នៅប៉ុន្មានថ្ងៃចុងក្រោយនេះយើងសង្កេតឃើញថាតម្លៃហាងឆេងមាសអន្តរជាតិមានការធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្ដែងគិតត្រឹមព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៦នេះ ហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃចំនួន១៣៦ដុល្លារដោយធ្លាក់មកត្រឹម៤,៥៤០ដុល្លារក្នុង១អោន(ស្មើនឹង៥,៤៦៩ដុល្លារក្នុង១តម្លឹងឬ៥៤៦ដុល្លារក្នុង១ជី)។
ថ្មីៗនេះហាងឆេងមាសរងសម្ពាធហើយបន្តធ្លាក់ថ្លៃខ្លាំងដោយសារតែកត្តាធំៗចំនួន៣ដូចបានរៀបរាប់ខាងក្រោមនេះ។
កត្តាទី១គឺកត្តាបណ្ណបំណូលរបស់សហរដ្ឋអាមេរិក។ មួយរយៈចុងក្រោយនេះទិន្នផលបណ្ណបំណូលរបស់សហរដ្ឋអាមេរិកមានការកើនឡើងដែលធ្វើឲ្យអ្នកវិនិយោគលក់មាសចេញហើយនាំគ្នាទិញបណ្ណបំណុលដែលដាក់សម្ពាធមាសឲ្យធ្លាក់ចុះ។
កត្តាធំទី២គឺ កត្តាប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកឡើងថ្លៃ។ ជាធម្មតាមាសគឺត្រូវបានគេដាក់តម្លៃជាប្រាក់ដុល្លារ ដូច្នេះពេលប្រាក់ដុល្លារកាន់តែខ្លាំងមាសតែងតែធ្លាក់ថ្លៃ។ ត្រង់នេះពេលប្រាក់ដុល្លារកាន់តែថ្លៃមាសកាន់តែថ្លៃសម្រាប់អ្នកទិញដែលប្រើប្រាក់រូបិយបណ្ណប្រទេសផ្សេងដូច្នេះធ្វើឲ្យតម្រូវការមាសកាន់តែខ្សោយមាសកាន់តែធ្លាក់ថ្លៃ។
ចំណែកកត្តាធំទី៣គឺតក្តាអត្រាការប្រាក់ដុល្លារ។ អ្នកវិនិយោគគិតថាធនាគារកណ្ដាលអាមេរិកអាចបន្តពេលក្នុងការទម្លាក់អត្រាការប្រាក់ហើយអ្នកវិនិយោគគិតថាអត្រាប្រាក់ខ្ពស់នៅយូរទៀតដូច្នេះការប្រាក់ខ្ពស់ដាក់សម្ពាធឲ្យមាសធ្លាក់ថ្លៃ៕


