មាសចុះខ្លាំង! មាសចុះជាង១០០លេខ បន្ទាប់ពីមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ ដំឡើងពន្ធលើការនាំចូលមាស
Toeuy HongMAY 15 20261.3 K views

នៅថ្ងៃសុក្រនេះ តម្លៃហាងឆេងមាសអន្តរជាតិបានចាប់ផ្ដើមធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងពេលនេះ ហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃចំនួន១១៣ដុល្លារ ដោយធ្លាក់មកត្រឹម៤៥៦៦ដុល្លារក្នុងមួយអោន(ស្មើនឹង៥៥០១ដុល្លារក្នុង១តម្លឹងឬ៥៥០$ក្នុង១ជី)

 

ហាងឆេងមាសចាប់ផ្ដើមដាំក្បាលចុះខ្លាំងបន្ទាប់ពីរដ្ឋាភិបាលប្រទេសឥណ្ឌាបានប្រកាសឲ្យពរដ្ឋខ្លួនកាត់បន្ថយការចំណាយលុយទិញមាសឬផ្អាកទិញមាសរយៈពេលមួយឆ្នាំខណៈឥណ្ឌាជាប្រទេសដែលប្រើប្រាស់មាសច្រើនបំផុតទី២បន្ទាប់ពីប្រទេសចិន។ មិនតែប៉ុណ្ណោះឥណ្ឌាក៏បានដំឡើងពន្ធនាំចូលពី៦ដល់១៥%ដោយអនុវត្តចាប់ពីខែនេះតទៅ។

 

ការប្រកាសឲ្យពលរដ្ឋកាត់បន្ថយចំណាយលុយទិញមាសក៏ដូចជាដំឡើងពន្ធនាំចូលមាសរបស់រដ្ឋាភិបាលបានជៈឥទ្ធិពលដល់តម្លៃហាងឆេងមាសខណៈប្រទេសនេះជាប្រទេសដែលមានតម្រូវការមាសច្រើនបំផុតមួយហើយជាលទ្ធផលតម្លៃហាងឆេងមាសបានចាប់ផ្ដើមធ្លាក់ចុះ។

 

យ៉ាងណាមិញកត្តារដ្ឋាភិបាលឥណ្ឌាមិនមែនជាកត្តាធំដែលទាញទម្លាក់តម្លៃហាងឆេងមាសនោះទេ។ កត្តាធំមួយដែលធ្វើឲ្យតម្លៃហាងឆេងមាសធ្លាក់ចុះគឺដោយសារតែប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមខ្លាំងឡើងវិញ។ មាសតែងតែដើរផ្ទុយនឹងប្រាក់ដុល្លារពោលគឺបើដុល្លារឡើងថ្លៃមាសនឹងធ្លាក់ចុះ។

 

លើសពីនេះ កត្តាមួយទៀតដែលដាក់សម្ពាធឲ្យមាសធ្លាក់ថ្លៃគឺបណ្ណបំណុលរបស់សហរដ្ឋអាមេរិក។ បច្ចុប្បន្នទិនផលបណ្ណបំណុលអាមេរិកចាប់ផ្ដើមកើនឡើង អ្នកវិនិយោគចាប់ផ្ដើមលក់មាសទៅទិញបណ្ណបំ​ណុលហើយលទ្ធផលមាសកាន់តែធ្លាក់ចុះថែមទៀត។

 

សូមបញ្ជាក់ផងដែរថាហាងឆេងមាសត្រូវបានគេព្យាករថាអាចនឹងមានទំនោរធ្លាក់ចុះក្នុងរយៈពេលខ្លីខាងមុខខណ សហរដ្ឋអាមេរិកផ្លាស់ប្ដូរប្រធានធនាគារកណ្ដាលថ្មី ដោយលោក Kevin Warsh នឹងត្រូវបានតែងតាំងជាទេសាភិបាលធនាគារកណ្ដាលរបសអាមេរិកហើយលោកអាចនឹងមានផែនការធ្វើឲ្យប្រាក់ដុល្លារកាន់តែខ្លាំងដែលអាចរុញតម្លៃមាសឲ្យធ្លាក់ចុះ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia