កាលពីសេដ្ឋកិច្ចពិភពលោកនៅមានភាពល្អប្រសើរ ប្រទេសកម្ពុជាគឺជាប្រទេសក្នុងតំបន់អាស៊ីដែលមានកំណើនសេដ្ឋកិច្ចល្អមួយដោយជាធម្មតាបើស្ថានភាពសេដ្ឋកិច្ចសលមានភាពល្អប្រសើរជាមធ្យមកំណើនសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វាន់៧%ក្នុងមួយឆ្នាំ។
យ៉ាងណាមិញចាប់តាំងពីសង្រ្គាមរុស្ស៊ីជាមួយអ៊ុយក្រែនមក កំណើនសេដកិច្ចសកលចាប់ផ្ដើមធ្លាក់ចុះហើយក៏ធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
យ៉ាងណាងមិញ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥កន្លងទៅដែលចេញដោយធនាគារជាតិនៃកម្ពុជាបានបង្ហាញថាសម្រាប់ទស្សនវិស័យឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាអាចនឹងសម្រេចបានក្នុងរង្វង់៥% ជាមួយនឹងអត្រាអតិផរណាត្រឹមតែ២.៣%ប៉ុណ្ណោះ។
នៅក្នុងរបាយការណ៍ក៏បង្ហាញផងដែរថាចំពោះទស្សនវិស័យនៅឆ្នាំ២០២៦កម្ពុជានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនិងទាញយកប្រយោជន៍ពីឱកាសថ្មីៗ។
ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រជារដ្ឋាភិបាលកម្ពុជា កិច្ចខិតខំប្រឹងប្រែបន្តក្នុងការលើកកម្កស់ផលិតភាព ពង្រឹកធនធានមនុស្ស កែលម្អបរិយាកាសអាជីវកម្មនិងវិនិយោគនិងការធ្វើទំនើបកម្មស្ថានប័នសេដ្ឋកិច្ចនិងជួយគាំទ្រដល់ការអភិឌ្ឍនសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់ និងកំណើនដែលមានភាពធនកាន់តែខ្លាំង។
គួរបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជានឹងបន្តដាក់គោលនយោបាយនិងវិធានការបុរេសកម្មស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍនវិស័យហិរញ្ញវត្ថុ ២០២៥-២០៣០ សំដៅរួមចំណែកសម្រេចបាននូវចក្ចុវិស័យកម្ពុជា២០៥០៕


