តម្លៃហាងឆេងមាសអន្តរជាតិមានការប្រែប្រួលខ្លាំងពោលគឺហាងឆេងមាសចាប់ផ្ដើមហក់ឡើងយ៉ាគំនិត។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០សីហានេះ ហាងឆេងមាសបានឡើងថ្លៃ១៥៥ដុល្លារដោយឡើងដល់៤៥២០ដុល្លារក្នុងមួយអោន( ស្មើនឹង៥៤៤៥ដុល្លារក្នុង១តម្លឹងឬស្មើនឹង៥៤៤ដុល្លារក្នុងមួយជី)។
តម្លៃហាងឆេងមាសចាប់ផ្ដើមហក់ឡើងខ្លាំងដោយសារតែប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកចាប់ផ្ដើមចុះខ្សោយ។ ជាធម្មតាមាសត្រូវបានដាក់តម្លៃជាប្រាក់ដុល្លារ ដូច្នេះពេលប្រាក់ដុល្លារធ្លាក់ថ្លៃធ្វើឲ្យតម្លៃមាសកាន់តែធូរថ្លៃសម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយបណ្ណប្រទេសដទៃដែលជាហេតុធ្វើមាសមានតម្រូវការជាសកលហើយរុញមាសឲ្យកាន់តែឡើងថ្លៃ។
ក្រៅពីប្រាក់ដុល្លារចុះផ្សាយ មានកត្តាមួយទៀតដែលរុញមាសឡើងនោះគឺទិន្នផលបណ្ណបំណុលអាមេរិកធ្លាក់ចុះ។ ការប្រាក់នៃបណ្ណបំណុលអាមេរិកធ្លាក់ចុះបានធ្វើឲ្យមាសកាន់តែឡើងថ្លៃ។ ម្សិលមិញបណ្ណបំណុលអាមេរិកឡើងបានរុញមាសឲ្យធ្លាក់ថ្លៃប៉ុន្ដែថ្ងៃនេះបណ្ណបំណុលអាមេរិកធ្លាក់ចុះបានធ្វើឲ្យអ្នកវិនិយោគចាប់ផ្ដើមងាកមកទិញមាសរុញមាសឲ្យកាន់តែឡើងថ្លៃ។
គួរបញ្ជាក់ផងដែរថាសម្រាប់ទំនោរមាសនៅចុងឆ្នាំ២០២៦នេះ ត្រូវបានធនាគារធំៗនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបបានព្យាករថានឹងឡើងថ្លៃ ដោយធនាគារធំៗព្យាករថាមាសអាចឡើងដល់ពី៥៥៤ទៅ៧២២ដុល្លារក្នុងមួយជីនៅត្រឹមចុងឆ្នាំ២០២៦នេះ។
ទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិ ក្រុមហ៊ុន ATFX Cambodia គឺជាក្រុមប្រឹក្សាលើការវិនិយោគលើហាងឆេងមាសអន្តរជាតិដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។ ចង់វិនិយោគលើហាងឆេងមាសទាក់ទងទៅ ATFX Cambodia តាមលេខទូរស័ព្ទ 017 500 048៕


