កាលពីឆ្នាំ២០២៥កន្លងទៅហាងឆេងមាសបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ហើយមកដល់ពេលនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ៤៤៧១ដុល្លារក្នុងមួយអោន(ស្មើនឹង៥៣៨៦ដុល្លារក្នុងមួយតម្លឹងឬប្រមាណជា៥៣៨ដុល្លារក្នុងមួយជី។
ទាក់ទងនឹងនឹងហាងមាសនេះដែរ ត្រូវបានអ្នកជំនាញព្យាករថាតម្លៃហាងឆេងមាសអាចនឹងហក់ឡើងខ្ពស់បំផុតដល់៥៥៤៦ដុល្លារក្នុងមួយអោន(ស្មើនឹង៦៦៨១ដុល្លារក្នុងមួយតម្លឹង)នៅអំឡុងឆ្នាំ២០២៦នេះ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានKitco ដែលតែងតែវិភាគលើហាងឆេងមាសបានចុះផ្សាយថា ធនាគារស្វីស UBS បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់៥០០០ដុល្លារក្នុងមួយអោន(ស្មើនឹង៦០២៤ដុល្លារក្នុងមួយតម្លឹងនៅត្រឹមត្រីមាសទី៣ឆ្នាំ២០២៦នេះ។
ចំពោះកត្តាចម្បងដែលអាចរុញឲ្យតម្លៃហាងឆេងមាសបន្តហក់ឡើងខ្ពស់គឺដោយសារតែការកើនឡើងនៃភាពច្របូលច្របល់នៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយរបស់សហរដ្ឋអាមេរិក ក៏ដូចជាការព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចសកលនិងគោលនយោបាយក្នុងស្រុកមិនច្បាស់លាស់របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថាមាសគឺទ្រព្យវិនិយោគដែលគេពេញនិយមបំផុតអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ព្រោះវាជាទ្រព្យសុវត្ថិអាចរក្សាតម្លៃបានល្អពោលគឺពេលមានវិបត្តិសេដ្ឋកិច្ច រូបិយបណ្ណអាចបាត់បង់តម្លៃតែមាសកាន់តែឡើងថ្លៃ។
ទាក់ទងនឹងហាងឆេងមាសនេះដែរ ហាងហាក់ គន្ធា គ្រឿងអលង្ការ មានលក់មាសប្រភេទមាសគីឡូ(ដុំ) មាសគីឡូ(គ្រឿង) និងគ្រឿងអលង្ការផ្សេងៗ ហើយជាហាងលក់គ្រឿអលង្ការដែលផ្ដល់ជូននូវទំនុកចិត្តនិងគុណភាពជូនអតិថិជន។ សម្រាប់បងប្អូនដែលមានបំណងចង់ទិញមាសនិងគ្រឿអលង្ការផ្សេងនៅហាង ហាក់ គន្ធា គ្រឿងអលង្ការ អាចឆាតទៅផេក Hak Kunthea Jewelry - ហាក់ គន្ធា ឬទាក់ទងតាមលេខទូរស័ព្ទ 085 999 279៕


