ប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថាផ្សារមូលបត្រកម្ពុជា ហើយប្រជាជនទូទៅអាចយកលុយទៅវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើនដើម្បីបានចំណូលបន្ថែម ដោយចំណូលបានពីផ្លូវគឺទី១ចំណូលពីហ៊ុនឡើងថ្លៃចំណែកចំនួន១ផ្លូវទៀតគឺចំណូលពីភាគលាភ។
ជុំវិញចំណូលភាគលាភ ខាងក្រោមនេះគឺជាក្រុមហ៊ុនធំៗក្នុងស្រុកចំនួន៦ដែលបងប្អូនវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះពីឥឡូវនឹងទទួលបានភាគលាភ ហើយលុយភាគលាភនឹងលោតចូលកុងនៅអំឡុងខែ៦និងខែ៧ឆ្នាំ២០២៦នេះ។
១. ក្រុមហ៊ុនសែលកាត៖ ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនដែលចែកភាគលាភប្រចាំត្រីមាសពោលគឺចែកភាគលាភ៣ចែម្ដង។ ភាគលាភប្រចាំត្រីមាសបងប្អូនទទួលបានចំនួន៣៩.៧២រៀលក្នុងមួយហ៊ុន។ ហើយភាគលាភប្រចាំសរុបប្រចាំឆ្នាំគឺ១៥៨រៀលក្នុងមួយហ៊ុន។
២. ក្រុមហ៊ុន MJQE របស់អ្នកឧកញ៉ា គួច ម៉េងលី
ក្រុមហ៊ុនMJQE ទើបតែប្រកាសចែកភាគលាភហើយភាគលាភប្រចាំឆ្នាំ២០២៥ ម្ចាស់ភាគហ៊ុនទទួលបាន១៤៥រៀលក្នុងមួយហ៊ុន។ ចង់ទិញភាគហ៊ុនក្រុមហ៊ុននេះត្រូវទិញពីឥឡូវរហូតដល់ថ្ងៃទី២៤ខែមិថុនា២០២៦នេះ។
៣. ក្រុមហ៊ុន DBD Engineering Plc
ក្រុមហ៊ុនDBD គឺជាក្រុមហ៊ុនរកស៊ីនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុនចែកភាគលាភ១៤២រៀលក្នុងមួយហ៊ុន។ ចង់ទិញហ៊ុន DBD យកភាគលាភត្រូវទិញពីឥឡូវរហូតដល់ថ្ងៃទី៣ខែ៦ឆ្នាំ២០២៦នេះ។
៤. រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ
រដ្ឋករទឹកក្រុងភ្នំពេញជាក្រុមហ៊ុនរដ្ឋដែលចែកភាគលាភទៀតទាត់ ហើយភាគលាភទៀតទាត់រាល់ឆ្នាំ។ សម្រាប់ភាគលាភប្រចាំឆ្នាំ២០២៥ ម្ចាស់ភាគលាភទទួលបាន៣៣០រៀលក្នុង១ហ៊ុន។ ចង់ទិញហ៊ុនរដ្ឋករទឹងក្រុងភ្នំពេញយកភាគលាភត្រូវទិញពីឥឡូវរហូតថ្ងៃទី១០ខែ៦ឆ្នាំ២០២៦។
៥. កំពង់ផែស្វយ័តក្រុងភ្នំពេញ
កំពង់ផែស្វយ័តក្រុងភ្នំពេញជាកំពង់ផែទឹកសាបដែលមានសក្ដានុពក។ កំពង់ផែនេះចែកភាគលាភ៣៩៦រៀលក្នុងមួយហ៊ុន។ ចង់ទិញហ៊ុនកំពង់ផែក្រុងភ្នំពេញត្រូវទិញពីឥឡូវរហូតដល់ថ្ងៃទី២២ខែ៥ឆ្នាំ២០២៦។
៦. កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុជាផែដែលមានសក្ដានុពល។ កំពង់ផែនេះចែកភាគលាភចំនួន៥៥៤រៀលក្នុង១ហ៊ុន។ ចង់ទិញកំពង់ផែក្រុងព្រះសីហុនុ អាចទិញឥឡូវរហូតដល់ថ្ងៃទី៧ខែ៧២០២៦នេះ៕


