ភ្នំពេញ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងស្មារតីនៃការទទួលខុសត្រូវសង្គមដ៏ខ្លាំងក្លា និងសហគមន៍រួបរូមគ្នាតែមួយ— ក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប បានរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌រួមគ្នា “10K of Love” នៅបុរី ឌឹ ផ្លរ៉ា 6A និងបានរៃអង្គាសថវិកាបានចំនួន ៩លានរៀល ដើម្បីគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា។

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង ៩០០ នាក់ ដែលក្នុងនោះរួមមាន បុគ្គលិក សមាជិកគ្រួសារ មិត្តភក្តិ ដៃគូអាជីវកម្ម របស់បុរី ឌឹ ផ្លរ៉ា ព្រមទាំំងសាធារណៈជនផងដែរ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងរៃអង្គាសមូលនិធិ ដើម្បីជួយដល់ប្រតិបត្តិការរបស់មន្ទីពេទ្យគន្ធបុប្ផាឲ្យមាននិរន្តរភាព។ មន្ទីរពេទ្យនេះបានផ្តល់សេវាសុខភាពដោយឥតគិតប្រាក់ទៅកាន់កុមារម្ពុជាជាច្រើនទសវត្សរ៍មកហើយ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេស។

លោក ឧកញ៉ា លីម កុកឡុង អគ្គនាយក ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖
“យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់គ្នា ដែលបានចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះសម្រេចបានដោយជោគជ័យ។ ការចូលរួមរបស់លោកអ្នក មិនត្រឹមតែផ្តល់ការគាំទ្រដល់មន្ទីពេទ្យគន្ធបុប្ផា តែប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់សុខភាព ការរួបរួមគ្នា និងការយោគយល់គ្នានៅក្នុងសហគមន៍យើងផងដែរ។ តាមរយៈការរត់រួមគ្នានេះ យើងអាចបញ្ជាក់បានថា យើងរួមគ្នាខ្មែរតែមួយ— រួបរួមគ្នាដើម្បីអនាគតកុមារកម្ពុជា”

ព្រឹត្តិការណ៍រត់សប្បុរសធម៌ “10K of Love” បង្ហាញពីវប្បធម៌នៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប ក្នុងការជួយសង្គម និងជម្រុញការរស់នៅប្រកបដោយផាសុខភាព និងជួបជុំក្រុមគ្រួសារ។ កម្មវិធីនេះក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះបញ្ហាសង្គម ក្នុងការកែលំអរគុណភាពជីវិត និងពង្រឹងសហគមន៍ឲ្យកាន់តែប្រសើរនៅកម្ពុជា។

ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍១០ឆ្នាំ នៃការដំណើរការអាជីវកម្ម ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប មានការផ្តល់ជូនជាពិសេសពីគម្រោងបុរី ឌឹ ផ្លរ៉ា។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០០,០០០ដុល្លារ ភ្លាមៗ សម្រាប់ការទិញផ្ទះវីឡា។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនដែលអញើញមកទស្សនាផ្ទះគំរូ នឹងទទួលបានប័ណ្ណសាច់ប្រាក់ (voucher) ដែលមានតម្លៃ១០ដុល្លារ ភ្លាមៗផងដែរ។

គម្រោងឌឹ ផ្លរ៉ា មានទីតាំងយុទ្ធសាស្ត្រស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6 និងនៅតំបន់បឹងកេងកង។ គម្រោង The Flora និង The Flora Suites ជាគម្រោងស្ថិតនៅលើទីតាំងល្អ មានការរចនាម៉ូតផ្ទះស្អាតទំនើប និងគុណភាពសំណង់ល្អប្រណិត។ ការអភិវឌ្ឍន៍ទាំងនេះឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ឌឹ ផ្លរ៉ា គ្រុប ក្នុងការផ្តល់ “ប្រណិតភាពក្នុងការរស់នៅ” ដល់ម្ចាស់ផ្ទះនិងវិនិយោគគិនទាំងអស់។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងរបស់ឌឹ ផ្លរ៉ា សូមទំនាក់ទំនងមកលេខទូរសព្ទ័ ០១០/០៨៧ ៣៦៦ ៨៨៦
អំពី ឌឹ ផ្លរ៉ា គ្រុប
ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដ៏មានកេរ្តិ៍ឈ្មោះនាំមុខគេមួយនៅកម្ពុជា លើការបង្កើតសហគមន៍លំនៅដ្ឋានលំដាប់អភិជន ផ្ទះអាជីវកម្មដ៏មរមាញញឹក និងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។ លើសពីការខិតខំប្រឹងប្រែងពង្រីកអាជីវកម្ម ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប ប្តេជ្ញាចិត្តខ្ពស់លើកិច្ចការការងារសង្គម ដើម្បីរួមចំណែកក៏សាងអនាគតកម្ពុជាផងដែរ ។







