មាសចុះខ្លាំង! ហាងឆេងធ្លាក់ថ្លៃខ្លាំង ខណៈតម្លៃប្រេងអន្តរជាតិចាប់ផ្ដើមឡើងថ្លៃយ៉ាងគំហុក!
Toeuy HongJULY 23 202617 views

តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមធ្លាក់ថ្លៃយ៉ាងគំហុក។ ជាក់ស្ដែងនៅព្រឹកថ្ងៃសុក្រនេះហាងឆេងមាសអន្តរជាតិបានធ្លាក់ថ្លៃចំនួន១០៤ដុល្លារ ដោយធ្លាក់មកត្រឹម៤០៤២ដុល្លារក្នុងមួយអោន(ស្មើនឹង៤៨៦៩ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៤៨៦ដុល្លារក្នុងមួយជី)។

 

កត្តាធំបំផុតមួយដែលដាក់សម្ពាធឲ្យហាងឆេងមាសដាំក្បាលចុះខ្លាំងគឺការកើនឡើងនៃការរំពឹងទុកថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក(Federal Reserve) នឹងបន្តរក្សាអត្រាការប្រាក់ដុល្លារឲ្យនៅតែខ្ពស់។

 

ត្រូវចាំថាមាសគឺមិនមែនជាទ្រព្យបង្កើតចំណូលឡើយពោលគឺទិញមាស អ្នកនឹងមិនបានការប្រាក់ហើយក៏មិនបានភាគលាភដែរ។ ដូច្នេះបើធនាគារកណ្ដាលអាមេរិកបន្តរក្សាការប្រាក់ខ្ពស់ អ្នកវិនិយោគនឹងលក់មាសចេញហើយវិនិយោគលើប្រាក់ដុល្លារនិងបណ្ណបំណុលអាមេរិកព្រោះដុល្លារនិងបណ្ណបំណុលបានការប្រាក់និងអត្រាគូប៉ុង។

 

ចំណែកកត្តាធំមួយទៀតដែលធ្វើឲ្យមាសធ្លាក់ថ្លៃខ្លាំងគឺកត្តាប្រេងអន្តរជាតិឡើងថ្លៃខ្លាំង។ ជាក់ស្ដែងប្រេងអន្តរជាតិបានឡើងថ្លៃជាង៦%ដោយឡើងដល់ជាង១០០ដុល្លារក្នុងមួយបារ៉ែលខណៈសង្រ្គាមរវាងអាមេរិកនិងអ៊ីរ៉ង់នៅតែក្ដៅ។

 

ពេលប្រេងអន្តរជាតិឡើងថ្លៃតែងតែដាក់សម្ពាធឲ្យមាសចុះ ព្រោះពេលប្រេងឡើងថ្លៃនឹងធ្វើឲ្យអតិផរណាកើនឡើង ហើយកាលណាអតិផរណាកើនឡើងខ្ពស់នោះធនាគារកណ្ដាលនៅតែរក្សាអត្រាការប្រាក់ដុល្លារនៅខ្ពស់។ កាលណាអត្រាការប្រាក់ដុល្លារនៅខ្ពស់គឺដាក់សម្ពាធឲ្យមាសកាន់តែធ្លាក់ថ្លៃ។

 

ទាក់ទងនឹងហាងឆងមាសអន្តជាតិនេះដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិ អាចតាមដានផេក BFX Capital ឬទាក់ទងទៅលេខទូរស័ព្ទ +855 17 708 090 ដើម្បីទទួលបានព័ត៌មានលម្អិត៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia