កាលពីខែមករាឆ្នាំ២០២៦នេះ ពោលគឺអំឡុងខែមករាតម្លៃហាងឆេងមានសអន្តរជាតិធ្លាប់ហក់ឡើងខ្ពស់បំផុតដល់៥៥៨៩ដុល្លារក្នុងមួយអោន(ស្មើនឹង៦៧៣៣ដុល្លារក្នុងមួយតម្លឹងឬ៦៧៣ដុល្លារក្នុងមួយជី)។ យ៉ាងណាមិញ បន្ទាប់ពីឡើងខ្ពស់បំបែងកំណត់ត្រាថ្មី តម្លៃមាសបានចាប់ផ្ដើមធ្លាក់ចុះមកវិញម្ដងបន្តិចៗ ហើយមកដល់ពេលនេះតម្លៃមាសធ្លាក់មកត្រឹម៤១១៣ដុល្លារក្នុងមួយអោន(ស្មើនឹង៤៩៥៥ដុល្លារក្នុងមួយតម្លឹងឬ៤៩៥ដុល្លារក្នុងមួយជី។
ជុំវិញតម្លៃមាសធ្លាក់ថ្លៃពីចំណុចកំពូលនេះដែរ ធនាគារ Bank of America ដែលជាធនាគារធំបំផុតទី២របស់សហរដ្ឋអាមេរិកបានព្រមានថាតម្លៃហាងឆេងមាសអាចនឹងបន្តធ្លាក់ថ្លៃថែមទៀតនៅអំឡុងឆមាសទី២នៃឆ្នាំ២០២៦នេះ។
យោងតាមការចុះផ្សាយរបស់Investing.com លោក Paul Ciana ដែលជាប្រធានយុទ្ធសាស្រ្តបច្ចេកទេសនៃធនាគារ Bank of America បានលើកឡើងថាតម្លៃហាងឆេងមាសអាចនឹងធ្លាក់មកទាបបំផុតត្រឹម៣៣០០ដុល្លារក្នុងមួយអោន( ស្មើនឹង៣៩៧៤ដុល្លារក្នុងមួយទម្លឹងឬ៣៩៧ដុល្លារក្នុងមួយជី)។
ចំពោះកត្តាដែលអាចទាញទម្លាក់តម្លៃហាងឆេងមាសឲ្យធ្លាក់ថ្លៃ លោក Paul Ciana ថាគឺកត្តាការប្រាក់ដុល្លារ។ ត្រង់នេះលោកថា ប្រសិនបើធនាគារកណ្ដាលអាមេរិក( Federal Reserve) ធ្វើការដំឡើងការប្រាក់ដុល្លារដូចការរំពឹងទុកនោះតម្លៃមាសនឹងធ្លាក់ថ្លៃ។ ត្រង់នេះលោកបានបញ្ជាក់ថាការដំឡើងការប្រាក់ដុល្លារគឺដាក់សម្ពាធឲ្យមានកាន់តែធ្លាក់ថ្លៃ។ ការប្រាក់សន្សំបានកាន់តែខ្ពស់ មនុស្សចាប់ផ្ដើមលក់មាសទិញដុល្លារវិញ ព្រោះមាសមិនអាចផ្ដល់ការប្រាក់ឡើយ៕


