ចង់បើកម៉ាតត្រូវការដើមទុនប៉ុន្មាន? នេះជាដើមទុនខ្លះៗ អ្នកចង់រកស៊ីវិស័យម៉ាត  គួរដឹងមុនចាប់ផ្ដើម
Srey NuthJANUARY 26 2024245 views

មែនទែនទៅការប្រើនប្រាស់ដើមទុននៅក្នុងការប្រកបអាជីវកម្មវា អាស្រ័យទៅលើទំហំអាជីវកម្ម ក៏ដូចជាការរៀបចំរបស់បងប្អូន។ ជាក់ស្ដែងបើក្រឡេកមកមើលវិស័យម៉ាន វិញ គឺជាវិស័យមួយដែរទទួលបានការចាប់អារម្មណ៍ច្រើន ខណៈនេះជាហាងលក់ទំនិញរាយ​ដែលបង្កភាពងាយស្រួលសម្រាប់អតិថិជននាសម័យថ្មី និង ជាជម្រើសល្អក្នុងការជាវទំនិញរបស់ភ្ញៀវ ជាជាងទៅផ្សារធម្មតា។

 

ទន្ទឹមនឹងរបរចាប់អារម្មណ៍​បងប្អូនប្រាកដជាចង់ដឹងហើយថាការចាប់ផ្ដើមអាជីវកម្មមួយនេះត្រូវប្រើសប្រាស់ដើមទុនប៉ុន្មានទៅទើបគ្រប់។ អ៉ីចឹងថ្ងៃនេះ ចាបក្រហម​ សូនលើកយកដើមទុនមួយចំនួនក្នុងការបើម៉ាត ដើម្បីឲ្យសមទៅតាមតម្រូវការរបស់បងប្អូន៖

 

១.  ដើមទុន៥០០០ដុល្លារ

 

ម៉ាតដែលប្រើដើមទុន៥ពាន់ដុល្លារគឺជាប្រភេទម៉ាតខ្នាតតូចដែលមានទំហំ ប្រមាណជា៧០ម៉ែត្រការ៉េ ។ ម៉ាតប្រភេទនេះភាគច្រើនមាននៅតាមការ៉ាសសាំង​ ស្ថាននីយរថភ្លើងជាដើម ដែលមិនសូវមានទំនិញច្រើនមុខទេ​ ពោលលក់តែអីវ៉ាន់ណាដែលចាំបាច់សម្រាប់អ្នកធ្វើដំណើរតែប៉ុណ្ណោះ។

 

២. ដើមទុន២ម៉ឺន ទៅ៥ម៉ឺនដុល្លារ​

 

​ម៉ាតដែលចំណាយដើមទុនចាប់ពី២ម៉ឺនដុល្លារនេះ គឺជាប្រភេទ Mini mart  ដែលជាម៉ាតលក់សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ ហើយថែមទាំងមានអារហារសម្រាន់នៅក្នុងនោះថែមទៀត។ ចំពោះទំហំវិញអាចមានប្រមាណ១១០ម៉ែត្រការ៉េ អាចថាត្រូវការផ្ទះពី២ទៅ៣ល្វែង ក្នុងការបើវា ហើយភាគច្រើនគេបើកនៅក្នុងខុនដូរ​ តាមមន្ទីពេទ្យ ដោយវាច្រើនគេបើកសំដៅទៅតាមប្លុកតំបន់នានាដែលនៅឆ្ងាយៗ។

 

៣. ដើមទុន៣ម៉ឺនដុល្លារ

 

សម្រាប់អ្នកដែលមានដើមទុន៣ម៉ឺនដុល្លារ ហើយមិនដឹងថាបើកអ្វី បងប្អូនអាចសាកល្បងបើកម៉ាតលក់បន្លែបាន ដែលជាប្រទេសម៉ាតលក់បន្លែ ត្រី សាច់ និងគ្រឿងទេសជាដើម ពោលគឺជាម៉ាតសម្រាប់តម្រូវ ស្រ្តីមេផ្ទះ និងបុរសមេផ្ទះទាំងឡាយ ដោយទៅតែមួយកន្លែងអាចទិញបានគ្រប់មុខតែម្តង។

 

៤. ដើមទុនមិនក្រោម១០ម៉ឺនដុល្លារ

 

ម៉ាតប្រភេទគឺសម្រាប់ Supermarkets មានលក់សម្ភារៈគ្រប់ប្រភេទ ងាយស្រួលជ្រើសរើសតាមតម្រូវការ។  ជាក់ស្តែងដូចជា ឡាក់គី អ៊ិចប្រេស មានលក់សម្ភារៈជាច្រើនដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ អាហារសម្រាន់ បន្លែ សាច់ គ្រឿងសំអាង សាប៊ូ និងផលិតផលជាច្រើនមុខទៀត៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia