នៅយប់ថ្ងៃសុក្រទី៧ខែសីហា ឆ្នាំ២០២៦ តម្លៃហាងឆេងមាសអន្តរជាតិបន្តឡើងថ្លៃយ៉ាងគំហុក។ ជាក់ស្ដែងនៅយប់នេះមាសឡើងថ្លៃជាង១០០ដុល្លារថែមទៀតដោយឡើងដល់៤៣៤២ដុល្លារក្នុងមួយអោន( ស្មើនឹង៥២៣១ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥២៣ដុល្លារក្នុងមួយជី)
មានកត្តាធំៗជាច្រើនដែលបានរុញតម្លៃហាងមាសឲ្យកាន់តែហក់ឡើងខ្ពស់ ហើយកត្តាធំទីមួយគឺកត្តាទីផ្សារការងារនៅសហរដ្ឋអាមេរិកថយចុះ។ អ្នកជំនាញរំពឹងថាអាមេរិកអាចបង្កើតការងារថ្មីជាង៨ម៉ឺនការងារប៉ុន្ដែជាក់ស្ដែងអ្នកបាត់បង់ការងារជាង២៣០០០កន្លែង។ ទីផ្សារការងារថយចុះបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកកាន់តែថយចុះដែលធ្វើឲ្យមាសកាន់តែឡើងថ្លៃ។
ចំណែកកត្តាផ្សេងទៀតដែលធ្វើឲ្យមាសឡើងគឺក្រុមអ្នកវិនិយោគទម្លាក់ក្ដីរំពឹងថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដំឡើងការប្រាក់ដុល្លារ។ ពីមុនអ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលនឹងដំឡើងការប្រាក់នៅខែកញ្ញាខាងមុខនេះ ប៉ុន្ដែពេលនេះអ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលនឹងរក្សាការប្រាក់នៅដដែលហើយក៏នាំគ្នាងាកមកវិនិយោគលើមាសដែលធ្វើឲ្យមាសកាន់តែឡើងថ្លៃ។
រីឯកត្តាមួយទៀតដែលរុញតម្លៃមាសពេលនេះគឺកត្តាប្រាក់ដុល្លារអាមេរិកផ្ទាល់តែម្ដង។ បច្ចុប្បន្នប្រាក់ដុល្លារអាមេរិកចុះខ្សោយ ហើយការចុះខ្សោយនៃប្រាក់ដុល្លារតែងតែធ្វើឲ្យមាសឡើងថ្លៃព្រោះមាសនិងប្រាក់ដុល្លារតែងតែដើរផ្ទុយគ្នាពោលគឺបើប្រាក់ដុល្លារចុះមាសនឹងឡើងថ្លៃ។
គួរបញ្ជាក់ផងដែរថាទាក់ទងនឹងហាងឆេងមាសអន្តរជាតិនេះដែរ ធនាគារ ធំបំផុតរបស់សហរដ្ឋអាមេរិក គឺធនាគារ JP Morgan បានព្យាករថាមុនដាច់ឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាសអន្តរជាតិអាចហក់ឡើងដល់៦៣០០ដុល្លារក្នុងមួយអោន(ស្មើនឹង៧៥៩០ដុល្លារក្នុង១តម្លឹងឬស្មើនឹង៧៥៩ដុល្លារក្នុងមួយជី)។
ទាក់ទងនឹងហាងឆេងមាសនេះដែរ ប្រសិនបើបងប្អូនមានតម្រូវការចង់ទិញ ឬលក់មាស អាចធ្វើការទំនាក់ទំនងទៅកាន់ ហាងភូមិមាស ដែលមានលក់មាស ប្លាទីន ត្បូងគ្រប់ប្រភេទ និងមានសេវាកម្មកម្ម៉ង់ធ្វើគ្រឿងអលង្ការទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 081546999 / 011958911 / 012529959៕


