះ រួមទាំងការរចនាអគារឱ្យទទួលបានស្តង់ដារបៃតង LEED Platinum និងការចារឹកកំណាព្យរបស់ Sheikh Mohammed bin Rashid Al Maktoum ចំផ្ទៃខាងក្រៅនៃស្ថាបត្យកម្មនេះដែលបានក្លាយជាកម្លាំងចិត្តធ្វើឱ្យកម្មករ និងវិស្វកររាប់ពាន់នាក់មានមោទនភាពក្នុងការបង្កើតស្នាដៃឆ្នើមលំដាប់ពិភពលោកមួយនេះ។

 

 

Killa Design Museum Future Motf Dubai Uae Designboom 04

 

 

ភាពជោគជ័យនៃការដឹកនាំរបស់លោក Shaun Killa ក្នុងការបង្កើតសារមន្ទីរនាអនាគតនេះ  គឺបានបន្សល់ទុកនូវមេរៀនថា អ្នកដឹកនាំប្រកបដោយចក្ខុវិស័យ មិនមែនជាអ្នកចេញបញ្ជាតែរហូតនោះទេ ប៉ុន្តែជាអ្នកបំផុសគំនិតឱ្យមនុស្សជុំវិញខ្លួនហ៊ានចាប់យកបច្ចេកវិទ្យាថ្មីៗ និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវអ្វីដែលពិភពលោកធ្លាប់គិតថា «មិនអាចទៅរួច»

 

 

Images

 

ប្រភពនៃអត្ថបទ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia